គីង្គក់ និង ឆ្កែចចក

គាមមណ្ឌុកសិគាលវត្ថុ

រឿងគីង្គក់និងឆ្កែចចក

ក៏នៅថ្ងៃមួយ គីង្គក់បានជួបនឹងឆ្កែចចក ហើយក៏អួតអាងថា

ខ្ញុំអាចព្យាបាលរោគផ្សេង ៗ បាន ខ្ញុំជាពេទ្យទេវតា, មានថ្នាំ​ទិព្យ​ជាច្រើន ។

ឯកទិវសំ ហិ គាមមណ្ឌុកោ សិគាលំ ទិស្វា វិកត្ថេសិ

អហំ នានារោគេ ឧបសមេតុំ សក្កោមិ, ទិព្វវេជ្ជោម្ហិ,   ទិព្វភេសជ្ជានិ មេ អត្ថីតិ ។

ចចកលុះស្តាប់សម្តីរបស់គីង្គក់ហើយក៏សើចចំអកថា

បើឯងអាចព្យាបាលស្បែកកំពីកកំពករបស់ឯងបាន​ យើងនឹងជឿពាក្យអំណួតរបស់ឯង ។

តស្ស វចនំ សុត្វា សោ បរិហសិ  សចេ អត្តនោ គណ្ឋីពហុលានិ ចម្មានិ តិកិច្ឆិតុំ សក្កុណេយ្យាសិ,  តុយ្ហំ វិកត្ថនំ សទ្ទហិស្សាមីតិ ។

និទានរឿងនេះបង្ហាញថា ការជឿស្នាដៃអ្នកដទៃប្រសើរជាងការជឿពាក្យអំណួតអួតអាង ។

អយមាខ្យាយិកា ទីបេតិ បរនិម្មានស្ស សទ្ទហនំ សេយ្យោ, យញ្ចេ វិកត្ថនាយាតិ ។

វាក្យសព្ទ

គាមមណ្ឌុកោ បុំ. គីង្គក់

សិគាលោ បុំ. ឆ្កែចចក

ចម្ម នបុំ. ស្បែក

គណ្ឋីពហុល គុ. កំពីកកំពក

ឧបសមេតិ, តិកិច្ឆតិ កិ. ព្យាបាល

ទិព្វវេជ្ជោ បុំ. ពេទ្យទេវតា

ទិព្វភេសជ្ជ នបុំ. ថ្នាំទិព្វ

បរិហសតិ កិ. សើចចំអក

វិកត្ថេតិ កិ.​អួតអាង

វិកត្ថនា ឥ.​អំណួត

233 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS