ប្រែលោតប្រយោគ បរាភវសូត្រ ៧

១០៣. ឥតិ ហេតំ វិជានាម        ឆដ្ឋមោ សោ បរាភវោ

       សត្តមំ ភគវា ព្រូហិ            កឹ បរាភវតោ មុខំ ។

[ទេវតា រីទេវតាទ. បុច្ឆឹសុ ទូលសួរហើយ ភគវន្តំ នូវព្រះដ៏មានព្រះភាគជាម្ចាស់] ថា

១០៣. ហិ ក៏ (មយំ) រីខ្ញុំព្រះអង្គទ. វិជានាម រមែងជ្រាបច្បាស់ តំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសនុះ ឥតិ តាមដែលព្រះអង្គត្រាស់មកយ៉ាងនេះ (តេសុ បរាភវមុខេសុ) ក្នុងចំណោមហេតុនៃសេចក្តីវិនាសនោះ (អម្ហេហិ បុច្ឆិតេសុ) ដែលខ្ញុំព្រះអង្គទ.ទូលសួរហើយ សោ បរាភវោ រីហេតុនៃសេចក្តីនោះ (ហោតិ) រមែងជា ឆដ្ឋមោ ជាហេតុទី ៦ (តាវ) សិន ។

ភគវា បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ (ត្វំ) រីព្រះអង្គ ព្រូហិ សូមត្រាស់ប្រាប់ សត្តមំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសទី ៧ ថា កឹ រីអ្វី (ហោតិ) រមែងជា មុខំ ជាហេតុ បរាភវតោ (បុរិសស្ស) នៃបុគ្គលដែលវិនាស (ឥតិ) ដូច្នេះ (ឥតិ) ដូច្នេះ ។

១០៤.       ជាតិត្ថទ្ធោ ធនត្ថទ្ធោ,   គោត្តត្ថទ្ធោ ច យោ នរោ;

                 សញ្ញាតឹ អតិមញ្ញេតិ,   តំ បរាភវតោ មុខំ ។

[ភគវា រីព្រះដ៏មានព្រះភាគជាម្ចាស់ វិស្សជ្ជេសិ ទ្រង់ដោះស្រាយហើយ] ថា

យោ នរោ រីនរជនណា សមានោ កាលជា ជាតិត្ថទ្ធោ ច ជាអ្នករឹងត្អឹងព្រោះជាតិកំណើតផង ធនត្ថទ្ធោ ច ជាអ្នករឹងត្អឹងព្រោះទ្រព្យផង គោត្តត្ថទ្ធោ ច ជាអ្នករឹងត្អឹងព្រោះពូជអំបូរផង  អតិមញ្ញេតិ តែងមើលងាយ សញ្ញាតឹ នូវញាតិរបស់ខ្លួន តំ (ជាត្យាទិថទ្ធតំ) រីភាពរឹងត្អឹងព្រោះជាតិកំណើតជាដើមនោះ(តស្ស នរស្ស) របស់នរជននោះ (ហោតិ) រមែងជា មុខំ ជាហេតុ បរាភវតោ (បុរិសស្ស) នៃបុគ្គលដែលវិនាស (ឥតិ) ដូច្នេះ ។

អធិប្បាយសព្ទ

ជាតិត្ថទ្ធោ = ជាតិយា​ ថទ្ធោ រឹងត្អឹងព្រោះជាតិកំណើត

ធនត្ថទ្ធោ  = ធនេន ថទ្ធោ រឹងត្អឹងព្រោះទ្រព្យ

គោត្តត្ថទ្ធោ = គោត្តេន ថទ្ធោ រឹងត្អឹងព្រោះពូជអំបូរ

សញ្ញាតិ = សកោ ញាតិ ញាតិរបស់ខ្លួន

អតិមញ្ញេតិ = អតិ + មន + យ + តិ  មើលងាយ មើលស្រាល ប្រមាថ

ប្រែដោយអត្ថ

១០៣.ក៏ពួកខ្ញុំព្រះអង្គជ្រាបច្បាស់ហេតុនៃសេចក្តីវិនាសនុះតាមដែលព្រះអង្គត្រាស់​ប្រាប់មកយ៉ាងនេះ បណ្តាហេតុនៃសេចក្តីវិនាសដែលពួកខ្ញុំព្រះអង្គទូលសួរនោះ ហេតុនៃសេចក្តីវិនាសនោះចាត់ជាហេតុទី ៦ សិន ។

បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ សូមព្រះអង្គត្រាស់ប្រាប់ហេតុនៃសេចក្តីវិនាសទី ៧ ថា អ្វីជាហេតុនៃបុគ្គលវិនាស ។

ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់បានដោះស្រាយថា

១០៤.នរជនដែលរឹងត្អឹងព្រោះជាតិកំណើត រឹងត្អឹងព្រោះទ្រព្យ និង រឹងត្អឹងព្រោះពូជអំបូរ មើលងាយញាតិរបស់ខ្លួន ភាពរឹងត្អឹងព្រោះជាតិកំណើតជាដើមនោះជាហេតុនៃបុគ្គលវិនាស ។

 

loading…

41 total views, 3 views today

Facebook Comments