ប្រែលោតសព្ទ គាថាអញ្ជើញទេវតា

tevanimantanagatha_translation

 

ទេវានិមន្តនគាថា
សរជ្ជំ សសេនំ សពន្ធុំ នរិន្ទំ
បរិត្តានុភាវោ សទា រក្ខតូតិ
ផរិត្វាន មេត្តំ សមេត្តា ភទន្តា
អវិក្ខិត្តចិត្តា បរិត្តំ ភណន្តុ.

ប្រែលោតសព្ទ
ភទន្តា រីលោកអ្នកដ៏ចម្រើនទ. សមេត្តា អ្នកប្រព្រឹត្តទៅមួយអន្លើដោយមេត្តា ផរិត្វាន ផ្សាយទៅហើយ មេត្តំ នូវមេត្តា មនសិការេន ដោយមនសិការ ថា បរិត្តានុភាវោ រីអានុភាពនៃព្រះបរិត្ត រក្ខតុ ចូរការពារ នរិន្ទំ នូវព្រះកំពូលរាស្រ្ត សរជ្ជំ អ្នកប្រព្រឹត្តទៅមួយអន្លើដោយភាពនៃស្តេច សសេនំ អ្នកប្រព្រឹត្តទៅមួយអន្លើដោយកងទ័ព សពន្ធុំ អ្នកប្រព្រឹត្តទៅមួយអន្លើដោយពូជពង្ស ឥតិ ដូច្នេះ ហុត្វា ជា អវិក្ខិត្តចិត្តា ជាអ្នកមានចិត្តមិនរាយមាយ ភណន្តុ ចូរស្វាធ្យាយ បរិត្តំ នូវព្រះបរិត្ត ។

ប្រែដោយព្យញ្ជនៈ
រីលោកអ្នកដ៏ចម្រើនទ. អ្នកប្រព្រឹត្តទៅមួយអន្លើដោយមេត្តា ផ្សាយទៅហើយ នូវមេត្តា ដោយគំនិត ថា រីអានុភាពនៃព្រះបរិត្ត ចូរការពារ នូវព្រះកំពូលរាស្រ្ត អ្នកប្រព្រឹត្តទៅមួយអន្លើដោយភាពនៃស្តេច អ្នកប្រព្រឹត្តទៅមួយអន្លើដោយកងទ័ព អ្នកប្រព្រឹត្តទៅមួយអន្លើដោយពូជពង្ស ដូច្នេះ ជា ជាអ្នកមានចិត្តមិនរាយមាយ ចូរស្វាធ្យាយ នូវព្រះបរិត្ត ។
ប្រែដោយអត្ថ
សូមឲ្យលោកអ្នកដ៏ចម្រើនដែលមានមេត្តាជួយផ្សាយមេត្តាចិត្តទៅដោយមនសិការថា សូមឲ្យអានុភាពព្រះបរិត្តជួយរក្សាការពារព្រះកំពូលរាស្រ្តព្រមទាំងរាជសម្បត្តិ ព្រមទាំងកងទ័ព ព្រមទាំងពូជពង្ស សូមកុំឲ្យមានចិត្តរាយមាយស្វាធ្យាយព្រះបរិត្តហោង ។

 

loading…

1,033 total views, 4 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS