ប្រែលោតសព្ទ យេ សន្តា ៣

សាសនស្ស ច លោកស្ស           វុឌ្ឍី ភវតុ   សព្វទា

សាសនម្បិ ច លោកញ្ច              ទេវា រក្ខន្តុ សព្វទា ។

ប្រែលោតសព្ទ

វុឌ្ឍី រីសេចក្តីចម្រើន ភវតុ ចូរមាន លោកស្ស ច ដល់សត្វលោក ផង​ សាសនស្ស ច ដល់ព្រះសាសនា ផង សព្វទា ជារៀងដរាប ទេវា រីទេព្តាទ.រក្ខន្តុ ចូររក្សា សាសនំ បិ ច សូម្បីនូវព្រះសាសនា ផង លោកំ ច នូវសត្វលោក ផង សព្វទា​ ជារៀងរាល់ថ្ងៃ ។

ប្រែដោយព្យញ្ជនៈ

រីសេចក្តីចម្រើន ចូរមាន ដល់សត្វលោក ផង ដល់ព្រះសាសនា ផង ជារៀងដរាប រីទេព្តាទ. ចូររក្សា សូម្បីនូវព្រះសាសនា ផង នូវសត្វលោក ផង ជារៀងរាល់ថ្ងៃ ។

ប្រែដោយអត្ថ

សូមឲ្យសេចក្តីចម្រើនចូរមានដល់សត្វលោកនិងព្រះសាសនាជារៀងដរាប សូមឲ្យពួកទេព្តាថែរក្សាការពារព្រះសាសនានិងសត្វលោកជារៀងរាល់ថ្ងៃ ។

757 total views, 4 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS