ប្រែលោតសព្ទ ពាហុំ ៥

bahung_trans

៥.កត្វាន កដ្ឋមុទរំ ឥវ គព្ភិនីយា

ចិញ្ចាយ ទុដ្ឋវចនំ ជនកាយមជ្ឈេ

សន្តេន សោមវិធិនា ជិតវា មុនិន្ទោ

តន្តេជសា ភវតុ តេ ជយមង្គលានិ.

ប្រែលោតសព្ទ

មុនិន្ទោ រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ ជិតវា ទ្រង់ឈ្នះហើយ ទុដ្ឋវចនំ នូវពាក្យដែលទោសៈប្រទូស្តរ៉ាយហើយ ចិញ្ចាយ របស់នាងចិញ្ចាមានវិកា គព្ភនិយា ឥវ ហាក់បីដូចជាស្រីមានគភ៌ កត្វាន ព្រោះធ្វើ កដ្ឋំ នូវកំណាត់ឈើ ឧទរំ ឲ្យជាពោះ សោមវិធិនា ដោយវិធីយ៉ាងស្អាត សន្តេន ដ៏ស្ងប់ ជនកាយមជ្ឈេ ត្រង់កណ្តាលនៃហ្វូងនៃជន

តន្តេជសា ដោយតេជះនៃពុទ្ធជយមង្គលនោះ ជយមង្គលានិ រីជ័យមង្គល ភវតុ ចូរមាន តេ ដល់អ្នក ។

ប្រែដោយព្យញ្ជនៈ

រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់  ទ្រង់ឈ្នះហើយ នូវពាក្យដែលទោសៈប្រទូស្តរ៉ាយហើយ របស់នាងចិញ្ចមានវិកា ហាក់បីដូចជាស្រីមានគភ៌ ព្រោះធ្វើ នូវកំណាត់ឈើ ឲ្យជាពោះ ដោយវិធីយ៉ាងស្អាត ដ៏ស្ងប់ ត្រង់កណ្តាលនៃហ្វូងនៃជន

ដោយតេជះនៃពុទ្ធជយមង្គលនោះ រីជ័យមង្គល ចូរមាន ដល់អ្នក ។

ប្រែដោយអត្ថ

ព្រះចមមុនីទ្រង់ឈ្នះពាក្យបង្កាច់បង្ខូចរបស់នាងចិញ្ចាដែលយកកំណាត់ឈើរុំធ្វើជាពោះដូចស្រ្តីមានគភ៌នៅកណ្តាលហ្វូងមហាជនដោយវិធីស្ងប់ស្ងៀមដ៏ប្រសើរ ដោយតេជះនោះ សូមជ័យមង្គលចូរមានដល់អ្នក ។

loading…

797 total views, 1 views today

Facebook Comments