ជូនពរ ឆ្នាំថ្មី

ជូនពរឆ្នាំថ្មី

នវវស្សោ សមុប្បន្នោ           ខីណោ បុរាណហាយនោ

នវវស្សេ    សកា មេត្តា        ភាវិតព្វា  ហិតេសិនា ។

ឆ្នាំចាស់កន្លងផុត                ឆ្នាំថ្មីចូលមកដល់

នាឆ្នាំថ្មីនេះ សូមឲ្យសាធុជនដែលប្រាថ្នាប្រយោជន៍សុខ

គប្បីចម្រើនមេត្តាចិត្តរបស់ខ្លួនឲ្យច្រើនឡើង

នាយកោ រដ្ឋទេស្សី ច                 កបដោ អបលក្ខណោ

បាបា រាជភដា  សព្វេ                 វិនស្សន្តុ អសេសតោ  ។

សូមឲ្យអ្នកដឹកនាំសោកៀ មន្រ្តីពុករលួយ  ចង្រៃអបលក្ខណ៍ បំផ្លាញជាតិទាំងអស់វិនាសសាបសូន្យកុំសេសសល់ឡើយ

សទា រក្ខន្តុ រាជានោ                   ធម្មេន រដ្ឋវាសិនោ

ខេមរា សុខិនោ ហោន្តុ               ជោតេន្តុ ពុទ្ធសាសនំ  ។

សូមថ្នាក់ដឹនាំទំាងឡាយរក្សាការពារប្រជាជនដោយយុត្តិធម៌

សូមប្រជាជនខ្មែរជួបប្រទះតែសេចក្តីសុខក្សេមក្សាន្ត

សូមនាំគ្នាជួយទំនុក​បម្រុងព្រះពុទ្ធសាសនាឲ្យចម្រើនរុងរឿង

សព្វេ កម្ពោជរដ្ឋម្ហិ              និព្ភយា និរុបទ្ទវា

និច្ចំ កល្យាណសង្កប្បា  បប្បោន្តុ អមតំ បទន្តិ ។

សូមឲ្យខេមរជនទាំងពួងទូទំាងកម្ពុជរដ្ឋប្រាសចាកទុក្ខសោក​រោគ​ភ័យចង្រៃឧបទ្រព្យទំាងឡាយ មានចិត្តគំនិតភ្លឺថ្លា បញ្ញាឈ្លាសវៃ ជានិច្ចកាល ទាំងបានសម្រេចនូវព្រះនិព្វានកុំបីអាក់ខានឡើយ ។

សហរដ្ឋ អាមេរិក ៣១​ ធ្នូ ២០១៦

ព្រះមហាអូផាត ឋិតញាណោ មហា​ ៩ ប្រយោគ

1,458 total views, 1 views today

Facebook Comments