បញ្ហាការរាប់ខុសគ្នានៃពុទ្ធសករាជ

បញ្ហាការរាប់ខុសគ្នានៃពុទ្ធសករាជ

សិទ្ធត្ថកុមារប្រសូតនៅថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំ ច ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា គ.ស. -៦២៣ វេលាម៉ោង ១១ ព្រឹក ត្រាស់ដឹងនៅថ្ងៃ អាទិត្យ ១៥ កើត ខែពិសាខ ឆ្នាំរកា ត្រូវនឹងថ្ងៃទី ២០ ខែឧសភា គ.ស. -៥៧៨ វេលាម៉ោង ៥.៣៣ នាទីព្រហាម និង បរិនិព្វាននៅថ្ងៃច័ន្ធ ១៥ កើតខែពិសាខ ឆ្នាំម្សាញ់ ត្រូវនឹងថ្ងៃទី ១៥ ឧសភា គ.ស. -៥៤៣ វេលាម៉ោង ៥.៥០ នាទីព្រហាម ។

តាំងពីថ្ងៃបរិនិព្វានរបស់ព្រះអង្គមក មានបញ្ហាទំនាស់រឿងការរាប់ ពុទ្ធសករាជឡើងជា ២ មតិ គឺ មតិមួយយល់ថា គួររាប់ពុទ្ធសករាជ នៅថ្ងៃអង្គារ ១ រោច ខែពិសាខជាដើមទៅជា ព.ស. ១ ប៉ុន្តែមតិមួយ ទៀតជំទាស់ថា ក្នុងឆ្នាំដែលបរិនិព្វាននោះមិនទាន់គ្រប់ ១ ឆ្នាំទេ ពោលគឺ បានត្រឹមតែ ៦ ខែមិនអាចរាប់ជា ១ ឆ្នាំបានទេ គួរតែរាប់ជា ព.ស. ០  លុះដល់ថ្ងៃ ១៥ កើត ខែពិសាខមកដល់ ទើបសមគួររាប់ បានថាជា ព.ស. ១ មតិទី ១ គាំទ្រដោយប្រទេសភូមា ស្រីលង្កា ឥណ្ឌា និង ខ្មែរ ចំណែកមតិទី ២ គាំទ្រដោយថៃ ព្រោះហេតុនោះ ព.ស. រវាងភូមា ឥណ្ឌា ស្រីលង្កា ខ្មែរ ទើបលើសថៃ ១ ឆ្នាំ ។

តាមពិត ព.ស. គួរផ្លាស់រាល់ឆ្នាំនៅថ្ងៃ ១៥ កើតខែពិសាខ ខែឧសភា ប៉ុន្តែអាស្រ័យខ្មែរ ថៃជាដើមយកការរាប់ចុល្លសករាជ ជាការផ្លាស់ ឆ្នាំថ្មី ទើបហាក់ដូចជាលើសខែពិត ១ ខែ ។

ព្រះមហាភិរម្យ ៩ មីនា ២០១៧

loading…

351 total views, 5 views today

Facebook Comments