ប្រែលោតប្រយោគ បរាភវសូត្រ ៨

១០៥. ឥតិ ហេតំ វិជានាម          សត្តមោ សោ បរាភវោ

       អដ្ឋមំ ភគវា ព្រូហិ                    កឹ បរាភវតោ មុខំ ។

[ទេវតា រីទេវតាទ. បុច្ឆឹសុ ទូលសួរហើយ ភគវន្តំ នូវព្រះដ៏មានព្រះភាគជាម្ចាស់] ថា

១០៥. ហិ ក៏ (មយំ) រីខ្ញុំព្រះអង្គទ. វិជានាម រមែងជ្រាបច្បាស់ តំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសនុះ ឥតិ តាមដែលព្រះអង្គត្រាស់មកយ៉ាងនេះ (តេសុ បរាភវមុខេសុ) ក្នុងចំណោមហេតុនៃសេចក្តីវិនាសនោះ (អម្ហេហិ បុច្ឆិតេសុ) ដែលខ្ញុំព្រះអង្គទ.ទូលសួរហើយ សោ បរាភវោ រីហេតុនៃសេចក្តីនោះ (ហោតិ) រមែងជា សត្តមោ ជាហេតុទី ៧ (តាវ) សិន ។

ភគវា បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ (ត្វំ) រីព្រះអង្គ ព្រូហិ សូមត្រាស់ប្រាប់ អដ្ឋមំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសទី ៨ ថា កឹ រីអ្វី (ហោតិ) រមែងជា មុខំ ជាហេតុ បរាភវតោ (បុរិសស្ស) នៃបុគ្គលដែលវិនាស (ឥតិ) ដូច្នេះ (ឥតិ) ដូច្នេះ ។

១០៦.       ឥត្ថិធុត្តោ សុរាធុត្តោ               អក្ខធុត្តោ ច យោ នរោ

                 លទ្ធំ លទ្ធំ វិនាសេតិ               តំ បរាភវតោ មុខំ ។

[ភគវា រីព្រះដ៏មានព្រះភាគជាម្ចាស់ វិស្សជ្ជេសិ ទ្រង់ដោះស្រាយហើយ] ថា

យោ នរោ រីនរជនណា សមានោ កាលជា ឥត្ថិធុត្តោ ច ជាអ្នកញៀនស្រីផង សុរាធុត្តោ ច ជាអ្នកញៀនស្រាផង អក្ខធុត្តោ ច ជាអ្នកញៀនល្បែងផង លទ្ធំ លទ្ធំ (ធនំ) ញ៉ាំងទ្រព្យដែលខ្លួនបានហើយបានហើយ វិនាសេតិ តែងឲ្យវិនាស តំ (ឥត្ថិធុត្តត្តាទិ ទោសជាតំ) រីទោសជាតមានភាពជាអ្នកញៀនស្រីជាដើមនោះ (ហោតិ)​ រមែងជា មុខំ ជាហេតុ បរាភវតោ (បុរិសស្ស) នៃបុគ្គលវិនាស (ឥតិ) ដូច្នេះ ។

ប្រែដោយអត្ថ

១០៥.ក៏ពួកខ្ញុំព្រះអង្គជ្រាបច្បាស់ហេតុនៃសេចក្តីវិនាសនុះតាមដែលព្រះអង្គត្រាស់​ប្រាប់មកយ៉ាងនេះ បណ្តាហេតុនៃសេចក្តីវិនាសដែលពួកខ្ញុំព្រះអង្គទូលសួរនោះ ហេតុនៃសេចក្តីវិនាសនោះចាត់ជាហេតុទី ៧ សិន ។

បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ សូមព្រះអង្គត្រាស់ប្រាប់ហេតុនៃសេចក្តីវិនាសទី ៨ ថា អ្វីជាហេតុនៃបុគ្គលវិនាស ។

ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់បានដោះស្រាយថា

១០៦.នរជនជាអ្នកញៀនស្រី អ្នកញៀនស្រា និង​ អ្នកញៀនល្បែង តែងបំផ្លាញទ្រព្យដែលខ្លួនរកបាន ទោសជាតមានភាពជាអ្នកញៀនស្រីជាដើមនោះរមែងជាហេតុនៃបុគ្គលវិនាស ។

loading…

47 total views, 2 views today

Facebook Comments