ប្រែលោតសព្ទ ពាហុំ ២

bahung_trans

២.មារាតិរេកមភិយុជ្ឈិតសព្វរត្តឹ

ឃោរម្បនាឡវកមក្ខមថទ្ធយក្ខំ

ខន្តីសុទន្តវិធិនា ជិតវា មុនិន្ទោ

តន្តេជសា ភវតុ តេ ជយមង្គលានិ.

ប្រែលោតសព្ទ

បន ក៏ មុនិន្ទោ រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ ជិតវា ទ្រង់ឈ្នះហើយ យក្ខំ នូវយក្ស អាឡវកំ ឈ្មោះថា អាឡវៈ ឃោរំ ដ៏ទ្រើសឃ្នង មក្ខំ ដ៏គ្រោតគ្រាត ថទ្ធំ ដ៏រឹងរូស អភិយុជ្ឈិតំ ដែលចូលមកច្បាំងរាវីហើយ សព្វរត្តឹ រហូតរាត្រីទាំងពួង មារាតិរេកំ ដ៏ក្រៃលែងជាងវសវត្តីមារាធិរាជ ខន្តីសុទន្តវិធិនា ដោយវិធីដែលព្រះអង្គទូន្មានដោយល្អហើយដោយខន្តី តន្តេជសា ដោយតេជះនៃពុទ្ធជយមង្គលនោះ ជយមង្គលានិ រីជ័យមង្គល ភវតុ ចូរមាន តេ ដល់អ្នក ។

ប្រែដោយព្យញ្ជនៈ

ក៏ រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ឈ្នះហើយ នូវយក្ស ឈ្មោះថា អាឡវៈ ដ៏ទ្រើសឃ្នង ដ៏គ្រោតគ្រាត ដ៏រឹងរូស ដែលចូលមកច្បាំងរាវីហើយ  រហូតរាត្រីទាំងពួង ដ៏ក្រៃលែងជាងវសវត្តីមារាធិរាជ ដោយវិធីដែលព្រះអង្គទូន្មានដោយល្អហើយដោយខន្តី ដោយតេជះនៃពុទ្ធជយមង្គលនោះ រីជ័យមង្គល ចូរមាន ដល់អ្នក ។

វចនត្ថ

មារស្មា អតិរេកោ មារាតិរេកោ (យក្ខោ) ក្រៃលែងជាងមារ ។ បញ្ចមីតប្បុរិសសមាស ។

សុទន្តោ ច សោ វិធិ ចាតិ សុទន្តវិធិ ។ វិសេសនបុព្វបទកម្មធារយសមាស ។

ខន្តិយា សុទន្តវិធិ ខន្តីសុទន្តវិធិ ។ តតិយាតប្បុរិសសមាស ។

ប្រែដោយអត្ថ

ព្រះចមមុនីទ្រង់បានឈ្នះអាឡវយក្សដែលទ្រើសឃ្នងគ្រោតគ្រាតនិងរឹងរូសចូលមកច្បាំងរាវីរហូតពេញរាត្រីក្រៃលែងជាងស្តេចមារដោយវិធីទូន្មានដោយខន្តី  ដោយតេជះនៃវិធីទូន្មានដោយខន្តីនោះ សូមជ័យមង្គលចូរមានដល់អ្នក ។

loading…

1,388 total views, 5 views today

Facebook Comments