តើបញ្ញត្តសព្ទថ្មីដូចម្តេចទើបត្រូវតាមរបៀបខ្មែរ

វិធីបញ្ញត្តសព្ទថ្មី

១)កាលបើមានសព្ទថ្មីកើតឡើង ​គប្បីសិក្សាឫសរបស់​សព្ទនោះឲ្យ​យល់ហើយទើបស្វែងរកសព្ទភាសាខ្មែរសាមញ្ញម​កតម្រូវ បើ​ឃើញថា សមរម្យ សមគួរសម្រាប់ប្រើហើយ ក៏បញ្ញត្តសព្ទថ្មី​នោះឡើង

ដូចជា

acid   ន. ១.ជាតិក្រុត ២.ជាតិជូរ ៣.ភាពជូរចត់ ឬ ភាពក្រញែក្រញូវ គុ.១)ដូចក្រុត ២)មានជាតិជូរ ៣)ជូរចត់, ក្រញែក្រញូវ ​

២)បើរកសព្ទខ្មែរមិនឃើញ ក៏ស្វែងរកសព្ទបាលី ឬ សំស្រ្កឹតមកប្រើ

acid គុ. អម្ពិល ពាក្យថា អម្ពិល ជាពាក្យបាលី និង ជាគុណសព្ទ ប្រែថា ជូរ បើត្រូវការឲ្យពាក្យថា អម្ពិល នេះជានាម ត្រូវថែមបច្ច័យ ៣ តួ ទៅតាមលិង្គទាំង ៣ គឺ អម្ពិលភាវោ បុំ. ភាពជូរ អម្ពិលតា ជាតិជូរ ឥ. និង អម្ពិលត្តំ ជាតជូរ ពាក្យថា ភាវៈ,ភាព + គុ ជា បុំ, ជាតិ + គុ ជា ឥ. និង ជាត +  គុ ជានបុំ.  ។ សរុបពាក្យទាំង ៣ គឺ ភាពជូរ ជាតិជូរ និង​ជាតជូរ ជាភាវនាម ។ ម្យ៉ាងទៀត អក្សរ ជ ខ្យល់ អ៊ ទើបមានអន្តរបទ(infix) សម្រាប់ធ្វើជាផ្នត់ជ្រែកក្នុងភាសាខ្មែរ ដូចជា

ជូរ > ជំនូរ ជាដើម

៣) បើរកបាលី ឬ សំស្រ្កឹតមកជំនួសមិនបានទេ ក៏ប្រែផ្ទាប់សព្ទនោះតែម្តង

ដូចជា

acid ន. អាស៊ិត ជាដើម

 

loading…

377 total views, 1 views today

Facebook Comments