ប្រែលោតសព្ទ យថា​ វារិវហា

khmer_monk

ភត្តានុមោទនាគាថា

យថា វារិវហា បូរា                       បរិបូរេន្តិ សាគរំ

       ឯវមេវ ឥតោ ទិន្នំ                          បេតានំ ឧបកប្បតិ ។

ឥច្ឆិតំ បត្ថិតំ តុម្ហំ                          ខិប្បមេវ សមិជ្ឈតុ

        សព្វេ បូរេន្តុ សង្កប្បា                   ចន្ទោ បណ្ណរសោ យថា ។

       ឥច្ឆិតំ បត្ថិតំ តុម្ហំ                         ខិប្បមេវ សមិជ្ឈតុ          

        សព្វេ បូរេន្តុ សង្កប្បា                      មណិ  ជោតិរសោ យថា  ។

ប្រែលោតសព្ទ

វារិវហា រីផ្លូវទឹកទ. បូរា ដ៏ពេញ សាគរំ ញ៉ាំងសមុទ្រ បរិបូរេន្តិ រមែងឱ្យពេញព្រៀប យថា ដូចម្ដេចមិញ ទានំ រីទាន ទិន្នំ ដែលបុគ្គលឱ្យហើយ ឥតោ (លោកតោ អំពីលោក) នេះ ឧបកប្បតិ រមែងសម្រេច បេតានំ ( ជនានំ ដល់ជនទ. ) ដែលស្លាប់ទៅហើយ ឯវំ ឯវ ក៏ដូច្នោះឯង ។ ឥដ្ឋផលំ រីផលដ៏ជាទីគាប់ចិត្ត ឥច្ឆិតំ ដែលអ្នកប្រាថ្នាហើយ បត្ថិតំ ដែលអ្នកតាំងចិត្តហើយ សមិជ្ឈតុ ចូរសម្រេច តុម្ហំ ដល់អ្នក ខិប្បំ ឯវ ឆាប់រហ័សមែនពិត សង្កប្បា រីតម្រិះទ. សព្វេ ទាំងពួង បរិបូរេន្តុ ចូរពេញ ( តុយ្ហំ ដល់អ្នក ) ចន្ទោ បណ្ណរសោ យថា គួរនាដូចជា រីព្រះចន្ទដែលមានក្នុងតិថីដប់ប្រាំកើត ។

ឥដ្ឋផលំ រីផលដ៏ជាទីគាប់ចិត្ត ឥច្ឆិតំ ដែលអ្នកប្រាថ្នាហើយ បត្ថិតំ ដែលអ្នកតាំងចិត្តហើយ សមិជ្ឈតុ ចូរសម្រេច តុម្ហំ ដល់អ្នក ខិប្បំ ឯវ ឆាប់រហ័សមែនពិត សង្កប្បា រីតម្រិះទ. សព្វេ ទាំងពួង បរិបូរេន្តុ ចូរពេញ ( តុយ្ហំ ដល់អ្នក ) មណិជោតិរសោ យថា  គួរនាដូចជា រីកែវមណីដែលមានរស្មីដ៏រុងរឿង ដូច្នោះឯង ។

ពន្យល់ពាក្យ(វចនត្ថៈ)

វារិវហ បុំ. ផ្លូវទឹក វិ. វារឹ វហតីតិ វារិវហោ ផ្លូវដែលនាំទៅនូវទឹក ចុះ អ-បច្ច័យក្នុងនាមក្រិត ។ យោ មគ្គោ វារឹ វហតិ ឥតិ សោ វារិវហោ ឬថា វារឹ វហន្តោ មគ្គោ វារិវហោ

វិគ្គហៈ  បណ្ណរសមាយំ តិថិយំ ភវោ បណ្ណរសោ (ចន្ទោ) ចន្ទោ រីព្រះចន្ទ ភវោ ដែលមាន តិថិយំ ក្នុងតិថី បណ្ណរសមាយំ គម្រប់ ១៥ បណ្ណរសោ ឈ្មោះថា បណ្ណរសៈ ប្រែថា ព្រះចន្ទដែលមានក្នុងតិថីគម្រប់ ១៥ ។

ជោតិរសោ < ជោតិ + រំសិ  លុបនិគ្គហិត ផ្លាស់ ជា បានជា ជោតិរស  ។

វិ. ជោតិរំសិ យស្ស សោ ជោតិរសោ (មណិ) ជោតិរំសិ រីរស្មីដ៏រុងរឿង យស្ស មណិស្ស របស់កែវមណីឯណា អត្ថិ មាន សោ មណិ រីកែវមណីនោះ ជោតិរសោ ឈ្មោះថា ជោតិរសៈ ប្រែថា កែវមណីដែលមានរស្មីដ៏រុងរឿង  ឆដ្ឋីពហុព្វីហិសមាស

3

ប្រែដោយអត្ថ

ទានដែលបុគ្គលឧទ្ទិសឲ្យហើយអំពីលោកនេះរមែងសម្រេចដល់ពួកជនដែលស្លាប់ទៅហើយដូចជាផ្លូវទឹកដែលពេញញ៉ាំងសមុទ្រឲ្យពេញព្រៀបដូច្នោះ ។

ឥដ្ឋផលដែលអ្នកប្រាថ្នាតាំងចិត្តហើយចូរសម្រេចដល់អ្នកឲ្យបានឆាប់រហ័ស ។

តម្រិះទាំងពួងចូរពេញដល់អ្នកដូចព្រះចន្ទក្នុងថ្ងៃពេញបូណ៌មីដូច្នោះ ។

ឥដ្ឋផលដែលអ្នកប្រាថ្នាតាំងចិត្តហើយចូរសម្រេចដល់អ្នកឲ្យបានឆាប់រហ័ស ។

តម្រិះទាំងពួងចូរពេញដល់អ្នកដូចកែវមណីមានរស្មីដ៏រុងរឿងដូច្នោះ ។

ព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ

ព្រះមហាសុជាន កិត្តិសោភណោ មហា ៦ ប្រយោគ

 

2,313 total views, 1 views today

Facebook Comments

Leave a Reply

Your email address will not be published.