ប្រែលោតប្រយោគ បរាភវសូត្រ ១

វម្មេ សុតំ ។ កំ សមយំ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ ។ អថ ខោ អញ្ញតរា ទេវតា អភិក្កន្តាយ រត្តិយា អភិក្កន្តវណ្ណា  កេវលកប្បំ ជេតវនំ ភាសេត្វា យេន ភគវា តេនុបសង្កមិ; ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា កមន្តំ អដ្ឋាសិ ។ កមន្តំ ឋិតា ខោ សា ទេវតា​ ភគវន្តំ គាថាយ អជ្ឈភាសិ

(ភន្តេ កស្សប បពិត្រព្រះកស្សបៈ ឥទំ សុត្តំ) រីព្រះសូត្រនេះ មេ គឺខ្ញុំកូណា សុតំ ស្តាប់ហើយ វំ យ៉ាងនេះ ។

កំ សមយំ នៅសម័យមួយ ភគវា រីព្រះដ៏មានព្រះភាគជាម្ចាស់ វិហរតិ កំពុងស្នាក់នៅ ជេតវនេ ក្នុងវត្តជេតពន អារាមេ ជាអារាម អនាថបិណ្ឌិកស្ស (គហបតិនា) ដែលគ្រហបតីឈ្មោះថាអនាថបិណ្ឌិក (ការិតេ) ជួលជាងឲ្យសាងហើយ សាវត្ថិយំ ក្បែរក្រុងឈ្មោះថាសាវត្ថី ។ អថ ខោ គ្រានោះឯង អញ្ញតរា ទេវតា រីទេវតាអង្គមួយ អភិក្កន្តវណ្ណា អ្នកមានរស្មីភ្លឺចិញ្ចែង ភាសេត្វា បំភ្លឺហើយ ជេតវនំ នូវវត្តជេតពន កេវលកប្បំ ទាំងមូល រត្តិយា នាកាលរាត្រី អភិក្កន្តាយ កន្លងផុតហើយ ភគវា រីព្រះដ៏មានព្រះភាគជាម្ចាស់ (វសតិ) តែងប្រថាប់នៅ យេន (ទិសាភាគេ) ក្នុងចំណែកនៃទិសណា ឧបសង្កមិ ចូលទៅហើយ តេន (ទិសាភាគំ) កាន់ចំណែកនៃទិសនោះ ឧបសង្កមិត្វា លុះចូលទៅហើយ អភិវាទេត្វា សំពះហើយ ភគវន្តំ នូវព្រះដ៏មានព្រះភាគជាម្ចាស់ អដ្ឋាសិ បានឈរហើយ កមន្តំ ត្រង់ទីសមគួរមួយ ។ កមន្តំ ឋិតា​ ខោ សា ទេវតា រីទេវតា អ្នកឈរហើយនោះឯងត្រង់ទីសមគួរមួយ អជ្ឈភាសិ បានក្រាបទូលហើយ ភគវន្តំ ចំពោះព្រះដ៏មានព្រះភាគជាម្ចាស់ គាថាយ ដោយគាថា ថា

៩១. បរាភវន្តំ បុរិសំ,                        មយំ បុច្ឆាម គោតម;

         ភគវន្តំ បុដ្ឋុមាគម្ម,                    កឹ បរាភវតោ មុខំ ។

គោតម បពិត្រព្រះគោតម មយំ រីខ្ញុំព្រះអង្គទ. អាគម្ម មកហើយ បុដ្ឋុំ ដើម្បីទូលសួរ បុច្ឆាម សូមទូលសួរ បុរិសំ នូវបុគ្គល បរាភវន្តំ ដែលវិនាស ភគវន្តំ ចំពោះព្រះដ៏មានព្រះភាគជាម្ចាស់ថា កឹ រីអ្វី (ហោតិ) រមែងជា មុខំ ជាហេតុ បរាភវតោ (បុរិសស្ស) នៃបុគ្គលដែលវិនាស ឥតិ ដូច្នេះ ឥតិ ដូច្នេះ ។

៩២. សុវិជានោ ភវំ ហោតិ,         សុវិជានោ  បរាភវោ;

         ធម្មកាមោ ភវំ ហោតិ,         ធម្មទេស្សី បរាភវោ ។

(ភគវា រីព្រះដ៏មានព្រះភាគជាម្ចាស់ អាហ ត្រាស់ហើយ) ថា

បុរិសោ រីបុគ្គល ភវំ ដែលចម្រើន ហោតិ រមែងជា សុវិជានោ ជាអ្នកដែលបណ្ឌិតអាចដឹងបានដោយងាយ (បុរិសោ) រីបុគ្គល បរាភវោ ដែលវិនាស (ហោតិ) រមែងជា សុវិជានោ ជាអ្នកដែលបណ្ឌិតអាចដឹងបានដោយងាយ ។

(កថំ) ដូចម្តេច?

ធម្មកាមោ រីបុគ្គលដែលស្រឡាញ់នូវធម៌ ហោតិ រមែងជា ភវំ ជាអ្នកចម្រើន (បន) ចំណែកឯ ធម្មទេស្សី រីបុគ្គលដែលស្អប់នូវធម៌ (ហោតិ) រមែងជា បរាភវោ ជាអ្នកវិនាស (ឥតិ) ដូច្នេះ ។

សេចក្តីពន្យល់ការប្រែ

អនាថបិណ្ឌិកស្ស ប្រែជា ២ ន័យ គឺ

១.ប្រែតាមអដ្ឋកថាបោដ្ឋបាទសូត្រ យក អនាថបិណ្ឌិកស្ស​ ជាអនភិហិតកត្តា សមដូចកំណែអត្ថថា

សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេតិ សាវត្ថឹ ឧបនិស្សាយ យោ ជេតស្ស កុមារស្ស វនេ អនាថបិណ្ឌិកេន គហបតិនា អារាមោ ការិតោ, តត្ថ វិហរតិ ។ រីសេចក្តីថា  រីអារាមណា ដែលគ្រហបតីឈ្មោះថាអនាថបិណ្ឌិកញ៉ាំងជាងឲ្យសាងហើយក្នុងចម្ការរបស់កុមារឈ្មោះថា ជេត   រីព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ចូលទៅអាស្រ័យនូវក្រុងឈ្មោះថាសាវត្ថីកំពុងស្នាក់នៅក្នុងអារាមនោះ ដូច្នេះ នៃបទទ.ថា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ  ដូច្នេះ ។ ច្រើនបទថា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ មានសេចក្តីថា ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់កំពុងស្នាក់នៅក្នុងអារាមដែលគ្រហបតីអនាថបិណ្ឌិកជួលជាងឲ្យកសាងក្នុងចម្ការរបស់ជេតកុមារក្បែរក្រុងសាវត្ថី ។

២.ប្រែតាមអដ្ឋកថាសំយុត្តនិកាយ សគាថវគ្គ ថា អារាមរបស់គ្រហបតីអនាថបិណ្ឌិក ។

អនាថបិណ្ឌិកស្ស អារាមេតិ  អនាថបិណ្ឌិកេន គហបតិនា ចតុបញ្ញាសហិរញ្ញកោដិបរិច្ចាគេន ពុទ្ធប្បមុខស្ស ភិក្ខុសង្ឃស្ស និយ្យាទិតត្តា អនាថបិណ្ឌិកស្ស អារាមោតិ សង្ខំ គតេ អារាមេ ។  ២ បទថា អនាថបិណ្ឌិកស្ស អារាមេ មានសេចក្តីថា ក្នុងអារាមដែលចាត់ទុកថាជាអារាមរបស់គ្រហបតីអនាថបិណ្ឌិក ព្រោះជាអារាមដែលគ្រហបតីអនាថបិណ្ឌិកវេរប្រគេនចំពោះភិក្ខុសង្ឃមានព្រះពុទ្ធជាម្ចាស់ជាប្រធានដោយការបរិច្ចាគលុយ ៥៤ កោដិ ។

សុវិជានោ [សុ +  វិ + ញា + យុ ] វិ. សុខេន អកសិរេន អកិច្ឆេន សក្កា វិជានិតុំ ដែលគេអាចដឹងបានដោយងាយ ។  ផ្លាស់ ជា ជា និង ផ្លាស់ យុ ជា អន

បរាភវន្តំ = បរិហាយន្តំ វិនស្សន្តំ ដែលវិនាស ដែលកំពុងវិនាស កាលវិនាស

ភវំ = ភវន្តោ (ភូ + អន្ត) អ្នកចម្រើន ចុះ សិ បឋមាវិភត្តិ ផ្លាស់ សិ ជា អំ ។

ប្រែដោយអត្ថ

បពិត្រព្រះកស្សបៈ ខ្ញុំកូណាបានស្តាប់ព្រះសូត្រនេះយ៉ាងនេះ ។

នៅសម័យមួយ ព្រះដ៏មានព្រះភាគជាម្ចាស់កំពុងស្នាក់នៅក្នុងវត្តជេតពនជាអារាម​ដែលគ្រហបតី​អនាថបិណ្ឌិក​ជួលជាងឲ្យកសាង ។

គ្រានោះឯង ទេវតាមួយអង្គមានរស្មីភ្លឺចិញ្ចែងបំភ្លឺវត្តជេតពនទាំងមូលឲ្យភ្លឺស្វាងនៅពេលរាត្រីកន្លងផុត ហើយបាន​ចូលទៅកាន់ចំណែកទិសដែលព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ប្រថាប់នៅ លុះចូលទៅហើយ​ក៏សំពះព្រះដ៏មានព្រះភាគជាម្ចាស់រួចក៏បានឈរត្រង់កន្លែងសមគួរមួយ ។

ទេវតាដែលបានឈរត្រង់កន្លែងសមគួរមួយនោះឯងបានក្រាបទូលចំពោះព្រះដ៏មានព្រះភាគជាម្ចាស់ដោយគាថាថា

៩១.បពិត្រព្រះគោតម ពួកខ្ញុំព្រះអង្គមកដើម្បីទូលសួរ សូមទូលសួរ បុគ្គលដែលវិនាសចំពោះព្រះដ៏មានព្រះភាគជាម្ចាស់ថា អ្វីជាហេតុនៃបុគ្គលវិនាស ។

ព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់ឆ្លើយថា

បុគ្គលដែលចម្រើនរមែងជាអ្នកដែលបណ្ឌិតអាចដឹងបានដោយងាយ បុគ្គលដែលវិនាសរមែងជាអ្នកដែលបណ្ឌិតអាចដឹងបានដោយងាយ គឺ

បុគ្គលដែល​ស្រឡាញ់ធម៌​រមែងជាបុគ្គលចម្រើន ចំណែកបុគ្គលដែលស្អប់ធម៌រមែងជាបុគ្គលវិនាស ។

អ្នកស្រឡាញ់ធម៌ ពាក្យថា ធម៌ នៅទីនេះ សំដៅដល់ កុសលកម្មបថ ១០ ។

អ្នកស្អប់ធម៌ ពាក្យថា ធម៌ នៅទីនេះ សំដៅដល់ កុសលកម្មបថ ១០ ។

loading…

316 total views, 4 views today

Facebook Comments