ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ១៤ វគ្គ ១

សោ (វេជ្ជោ) រីពេទ្យនោះ ចិន្តេត្វា គិតហើយថា (អហំ) រីអញ គន្ត្វា ទៅហើយ វិហារំ កាន់ទីសម្នាក់  លោកេស្សាមិ នឹងពិនិត្យមើល វសនដ្ឋានំ នូវទីលំនៅ ថេរស្ស របស់ព្រះថេរៈ (វត្វា) ទូលហើយថា ភន្តេ បពិត្រលោកម្ចាស់ដ៏ចaម្រើន តេនហិ បើដូច្នោះ (តុម្ហេ) រីលោកម្ចាស់ គច្ឆថ សូមនិមន្តទៅចុះ ឥតិ ដូច្នេះ វិស្សជ្ជេត្វា បោះបង់ហើយ ថេរំ នូវព្រះថេរៈ គន្ត្វា ទៅហើយ វិហារំ កាន់ទីសម្នាក់

លោកេន្តោ កាលពិនិត្យមើល វសនដ្ឋានំ នូវទីលំនៅ ថេរស្ស របស់ព្រះថេរៈ ទិស្វា ឃើញហើយ ចង្កមននិសីទនដ្ឋានំ នូវទីជាទីចង្រ្កមនិងទីជាទីគង់នុះឯង អទិស្វា​ មិនឃើញហើយ សយនដ្ឋានំ នូវទីសំណិង បុច្ឆិ សួរហើយថា (តេលំ) រីប្រេង វោ គឺលោកម្ចាស់ និសិន្នេហិ អ្នកគង់ហើយ អាសិត្តំ បន្តក់ហើយ (កឹ)(ឧទាហុ) ឬថា (តេលំ) រីប្រេង (វោ) គឺលោកម្ចាស់ និបន្នេហិ អ្នកសិងហើយ (អាសិត្តំ) បន្តក់ហើយ ឥតិ ដូច្នេះ ។

ថេរោ រីព្រះថេរៈ​ អហោសិ បានជាហើយ តុណ្ហី ជាអ្នកស្ងៀម ។

(វេជ្ជោ) រីពេទ្យ (វត្វា) ទូលហើយថា ភន្តេ​ បពិត្រលោកម្ចាស់ដ៏ចម្រើន (តុម្ហេ) រីលោកម្ចាស់ មា អកត្ថ កុំបានធ្វើឡើយ វំ យ៉ាងនេះ សមណធម្មោ នាម ធម្មតា​ រីសមណធម៌ សរីរេ នាកាលសរីរៈ យាបេន្តេ កំពុងប្រព្រឹត្តទៅ (តុម្ហេហិ) គឺលោកម្ចាស់ សក្កា អាច កាតុំ ដើម្បីធ្វើ (តុម្ហេ) រីលោកម្ចាស់ និបជ្ជិត្វា អាសិញ្ចថ សូមសិងបន្តក់ចុះ ឥតិ ដូច្នេះ យាចិ អង្វរហើយ បុនប្បុនំ ដដែល ៗ ។

(ថេរោ) រីព្រះថេរៈ (អាហ) ពោលហើយថា អាវុសោ ម្នាលលោកអ្នកមានអាយុ (ត្វំ) រីលោក គច្ឆ​ ចូរទៅចុះ (អហំ) រីអាត្មា មន្តេត្វា​ ប្រឹក្សាហើយ ជានិស្សាមិ នឹងដឹង ឥតិ ដូច្នេះ ។

191 total views, 1 views today

Facebook Comments