ប្រែលោតប្រយោគ បរាភវសូត្រ ៤

៩៧. ឥតិ ហេតំ វិជានាម           តតិយោ សោ បរាភវោ

         ចតុត្ថំ ភគវា ព្រូហិ             កឹ បរាភវតោ មុខំ ។

[ទេវតា រីទេវតាទ. បុច្ឆឹសុ ទូលសួរហើយ ភគវន្តំ នូវព្រះដ៏មានព្រះភាគជាម្ចាស់] ថា

៩៧. ហិ ក៏ (មយំ) រីខ្ញុំព្រះអង្គទ. វិជានាម រមែងជ្រាបច្បាស់ តំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសនុះ ឥតិ តាមដែលព្រះអង្គត្រាស់មកយ៉ាងនេះ (តេសុ បរាភវមុខេសុ) ក្នុងចំណោមហេតុនៃសេចក្តីវិនាសនោះ (អម្ហេហិ បុច្ឆិតេសុ) ដែលខ្ញុំព្រះអង្គទ.ទូលសួរហើយ សោ បរាភវោ រីហេតុនៃសេចក្តីនោះ (ហោតិ) រមែងជា តតិយោ ជាហេតុទី ៣ (តាវ) សិន ។

ភគវា បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ (ត្វំ) រីព្រះអង្គ ព្រូហិ សូមត្រាស់ប្រាប់ ចតុត្ថំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសទី ៤ ថា កឹ រីអ្វី (ហោតិ) រមែងជា មុខំ ជាហេតុ បរាភវតោ (បុរិសស្ស) នៃបុគ្គលដែលវិនាស (ឥតិ) ដូច្នេះ (ឥតិ) ដូច្នេះ ។

 ៩៨.       យោ មាតរំ បិតរំ វា     ជិណ្ណកំ គតយោព្វនំ

               បហុ សន្តោ ន ភរតិ    តំ បរាភវតោ មុខំ ។

[ភគវា រីព្រះដ៏មានព្រះភាគជាម្ចាស់ វិស្សជ្ជេសិ ទ្រង់ដោះស្រាយហើយ] ថា

៩៨. យោ (នរោ) រីនរជនណា សន្តោ កាលជា បហុ ជាអ្នកអាច ន ភរតិ តែងមិនចិញ្ចឹម មាតរំ វា នូវមាតាឬ បិតរំ វា ឬថា នូវបិតា ជិណ្ណកំ អ្នកចាស់ជរាហើយ គតយោព្វនំ អ្នកមានយុវវ័យកន្លងហើយ តំ (មាតាបិតូនំ អភរណំ) រីកិរិយាមិនចិញ្ចឹមនូវមាតានិងបិតាទ.នោះ (តស្ស នរស្ស) របស់នរជននោះ ហោតិ រមែងជា​ មុខំ ជាហេតុ បរាភវតោ បុរិសស្ស នៃបុគ្គលដែលវិនាស ឥតិ ដូច្នេះ ឥតិ ដូច្នេះ ។

អធិប្បាយសព្ទ

ជិណ្ណក      [ជរ + ត+ក-សកត្ថ] គុ. ចាស់ជរាហើយ

គត           [គម + ត ] គុ. កន្លងហើយ វេវ.អតិក្កន្ត

យោព្វន     [យុវ + នណ-បច្ច័យ] នបុំ. ភាវៈនៃស្ទាវ, វ័យស្ទាវ, យុវវ័យ

វិ. យុវស្ស ភាវោ យោព្វនំ ភាវៈនៃវ័យស្ទាវ

គតំ យោព្វនំ យេសំ តេ គតយោព្វនា (មាតាបិតរោ) យុវវ័យរបស់មាតាបិតាទ.ណា កន្លងហើយ មាតាបិតាទ.នោះ ឈ្មោះថា អ្នកមានយុវវ័យកន្លងហើយ ។ ឆដ្ឋីតុល្យាធិករណពហុព្វីហិសមាស ។

បហុ គុ.​  អាច វេវ. សមត្ថ

ភរតិ [ភរ + អ + តិ] កិ. ចិញ្ចឹម វេវ. បោសេតិ

ប្រែដោយអត្ថ

[ពួកទេព្តាបានទូលសួរព្រះដ៏មានព្រះភាគជាម្ចាស់] ថា

៩៧.ក៏ពួកខ្ញុំព្រះអង្គជ្រាបច្បាស់ហេតុនៃសេចក្តីវិនាសនុះតាមដែលព្រះអង្គត្រាស់​ប្រាប់មកយ៉ាងនេះ បណ្តាហេតុនៃសេចក្តីវិនាសដែលពួកខ្ញុំព្រះអង្គទូលសួរនោះ ហេតុនៃសេចក្តីវិនាសនោះចាត់ជាហេតុទី ៣ សិន ។

បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ សូមព្រះអង្គត្រាស់ប្រាប់ហេតុនៃសេចក្តីវិនាសទី ៤ ថា អ្វីជាហេតុនៃបុគ្គលវិនាស ។

ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់បានដោះស្រាយថា

៩៨.នរជនមានសមត្ថភាព ប៉ុន្តែមិនចិញ្ចឹមមាតាឬបិតាដែលចាស់ជរានិងកន្លងហួសយុវវ័យ កិរិយាមិនចិញ្ចឹមមាតាបិតានោះជាហេតុនៃបុគ្គលវិនាស ។

213 total views, 4 views today

Facebook Comments