ក្រឡេកមើលស្នាដៃប្លាតូ Plato ទស្សនវិទូក្រិច

ផ្លាតូ (Plato)
ទស្សនវិទូក្រិចបុរាណ ផ្លាតូ បានបង្កើតបណ្ឌិតសភា និងជាអ្នកនិពន្ធ​ស្នាដៃទស្សនវិទ្យា ដែលមានឥទ្ធិពលមិនអាច​ប្រៀបផ្ទឹមបាន​លើ​ទស្សនៈលោកខាងលិច ។
ទស្សនវិទូក្រិចបុរាណ ផ្លាតូ បានកើតនៅឆ្នាំ ៤២៨ មុន គ.ស. និងជាសិស្សម្នាក់របស់សូក្រាត (Socrates) និងជាគ្រូរបស់អារីស្តូត (Aristotle) ។ សំណេររបស់គាត់មានបំណងស្វែងរកយុត្តិធម៌ សោភណ្ឌភាព និងសមភាព ហើយក៏មានការពិភាក្សា​នៅក្នុង​សោភណ្ឌវិជ្ជា ទស្សនវិទ្យានយោបាយ សាសនវិទ្យា លោហធាតុវិទ្យា ជ្ញានវិទ្យា និងទស្សនវិទ្យាភាសា ។

ផ្លាតូបានបង្កើតបណ្ឌិតសភានៅអាតែន ជាគ្រឹះស្ថានអប់រំមួយនៃ​គ្រឹះស្ថានអប់រំជាន់ខ្ពស់ដំបូងគេនៅលោកខាងលិច ។ គាត់បានស្លាប់នៅឆ្នាំ ៣៤៨ មុន គ.ស. ។

ដោយព្រះមហាសុផុត ថាវរោ មហា ៨ ប្រយោគ

បរិញ្ញាបត្រផ្នែករដ្ឋបាលសាធារណៈ

loading…

170 total views, 1 views today

Facebook Comments