បើគ្មានវៀតណាមជួយរំដោះ ខ្មែរនឹងស្លាប់ទាំងអស់មែនឬ?

គណបក្សប្រជាជនកម្ពុជា(CPP) ដែលទទួលផលចំណេញពីអំពើ ឈ្លានពានរបស់វៀតណាមតែងអបអរសាទរដឹងគុណនិងលើកតម្កើងថ្ងៃ ០៧ មករា ១៩៧៩ ថា បើគ្មានវៀតណាមឈ្លានពានក្រោមផ្លាកជួយរំដោះក្រៅរង្វង់ច្បាប់អន្តរជាតិនេះទេ ពលរដ្ឋខ្មែរមុខ​ជានឹងត្រូវស្លាប់ទាំងអស់ !

ការលើកឡើងខាងលើរបស់គណបក្សប្រជាជនកម្ពុជានេះបើមិនសិក្សាស្រាវជ្រាវឲ្យឃើញការពិតទេ ច្បាស់ជាយល់ស្របតាមមតិនោះ ប៉ុន្តែបើសិក្សាស្រាវជ្រាវរកឃើញការពិតហើយ ច្បាស់ជាជំទាស់មិនអាចទទួលយកបានទេ ។ តាមពិតទៅ ទោះបីគ្មានកងទ័ពវៀតណាមចូលមកវាយកម្ចាត់របបខ្មែរក្រហមក៏ដោយ ក៏ប្រទេសខ្មែរនឹងត្រូវជួយរំដោះដោយកងទ័ពអង្គការសហប្រជាជាតិដែរ ស្របតាមមតិសម្រេចរបស់អង្គមហាសន្និបាតនៃអង្គការសហប្រជាជាតិលើកទី ៣៣ នៅបុរីញូយ៉ក នាថ្ងៃទី ១១ តុលា ១៩៧៨ ដោយយោងទៅតាមសេចក្តីរាយការណ៍ពីក្រុមអ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសខ្មែរក្រោមការគ្រប់គ្រងរបស់កម្ពុជាប្រជាធិបតេយ្យ ហើយក៏គ្មានអ្នកណាជឿថាខ្មែរក្រហមនឹងសម្លាប់ប្រជាជនខ្មែរចោលទាំងអស់នោះដែរ ។
ប្រទេសវៀតណាមដែលកាលណោះមានសហភាពសូវៀតជាខ្នងបង្អែកទាំងសហភាពសូវៀត ក៏ជាសមាជិកអចិន្ត្រៃយ៍ ១ ក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិក៏បានឆ្លៀតឱកាសនេះ រៀបចំកងទ័ពវាយលុកចូលកាន់កាប់ និងត្រួតត្រាប្រទេសខ្មែរឲ្យបានមុនអន្តរាគមន៍របស់កងទ័ពអង្គការសហប្រជាតិដែលកាលណោះដឹកនាំដោយមេបញ្ជាការកងទ័ពអាមេរិកនិងអង់គ្លេស ។

Army soldiers trained as U.N. peacekeepers stand at attention during a ceremony in Lima, Monday, Dec. 22, 2008. A dispatch of 204 officers and soldiers of Peruvian army is scheduled to be deployed in Haiti to join a U.N. peacekeeping mission later this month. (AP Photo/Karel Navarro)
loading…

ថ្ងៃចាប់ផ្តើមវាយចូលលុកលុយឈ្លានពានប្រទេសខ្មែរ គឺ ថ្ងៃទី ២៥ ធ្នូ ១៩៧៨ ហើយបានចូលកាន់កាប់ទីក្រុងភ្នំពេញទាំងមូលនៅថ្ងៃទី ០៧ មករា ១៩៧៩ ចាត់ជាថ្ងៃប្រកាសជ័យជម្នះរបស់ប្រទេស វៀតណាមដែលមានសហភាពសូវៀតជាខ្នងបង្អែក មន្រ្តីការទូត វៀតណាមបានប្រឹងប្រែងធ្វើ កិច្ចការទូតយ៉ាងសកម្មដោយខំបញ្ចុះ បញ្ចូលសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យទទួលស្គាល់ថាវៀតណាមចូលជួយរំដោះពលរដ្ឋខ្មែរចេញពីរបបខ្មែរក្រហម ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនោះបានទទួលបរាជ័យ​ដោយសារ សហរដ្ឋអាមេរិកនិងអង់គ្លេសនាំមុខប្រឆាំងវត្តមានរបស់កងទ័ពវៀតណាមលើទឹកដីខ្មែរ ហើយបានចោទប្រកាន់ ប្រទេសវៀតណាមថា កំពុងឈ្លានពានប្រទេសខ្មែរដោយរំលោភច្បាប់អន្តរជាតិនិងរំលោភមតិសម្រេចរបស់អង្គមហាសន្និបាតនៃអង្គការសហប្រជាជាតិចុះថ្ងៃទី⁣ ១១ តុលា ១៩៧៨ ដែលអង្គការសហប្រជាជាតិ សម្រេចថានឹង លើកកងទ័ពចូលជួយរំដោះពលរដ្ខខ្មែរពីរបបវាលពិឃាតខ្មែរក្រហម ។


ដោយសារយួនលើកទ័ពចូលលុកលុយប្រទេសខ្មែរ និងប្លន់សេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនោះហើយបានជាធ្វើឲ្យប្រទេសចិនដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញមុខការពារកៅអីរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិរហូតដល់​ឆ្នាំ⁣១៩៩១ ឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ ។
ហេតុនោះ ប្រសិនបើគ្មានថ្ងៃ ០៧ មករា ១៩៧៩ ដែលជាថ្ងៃវៀតណាមលើកទ័ពចូលលុកលុយនិងឈ្លានពានប្រទេសខ្មែរក្រោមលេសមករំដោះពលរដ្ខខ្មែរនោះ ពលរដ្ឋខ្មែរនៅទូទាំងប្រទេសនឹងទទួលបានពន្លឺសេរីភាព⁣នៃរបបប្រជាធិបតេយ្យថ្មីមួយដែលជួយរំដោះដោយកងទ័ពមូកខៀវរបស់អង្គការសហប្រជាជាតិ ហើយប្រទេសខ្មែរក៏មិនធ្លាក់ខ្លួននៅក្រោមអាណានិគមវៀតណាមរហូតមកដល់ថ្ងៃនេះដែរ⁣ ។

នៅពេលដែលគណបក្សប្រជាជនកម្ពុជា ត្រូវបានវៀតណាមបង្កើតនិងលើកបន្តុបឲ្យកាន់អំណាច​ជំនួសវៀតណាម នាំគ្នាប្រារព្ធខួប ០៧ មករា ១៩៧៩ រាល់ឆ្នាំ ទាំងខាង ហ៊ុន សែន ទាំងខាង ប៉ែន សុវណ្ណ⁣ ក៏ដណ្តើមគ្នាធ្វើជាបិតាស្ថាបនិកថ្ងៃ ០៧ មករា សិប្បនិម្មិតរបស់វៀតណាម  គ្មាននរណាមួយហ៊ានបកស្រាយការពិតអំពីផែនការដែល Van Tien Dung  នាយសេនាធិការកងទ័ពវៀតណាម និងដែលជាស្ថាបនិកថ្ងៃ ០៧ មករា ពិតប្រាកដ ដែលបានរៀបចំផែនការយុទ្ធសាស្រ្តសម្លាប់ពលរដ្ឋខ្មែរ ក្រោមលេសចូលមករំដោះនោះទេ ។ ទាំងខាង ហ៊ុន សែន ជា ស៊ីម ហេង សំរឹន និង ប៉ែន សុវណ្ណ ទាំងអស់គ្នាសុទ្ធតែស្គាល់ថា​  Van Tien Dung   ជានរណា⁣ ?⁣ ប៉ុន្តែហេតុអ្វីបានជាពួកគេមិននិយាយដល់ឈ្មោះ របស់នាយសេនាធិការរូបនេះដែលជាចៅហ្វាយរបស់ពួកគេ ?
ថ្ងៃទី ១៨ ខែ វិច្ឆកា ឆ្នាំ ១៩៧៨  រយៈពេល ១ ខែ ៧ ថ្ងៃ បន្ទាប់ពីមានកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខរបស់ UN នៅទីក្រុងញូយ៉កស្តីពីដំណោះស្រាយចូលមករំដោះពលរដ្ឋខ្មែរពីរបបខ្មែរក្រហមនៅចំពោះមុខសភាប្រជាមានិតវៀត ⁣ មេទ័ពវៀតណាមឈ្មោះ Van Tien Dung  បានលើកផែនការសាកល្បងវាយត្រួតត្រាយកប្រទេសខ្មែរកាន់កាប់ឲ្យ បានមុនកងទ័ពរបស់ UN ។ ជាការសាកល្បង នាយសេនាធិការរូបនេះបានលើកទ័ពមួយកងពលធំ វាយចូលបន្ទាយកងទ័ពជំនាញការចិនដែលឈរជើងនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ បន្ទាប់ពីវាយចូលបានសម្រេចហើយក៏កៀរជម្លៀសពលរដ្ឋខ្មែរចំនួន ៥០០០ នាក់ រួមទាំងកម្មាភិបាលខ្មែរក្រហមមួយចំនួន ហើយលោក Van Tien Dung  បានសន្យានៅចំពោះមុខសភាប្រជាមានិតវៀតណាម ថា កងទ័ពរបស់ខ្លួនពិតជាមានសមត្ថភាពអាចវាយចូលលុកលុយកាន់កាប់ប្រទេសខ្មែរបានយ៉ាងយូរ ១០០ ថ្ងៃ ។

បន្ទាប់ពីទទួលបានការឯកភាពពីសភា⁣បក្ស និងរដ្ឋកុម្មុយនីស្តវៀតណាមហើយ លោក​ ⁣ Van Tien Dung  បានប្រើយុទ្ធសាស្រ្តឃោសនាឲ្យពលរដ្ឋខ្មែរក្រោមចូលបម្រើក្នុងជួរកងទ័ពក្រោមលេសថា ដើម្បីទៅជួយរំដោះខ្មែរកណ្តាលពីរបប ប៉ុល ពត នៅ⁣ពេលនោះ ភាពយន្តឯកសារស្តីពីរបបខ្មែរក្រហម ប៉ុល ពត សម្លាប់ពលរដ្ឋខ្មែរនៅឯមាតុភូមិកម្ពុជាកណ្តាល បានត្រូវរដ្ឋាភិបាលវៀតណាមកុម្មុយនីស្ត យកទៅចាក់បញ្ចាំងតាមភូមិស្រុកទូទាំងដែនដីកម្ពុជាក្រោម ដើម្បីកេណ្ឌប្រមូលអ្នកស្រុកឲ្យូចូលបម្រើកងទ័ព⁣ក្រោមលេសទៅជួយខ្មែរកណ្តាលពីរបបខ្មែរក្រហម ។

ពលរដ្ឋខ្មែរកម្ពុជាក្រោមជាច្រើនបានចូលបម្រើកងទ័ពជាមួយវៀតណាម ព្រោះតែឈឺចាប់នឹងរបបប៉ុល ពត ដែលកាប់សម្លាប់បងប្អូនខ្មែរកណ្តាលតាមពាក្យដំណាលប្រាប់របស់វៀតណាម⁣ ទាំងយល់ឃើញថា​ ខ្មែរគួរតែជួយខ្មែរដូចគ្នាដែលកំពុងរងទុក្ខលំបាក  ។⁣
ដោយចិត្តសាស្រ្តនយោបាយនោះ  វៀតណាមបានសម្រេចផែនការយុទ្ធសាស្រ្តព្រួញមួយ បាញ់បានសត្វពីរ ពោលគឺ វៀតណាមបានប្រមូលយកអ្នកដឹកនាំនិងខ្មែរអ្នកស្នេហាជាតិនៅកម្ពុជាក្រោមជាច្រើនយកទៅឲ្យធ្វើសង្គ្រាមក្នុងខ្សែត្រៀមជួរមុខជាមួយនឹងកងទ័ពខ្មែរក្រហម ក្រោមឯកសណ្ឋានជាកងទ័ពវៀតណាមដើម្បីឲ្យខ្មែរក្រហមនិងខ្មែរក្រោមកាប់សម្លាប់គ្នាលើសមរភូមិ ។

ក្នុងសមរភូមិវាយចូលកាន់កាប់ប្រទេសខ្មែរ វៀតណាមបានរៀបចំខ្សែត្រៀមចំនួន ៣ គឺ

ខ្សែត្រៀមទី ១ ៖⁣ គឺ ដាក់ឲ្យកងទ័ពខ្មែរក្រោមសុទ្ធសាទស្ថិតនៅក្រោមបញ្ជាការវៀតណាមនិងស្លៀកពាក់ឯកសណ្ឋានវៀតណាម និងឲ្យកាន់អាវុធធុនស្រាលនៅក្នុងដៃ សម្រាប់បាញ់តទល់នឹងកងទ័ពខ្មែរក្រហមដែលមានអាវុធគ្រប់ធុនទាំងស្រាលទាំងធ្ងន់  ចំណុចនេះ គឺ វៀតណាមរៀបចំឆាកឲ្យខ្មែរសម្លាប់ខ្មែរក្នុងខ្សែត្រៀមជួរមុខ ។ មេបញ្ជាការកងទ័ពវៀតណាមបានដាក់បទបញ្ជាយ៉ាងតឹងរឹងក្នុងខ្សែត្រៀមជួរមុខ បើពលទាហានណារត់ថយក្រោយ ពលទាហាននៅខ្សែត្រៀមទី ២ មានសិទ្ធិបាញ់សម្លាប់ពលទាហាននោះចោលដោយចោទថា រត់ចោលជួរ ។

ខ្សែត្រៀមទី ២ ៖⁣ គឺ រៀបចំកងទ័ពមកពីហាណូយ ដែលបំពាក់ដោយអាវុធធុនធ្ងន់គ្រប់ប្រភេទ រួមមាន កាំភ្លើងយន្ត រថពាសដែកនិងកងទ័ពអាកាសជាជំនួយរបស់សូវៀត ។ ខ្សែត្រៀមទី ២ នេះ ស្ថិតនៅ ក្រោមបញ្ជាការរបស់វៀតណាមនិងអ្នកជំនាញការសូវៀត មានទិសដៅបាញ់រះសម្លាប់ចោលដោយសេរីមិនថាជាជនស៊ីវិល ឬ យោធាទេ ⁣ ឲ្យតែរត់កាត់មុខចុងកាណុង ។ ពួកនេះឯងទទួលបញ្ជាឲ្យសម្លាប់ពលរដ្ឋខ្មែរដែលរត់ចេញពីខ្សែប្រយុទ្ធរបស់ខ្មែរក្រហមមករកជំនួយ ។ នៅចំពោះមុខខ្សែត្រៀមទី ២ នេះ⁣ កងទ័ពហាណូយបានបាញ់សម្លាប់ពលរដ្ឋខ្មែរស្រី ប្រុស ចាស់ ក្មេង រាប់សែននាក់ដែលរត់គេចចេញពីតំបន់ខ្មែរក្រហមមករកការជួយរំដោះ⁣ ប៉ុន្តែប្រៀបដូចជារត់ចូលមកឲ្យកងទ័ពហាណូយបាញ់សម្លាប់ចោលដូច្នោះ ។

ខ្សែត្រៀមទី ៣ ៖ ជាកងទ័ពចិត្តសាស្រ្ត ដែលវៀតណាមរៀបចំនារីពេទ្យស្អាតៗ និង អ្នកចែកស្បៀង អង្ករ ព្រមទាំងជួយរាល់គ្រប់កិច្ចការ ដូចជា ជួយពរកូន ជួយដាំបាយ ជួយរកទឹក ជួយលាងរបួស ជួយថែរក្សាអ្នករបួស ជាដើម ។ ខ្សែត្រៀមចិត្តសាស្រ្តនេះ⁣ ធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយនឹងជនជាតិ ខ្មែរណាដែលរត់ឆ្លងកាត់ផុតពីសេចក្តីស្លាប់ក្នុងខ្សែត្រៀមទី ២ ហើយពួកគេលួងលោម បបោសអង្អែលឲ្យស្រឡាញ់ចូលចិត្តវៀតណាម ដឹងគុណវៀតណាម  ហើយបើខ្មែរនោះនៅមានកម្លាំងកាយសម្បទានល្អ ក៏បំពាក់បំប៉ន បញ្ឆេះកំហឹងឲ្យវិលចូលទៅធ្វើជាទាហានក្នុងជួរកងទ័ពវិញដើម្បីវាយច្បាំងប្រឆាំងនឹងកងទ័ពខ្មែរក្រហម ។
នៅពេលលើកទ័ពចូលឈ្លានពានលុយលុយប្រទេសខ្មែរនោះ លោក Van Tien Dung  ជានាយសេនាធិការបានរៀបចំផែនការយុទ្ធសាស្រ្តខ្សែត្រៀមប្រយុទ្ធទាំង ៣ នេះដើម្បីលាបមុខឲ្យខ្មែរនិងខ្មែរសម្លាប់គ្នាផង  ឲ្យកងទ័ពវៀតណាមសម្លាប់ខ្មែរផង និងឲ្យខ្មែរដែលរួចផុតពីសមរភូមិសម្លាប់នោះ យល់ច្រឡំសត្រូវថាជាមិត្ត ត្រូវដឹងគុណសត្រូវនិងគោរពសត្រូវផង ។

លោក Van Tien Dung  បានប្រើយុទ្ធសាស្រ្តផ្កាឈូករីកដើម្បីយកឈ្នះរបបខ្មែរក្រោម គឺ

-កាន់កាប់ផ្លូវយុទ្ធសាស្រ្ត

-វាយលុកនិងចូលកាន់កាប់ទីក្រុង

-បំបែកកម្លាំងខ្មែរក្រហមមិនឲ្យរួបរួមគ្នាបាន

-បំបែកកម្លាំងខ្មែរក្រហមឲ្យជាក្រុមតូច ៗ

-កាត់ផ្តាច់ទំនាក់ទំនងរវាងគ្នានិងគ្នារបស់ខ្មែរក្រហម

-កាត់ផ្តាច់មធ្យោបាយទាក់ទងគ្នារបស់ខ្មែរក្រហម

-កម្ចាត់ចោលមុននឹងឲ្យកម្លាំងខ្មែរក្រហមរួបរួមគ្នាបាន
ល្បិចកលពិសពុលនេះ មិនត្រូវបានមេដឹកនាំគណបក្សប្រជាជនកម្ពុជាណាម្នាក់លើកយកមកសរសេរឬនិយាយប្រាប់ពលរដ្ឋខ្មែរបានដឹងនោះទេ ។ សូម្បីតែ ប៉ែន សុវណ្ណ ក៏ព្យាយាមលាក់រឿងនេះដែរ ព្រោះចង់ដណ្តើមឈ្មោះជាបិតាស្ថាបនិក ០៧ មករា ដែលវៀតណាមជាអ្នករៀបចំប្រគល់ជ័យជំនះឲ្យ  ចំណែកឯពលរដ្ឋខ្មែរភាគច្រើនវិញដឹងតែផែនការក-៥ កេណ្ឌ កាប់ព្រៃ កសាង ការពារ កម្ពុជា ដែលវៀតណាមចូលមកកាន់កាប់ប្រទេសខ្មែរទាំងស្រុងហើយប៉ុណ្ណោះ ។

វៀតណាមសម្លាប់ខ្មែររាប់លាននាក់ ដុតផ្ទះសម្បែងខ្មែររាប់លានខ្នង ប្លន់ទ្រព្យសម្បត្តិខ្មែររាប់ពាន់លានដុល្លា ហើយគ្រាន់តែស្ងោរពងមាន់ឲ្យខ្មែរ ១០ នាក់ ស៊ីម្នាក់ ១ គ្រាប់  អ្នកបានស៊ីក៏បបួលខ្មែរទូទាំងនគរឲ្យអរគុណនិងដឹងគុណវៀតណាម  តើសមគួរទេ?

សម្រួលសេចក្តីដោយព្រះមហាភិរម្យ សុវណ្ណបញ្ញោ

Source : world history

822 total views, 1 views today

Facebook Comments