ប្រែលោតប្រយោគ បរាភវសូត្រ ១១

១០៩. ឥតិ ហេតំ វិជានាម                 ទសមោ សោ បរាភវោ

            កាទសមំ ភគវា ព្រូហិ              កឹ បរាភវតោ មុខំ ។

[ទេវតា រីទេវតាទ. បុច្ឆឹសុ ទូលសួរហើយ ភគវន្តំ នូវព្រះដ៏មានព្រះភាគជាម្ចាស់] ថា

១១១. ហិ ក៏ (មយំ) រីខ្ញុំព្រះអង្គទ. វិជានាម រមែងជ្រាបច្បាស់ តំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសនុះ ឥតិ តាមដែលព្រះអង្គត្រាស់មកយ៉ាងនេះ (តេសុ បរាភវមុខេសុ) ក្នុងចំណោមហេតុនៃសេចក្តីវិនាសនោះ (អម្ហេហិ បុច្ឆិតេសុ) ដែលខ្ញុំព្រះអង្គទ.ទូលសួរហើយ សោ បរាភវោ រីហេតុនៃសេចក្តីនោះ (ហោតិ) រមែងជា នវមោ ជាហេតុទី ១០ (តាវ) សិន ។

ភគវា បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ (ត្វំ) រីព្រះអង្គ ព្រូហិ សូមត្រាស់ប្រាប់ ទសមំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសទី ១១ ថា កឹ រីអ្វី (ហោតិ) រមែងជា មុខំ ជាហេតុ បរាភវតោ (បុរិសស្ស) នៃបុគ្គលដែលវិនាស (ឥតិ) ដូច្នេះ (ឥតិ) ដូច្នេះ ។

១១២.     ឥត្ថឹ សោណ្ឌឹ វិកិរណឹ   បុរិសំ វា​បិ តាទិសំ

ឥស្សរិយស្មឹ​ ឋបេតិ     តំ បរាភវតោ មុខំ ។

[ភគវា រីព្រះដ៏មានព្រះភាគជាម្ចាស់ វិស្សជ្ជេសិ ទ្រង់ដោះស្រាយហើយ] ថា

១១២.យោ នរោ រីនរជនណា ឋបេតិ រមែងតែងតាំង សោណ្ឌឹ វិកិរណឹ ឥត្ថឹ វា​ នូវស្រ្តី ជាមនុស្សប្រមឹក ជាមនុស្សខ្ជះខ្ជាយ ឬ តាទិសំ បុរិសំ វាបិ ឬថា នូវបុរសមានសភាពបែបនោះ ឥស្សរិយស្មឹ ក្នុងអំណាចធំ តំ (តថារូបស្ស ឥស្សរិយស្មឹ ឋបនំ) រីកិរិយាតែងតាំងនូវបុគ្គលមានសភាពបែបនោះក្នុងអំណាចធំនោះ (តស្ស នរស្ស) របស់នរជននោះ (ហោតិ) រមែងជា មុខំ ជាហេតុ បរាភវតោ (បុរិសស្ស) នៃបុគ្គលវិនាស ឥតិ ដូច្នេះ ។

អធិប្បាយសព្ទ

សោណ្ឌី [សោណ្ឌ + ឦ-ឥ] ឥ. មនុស្សប្រមឹក ឬ ស្រីប្រមឹក

គម្ពីរអភិធានប្បទីបិកា ៧៣០ ថា សោណ្ឌ បុំ. ប្រែថា មនុស្សប្រមឹក និង ដីកាអភិធានប្បទីបិកាអធិប្បាយថា  សុណ្ឌា សុរា, តត្រ កុសលោ សោណ្ឌោ, បានាគារំ វា សុណ្ឌា, តត្រ ភវោ,ឋិតំ វា សោណ្ឌោ ។

សុណ្ឌា ឈ្មោះថា​ សុរា, អ្នកឆ្លាតក្នុងសុរានោះ ឈ្មោះថា សោណ្ឌ, ម្យ៉ាងទៀត តៀមស្រា ឈ្មោះថា សុណ្ឌា, អ្នកនៅ ឬ ឈរនៅក្នុងតៀមស្រានោះ ឈ្មោះថា សោណ្ឌ (អ្នកប្រមឹក) ។

អដ្ឋកថាបរាភវសូត្រអធិប្បាយថា សោណ្ឌិន្តិ មច្ឆមំសជ្ជាទីសុ លោលំ គធជាតិកំ

បទថា សោណ្ឌឹ បានដល់ អ្នកញៀន គឺ ល្មោភក្នុងអាហារវត្ថុមានត្រីនិងសាច់ជាដើម និង តាមអដ្ឋកថាបុរាណកែថា មច្ឆមំសមជ្ជាទីសុ មានត្រី សាច់ និង គ្រឿងស្រវឹងជាដើម ។

សរុបសេចក្តីថា សោណ្ឌឹ បានដល់ អ្នកប្រមឹក នុះឯង ។

វិកិរណី ឥ.មនុស្សខ្ជះខ្ជាយ ឬ ស្រីកញ្ជើធ្លុះ

វិកិរណិន្តិ តេសំ អត្ថាយ ធនំ បំសុកំ វិយ វិករិត្វា នាសនសីលំ អ្នកមានប្រក្រតីបំផ្លាញទ្រព្យដូចរោយអាចម៍ដីដើម្បីប្រយោជន៍ដល់វត្ថុនោះ ៗ (អ្នកខ្ជះខ្ជាយ) ។

ឥស្សរិយំ [ឥស្សរ+ឥ-អាគម + ណ្យ-បច្ច័យ]នបុំ. ភាវៈនៃអ្នកធំ,អំណាចធំ វិ.ឥស្សរស្ស ភាវោ ឥស្សរិយំ

ប្រែដោយអត្ថ

១១១.ក៏ពួកខ្ញុំព្រះអង្គជ្រាបច្បាស់ហេតុនៃសេចក្តីវិនាសនុះតាមដែលព្រះអង្គត្រាស់​ប្រាប់មកយ៉ាងនេះ បណ្តាហេតុនៃសេចក្តីវិនាសដែលពួកខ្ញុំព្រះអង្គទូលសួរនោះ ហេតុនៃសេចក្តីវិនាសនោះចាត់ជាហេតុទី ១០ សិន ។

បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ សូមព្រះអង្គត្រាស់ប្រាប់ហេតុនៃសេចក្តីវិនាសទី ១១ ថា អ្វីជាហេតុនៃបុគ្គលវិនាស ។

ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់បានដោះស្រាយថា

១១២.នរជនណាតែងតាំងស្រ្តីជាមនុស្សប្រមឹកនិងជាមនុស្សខ្ជះខ្ជាយ ឬ បុរសធុននោះក្នុងតំណែងធំ កិរិយាតែងតាំងមនុស្សធុននោះក្នុងតំណែងធំនោះរបស់នរជននោះរមែងជាហេតុនៃបុគ្គលវិនាស ។

 

loading…

134 total views, 2 views today

Facebook Comments