ប្រែលោតប្រយោគ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ១៦ វគ្គ ១

ថេរោ រីព្រះថេរៈ ទត្វា លុះឲ្យហើយ វាទំ នូវឱវាទ អត្តនោ ដល់ខ្លួន គាថាហិ ដោយគាថាទ. តីហិវំ យ៉ាងនេះ និស្សិន្នកោ វ អ្នកអង្គុយហើយដដែល កត្វា ធ្វើហើយ នត្ថុកម្មំ នូវកម្មគឺបុគ្គលគប្បីធ្វើតាមច្រមុះ បាវិសិ បានចូលទៅហើយ គាមំ កាន់ភូមិ បិណ្ឌាយ ដើម្បីបិណ្ឌបាត ។

វេជ្ជោ រីពេទ្យ ទិស្វា ឃើញហើយ បុច្ឆិ សួរហើយថា ភន្តេ បពិត្រលោកម្ចាស់ដ៏ចម្រើន នត្ថុកម្មំ រីកម្មគឺបុគ្គលគប្បីធ្វើតាមច្រមុះ (តុម្ហេហិ) គឺលោកម្ចាស់ កតំ ធ្វើហើយ កឹ ឥតិ ដូច្នេះ ។

(សោ ថេរោ) រីព្រះថេរៈនោះ (អាហ) ពោលហើយថា ឧបាសក ម្នាលឧបាសក អាម ​ចម្រើនពរ (វំ) រីយ៉ាងហ្នឹង ឥតិ ដូច្នេះ  ។

(សោ វេជ្ជោ) រីពេទ្យនោះ បុច្ឆិ សួរហើយថា ភន្តេ បពិត្រលោកម្ចាស់ដ៏ចម្រើន (អក្ខិយុគំ) រីគូនៃភ្នែក (ហោតិ) រមែងជា កីទិសំ ជាធម្មជាតប្រាកដដូចម្តេច ឥតិ​ ដូច្នេះ ។

(សោ ថេរោ) រីព្រះថេរៈនោះ (អាហ) ពោលហើយថា ឧបាសក ម្នាលឧបាសក (វាតោ) រីខ្យល់ រុជតិ ​ កំពុងចាក់ដោតនុះឯង ឥតិ ដូច្នេះ ។

(សោ វេជ្ជោ) រីពេទ្យនោះ (បុច្ឆិ) សួរហើយថា ភន្តេ បពិត្រលោកម្ចាស់ដ៏ចម្រើន (នត្ថុកម្មំ) រីកម្មគឺបុគ្គលគប្បីធ្វើតាមច្រមុះ វោ គឺលោកម្ចាស់ និសីទិត្វា កតំ គង់ធ្វើហើយ (កឹ)(ឧទាហុ) ឬថា (នត្ថុកម្មំ) រីកម្មគឺបុគ្គលគប្បីធ្វើតាមច្រមុះ វោ គឺលោកម្ចាស់ និបជ្ជិត្វា កតំ សិងធ្វើហើយ ឥតិ ដូច្នេះ ។

ថេរោ រីព្រះថេរៈ អហោសិ បានជាហើយ តុណ្ហី ជាអ្នកស្ងៀម (សោ ថេរោ) រីព្រះថេរៈនោះ (វេជ្ជេន) បុច្ឆិតោបិ សូម្បីអ្នកគឺពេទ្យសួរហើយ បុនប្បុនំ  ដដែល ៗ ន កថេសិ មិនស្រដីហើយ (វចនំ) នូវពាក្យ កិញ្ចិ អ្វី ៗ ។

អថ គ្រានោះ វេជ្ជោ រីពេទ្យ អាហ ទូលហើយ នំ (ថេរំ) ចំពោះព្រះថេរនោះ ថា ភន្តេ បពិត្រលោកម្ចាស់ដ៏ចម្រើន តុម្ហេ រីលោកម្ចាស់ ន ករោថ រមែងមិនធ្វើ សប្បាយំ នូវសេចក្តីស្រណុកខ្លួន (តុម្ហេ) រីលោកម្ចាស់ មា វទិត្ថ កុំនិយាយហើយថា តេលំ រីប្រេង  វេជ្ជេន គឺពេទ្យ អសុកេន នាម ឈ្មោះឯណោះ បក្កំ ស្លហើយ មេ ដើម្បីអាត្មា ឥតិ ដូច្នេះ អហំបិ សូម្បីរីខ្ញុំកណា ន វក្ខាមិ នឹងមិននិយាយថា តេលំ រីប្រេង មយា គឺខ្ញុំកណា បក្កំ ស្លហើយ វោ ដើម្បីលោកម្ចាស់ ឥតិ ដូច្នេះ ​បដ្ឋាយ តាំងតែ អជ្ជតោ អំពីថ្ងៃនេះ ឥតិ ដូច្នេះ ។

loading…

168 total views, 1 views today

Facebook Comments