គោលគំនិតឈ្វេងយល់សំណេរកូដអាស្រ័យសារពើវត្ថុក្នុងភាសា Java (1)

javaoop2

គោលគំនិតឈ្វេងយល់សំណេរកូដអាស្រ័យសារពើវត្ថុ ក្នុងភាសា Java  (OOP Concept in Java)

អ្វីទៅ គឺ សារពើវត្ថុ

សារពើវត្ថុ (Objects) បានដល់ វត្ថុគ្រប់យ៉ាងដែលមានវត្តមាននៅជុំវិញខ្លួនយើង មិនថា វត្ថុនោះមានជីវិត ឬ ឥតជីវិតទេ ឲ្យតែអាចហៅឈ្មោះជាភាសាមនុស្សបាន ហៅថា វត្ថុ (Object)ទាំងអស់ ដូចជា មនុស្ស  អមនុស្ស ទេវតា ព្រះឥន្ទ ព្រះព្រហ្ម ព្រះសង្ឃ ឧបាសក ឧបាសិកា ប្រុស ស្រី សត្វ  គោ ក្របី ដំរី សេះ កង់ ឡាន ម៉ូតូ ទូរសព្ទ កុំព្យូទ័រ សៀវភៅ ខ្មៅដៃ ប៊ិច ដើមឈើ ដើមស្វាយ បាប បុណ្យ គុណ ទោស ជាដើម អ្វីៗដែលបានលើកឧទាហរណ៍មកនេះ ហៅថា Objects វត្ថុ ដែលអាចបែងចែកជា ២ ប្រភេទ គឺ ជីវវត្ថុ វត្ថុមានជីវិត  និង អជីវវត្ថុ វត្ថុឥតជីវិត ក្នុងវេយ្យាករណ៍ វត្ថុទាំងនោះត្រូវបានកំណត់ហៅថា នាម ។ នាមនីមួយ ៗ នោះ កាលបើយកទៅប្រើក្នុងសំណេរកូដ(Programming) ក៏ត្រូវបានកំណត់ហៅថា class (នាមនាម)  ក្នុងសំណេរកូដ យើងសរសេរកូដថា

សរសេរកូដក្នុងលក្ខណៈខ្មែរថា

ឧទាហរណ៍ នាមនាមនោះជាមនុស្ស យើងសរសេរកូដថា

សរសេរកូដក្នុងលក្ខណៈខ្មែរថា

javaoop1

ធម្មតា មនុស្ស សត្វ វត្ថុផ្សេង ៗ នោះតែងមានគុណលក្ខណៈ(state) ជាគ្រឿងសម្គាល់ឲ្យដឹងថា នាមនាមនោះមានលក្ខណៈបែបណា  ដូចម្តេច  ដូចជា មនុស្សនោះមាន ឈ្មោះ ភេទ សម្បុរ អាយុ ជាគ្រឿងសម្គាល់  ។ ពាក្យថា ឈ្មោះ ភេទ សម្បុរ អាយុ  ជាគុណលក្ខណៈរបស់នាមនាម គឺ មនុស្ស នោះឯង ។ គុណលក្ខណៈរបស់នាមនាមនោះ ហៅថា  State ឬ Attribute គុណនាមវិសេសនៈ

យើងអាចសរសេរកូដថា

 

សម្គាល់ : ឃ្នាបបើក {  និង ឃ្នាបបិទ }ដែលដាក់រាំងនៅខាងក្រោយនាមនាមនោះ ជាគ្រឿងសម្គាល់(scope)ទំហំគុណលក្ខណៈ និង អំពើ (Behavior)របស់នាមនាមនោះ  អំពើរបស់នាមនាមនឹងពិភាក្សានៅពេលក្រោយ ។

1,026 total views, 3 views today

Facebook Comments

Leave a Reply

Your email address will not be published.