ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ១១ វគ្គ ៣

វស្សូបនាយិកាវិទសេ ក្នុងថ្ងៃគឺតិថីជាទីបង្អោនចូល​ទៅជិត​នូវរដូវ​ភ្លៀង  ថេរោ រីព្រះថេរៈ អាមន្តេត្វា ហៅមកហើយ ភិក្ខូ នូវភិក្ខុ​ទ. តេ នោះ បុច្ឆិ សួរហើយថា អាវុសោ ម្នាលលោកអ្នក​មានអាយុទ. (តុម្ហេ) រីលោកទ. (កាលំ)  ញ៉ាំងកាល វីតិនាមេស្សថ នឹងឲ្យបង្អោនកន្លង​ទៅវិសេស  ឥរិយាបថេហិ ដោយឥរិយាបថទ. កតីហិ ប៉ុន្មាន តេមាសំ រហូតប្រជុំនៃខែ ៣ ឥមំ នេះ ឥតិ ដូច្នេះ ។

 (តេ ភិក្ខូ) រីភិក្ខុទ. នោះ (អាហំសុ) ទូលហើយថា ភន្តេ បពិត្រលោក​ម្ចាស់ដ៏ចម្រើន (មយំ) រីខ្ញុំព្រះករុណាទ.  (កាលំ)  ញ៉ាំងកាល វីតិនាមេស្សាម នឹងឲ្យបង្អោនកន្លងទៅវិសេស  ឥរិយាបថេហិ ដោយឥរិយាបថទ. ចតូហិឥតិ ដូច្នេះ ។

(ថេរោ) រីព្រះថេរៈ (អាហ) ពោលហើយថា

អាវុសោ ម្នាលលោកអ្នកមានអាយុទ. បន ចុះ តំ (ការណំ) រីការណ៍នេះ (ហោតិ) រមែងជា បដិរូបំ ជាការណ៍សមគួរ កឹ ឬ, (តុម្ហេហិ) គឺលោកទ. ភវិតព្វំ គប្បីជា អប្បមត្តេហិ ជាអ្នកមិនធ្វេស​ប្រហែសហើយ ននុ មិនមែនឬ ហិ ព្រោះថា មយំ រីយើងទ. គហេត្វា រៀនយកហើយ កម្មដ្ឋានំ នូវកម្មដ្ឋាន សន្តិកា ពីសម្នាក់ ពុទ្ធស្ស នៃព្រះពុទ្ធជាម្ចាស់ ធរមានស្ស ដែលទ្រង់កំពុងធរមាន (អម្ហ) រមែងជា អាគតា ជាអ្នកមកហើយ មែនពិត ពុទ្ធា នាម ធម្មតា រីព្រះពុទ្ធជាម្ចាស់ទ. សឋេន គឺបុគ្គលអ្នកអួតអាង ន សក្កា ពុំអាច អារាធេតុំ ដើម្បីឲ្យទ្រង់ប្រោសប្រាណ ហិ ប៉ុន្តែ តេ (ពុទ្ធា) រីព្រះពុទ្ធជាម្ចាស់ទ.នោះ (បុគ្គលេន) គឺបុគ្គល  កល្យាណជ្ឈាសយេន អ្នកមានអធ្យាស្រ័យដ៏ល្អ អារាធេតព្វា គប្បីឲ្យទ្រង់ប្រោសប្រាណ មែនពិត អបាយា រីអបាយទ. ចត្តារោ(ហោន្តិ) រមែងជា សកគេហសទិសា​ ជាទីប្រាកដស្មើដោយផ្ទះរបស់ខ្លួន បមត្តស្ស (បុគ្គលស្ស) នាម ឈ្មោះនៃបុគ្គលអ្នកធ្វេសប្រហែសហើយ អាវុសោ ម្នាលលោកអ្នកមានអាយុទ. (តុម្ហេ) រីលោកទ. ហោថ ចូរជា អប្បមត្តា ជាអ្នកកុំធ្វេសប្រហែសឡើយ  ឥតិ ដូច្នេះ ។

loading…

 


120 total views, 1 views today

Facebook Comments