ប្រែលោតប្រយោគ បរាភវសូត្រ ៥

៩៩. ឥតិ ហេតំ វិជានាម     ចតុត្ថោ សោ បរាភវោ

       បញ្ចមំ ភគវា ព្រូហិ     កឹ បរាភវតោ មុខំ ។

[ទេវតា រីទេវតាទ. បុច្ឆឹសុ ទូលសួរហើយ ភគវន្តំ នូវព្រះដ៏មានព្រះភាគជាម្ចាស់] ថា

៩៩. ហិ ក៏ (មយំ) រីខ្ញុំព្រះអង្គទ. វិជានាម រមែងជ្រាបច្បាស់ តំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសនុះ ឥតិ តាមដែលព្រះអង្គត្រាស់មកយ៉ាងនេះ (តេសុ បរាភវមុខេសុ) ក្នុងចំណោមហេតុនៃសេចក្តីវិនាសនោះ (អម្ហេហិ បុច្ឆិតេសុ) ដែលខ្ញុំព្រះអង្គទ.ទូលសួរហើយ សោ បរាភវោ រីហេតុនៃសេចក្តីនោះ (ហោតិ) រមែងជា ចតុត្ថោ ជាហេតុទី ៤ (តាវ) សិន ។

ភគវា បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ (ត្វំ) រីព្រះអង្គ ព្រូហិ សូមត្រាស់ប្រាប់ បញ្ចមំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសទី ៥ ថា កឹ រីអ្វី (ហោតិ) រមែងជា មុខំ ជាហេតុ បរាភវតោ (បុរិសស្ស) នៃបុគ្គលដែលវិនាស (ឥតិ) ដូច្នេះ (ឥតិ) ដូច្នេះ ។

១០០.       យោ ព្រាហ្មណំ សមណំ វា          អញ្ញំ វាបិ វនិព្វកំ

                 មុសាវាទេន វញ្ចេតិ                       តំ បរាភវតោ មុខំ ។

[ភគវា រីព្រះដ៏មានព្រះភាគជាម្ចាស់ វិស្សជ្ជេសិ ទ្រង់ដោះស្រាយហើយ] ថា

១០០.យោ នរោ រីនរជនណា វញ្ចេតិ តែងបោកបញ្ឆោត ព្រាហ្មណំ វា នូវព្រាហ្មណ៍ ឬ សមណំ វា​ ឬថា នូវសមណៈ វនិព្វកំ វា ឬថា នូវវនិព្វក អញ្ញំបិ សូម្បីអ្នកណាមួយ មុសាវាទេន ដោយមុសាវាទ តំ (ព្រាហ្មណាទីនំ មុសាវាទេន វញ្ចនំ) រីកិរិយាបោកបញ្ឆោតនូវបុគ្គលទ.មានព្រាហ្មណ៍ជាដើមដោយមុសាវាទនោះ (តស្ស នរស្ស) របស់នរជននោះ (ហោតិ) រមែងជា មុខំ ជាហេតុ បរាភវតោ (បុគ្គលស្ស) នៃបុគ្គលដែលវិនាស ឥតិ ដូច្នេះ ឥតិ ដូច្នេះ ។

អធិប្បាយសព្ទ

ព្រាហ្មណ [ព្រហ្ម +​ អណ + ណ] បុំ. អ្នកសូធ្យមន្ត វេវ. ព្រហ្មពន្ធុ, ទ្វិជ, វិប្ប, ភោវាទី ។

វិ.​ ព្រហ្មំ អណតីតិ ព្រាហ្មណោ, មន្តេ សជ្ឈាយតីតិ អត្ថោ ។

យោ បុគ្គលោ រីបុគ្គលណា អណតិ តែងសូធ្យ ព្រហ្មំ នូវមន្ត ឥតិ ព្រោះហេតុនោះ សោ បុគ្គលោ រីបុគ្គលនោះ ព្រាហ្មណោ ឈ្មោះថា ព្រាហ្មណ៍, អត្តោ រីអធិប្បាយថា សជ្ឈាយតិ តែងស្វាធ្យាយ មន្តេ នូវមន្តទ. ឥតិ ដូច្នេះ ។ អណ-ធាតុ ប្រែថា  សូធ្យ ។ [ព្រហ្ម-បុព្វបទ ណ-បច្ច័យ លុប ណ ទីឃៈ អ​ ជា អា  ]

សមណ (សម + យុ > អណ) បុំ. អ្នកស្ងប់, សមណៈ

វិ. សមេតីតិ សមណោ

វិនិព្វក [វណ្ណ + វក + អ] បុំ.អ្នកសូម ស្មូម វេវ. យាចក

វិ.ទានផលំ វណ្ណេត្វា វកតិ យាចតីតិ វិនិព្វកោ

អ្នកសូមដោយពណ៌នាគុណនៃការឲ្យ ឈ្មោះថា ស្មូម ។

ផ្លាស់ វណ្ណ ជា វនិវណិ ផ្លាស់ ជា តម្រួត  ជា វនិព្ពកវណិព្ពក ខ្មែរនិយម ព្ព ជា ព្វ ទើបក្លាយជា វនិព្វកវណិព្វក

អញ្ញំបិ = យំកញ្ចិបិ សូម្បីអ្នកណាមួយ

៩៩.ក៏ពួកខ្ញុំព្រះអង្គជ្រាបច្បាស់ហេតុនៃសេចក្តីវិនាសនុះតាមដែលព្រះអង្គត្រាស់​ប្រាប់មកយ៉ាងនេះ បណ្តាហេតុនៃសេចក្តីវិនាសដែលពួកខ្ញុំព្រះអង្គទូលសួរនោះ ហេតុនៃសេចក្តីវិនាសនោះចាត់ជាហេតុទី ៤ សិន ។

បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ សូមព្រះអង្គត្រាស់ប្រាប់ហេតុនៃសេចក្តីវិនាសទី ៥ ថា អ្វីជាហេតុនៃបុគ្គលវិនាស ។

ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់បានដោះស្រាយថា

១០០.នរជនបោកបញ្ឆោតព្រាហ្មណ៍ សមណៈ ឬ វនិព្វក សូម្បីណាមួយ ដោយមុសាវាទ កិរិយាបោកបញ្ឆោតព្រាហ្មណ៍ជាដើមដោយមុសាវាទនោះរមែងជាហេតុនៃបុគ្គលវិនាស ។

មុសាវាទ នៅទីនេះ សំដៅដល់ (វិសំវាទី) ការនិយាយខុសពាក្យសន្យាដែល(វិសំវាទី)ធ្លាប់បវារណាសន្យាទុកចំពោះសមណៈព្រាហ្មណ៍​ទាំងនោះថា សូមលោកប្រាប់បច្ច័យដែលត្រូវការ ឬ ទទួលពាក្យហើយ ក្រោយមក បដិសេធសេចក្តីត្រូវការរបស់សមណៈព្រាហ្មណ៍ទាំងនោះដោយមិនឲ្យបច្ច័យតាមដែលបវារណា​សន្យាទុក ។

loading…

49 total views, 6 views today

Facebook Comments