ប្រែលោតសព្ទ យេ សន្តា ៤

សទ្ធឹ ហោន្តុ សុខី                                  សព្វេ បរិវារេហិ         

អត្តនោ អនីឃា សុមនា ហោន្តុ            សហ សព្វេហិ ញាតិភិ.

ប្រែលោតសព្ទ

សព្វេ សត្តា រីសត្វទ. ទាំងពួង បរិវារេហិ សទ្ធឹ ព្រមទាំងបរិវារទ.​ទាំងពួង អត្តនោ អត្តនោ របស់ខ្លួន ៗ ហោន្តុ ចូរជា សុខី ជាអ្នកមាន​សេចក្តីសុខ សត្តា រីសត្វទ. សព្វេហិ ញាតិភិ សហ ព្រមទាំងញាតិទ. ទាំងពួង ហោន្តុ ចូរជា អនីឃា ជាអ្នកមិនមានទុក្ខ សុមនា​ ជាអ្នកមាន​ចិត្តល្អ ។

ប្រែដោយព្យញ្ជនៈ  

រីសត្វទ. ទាំងពួង ព្រមទាំងបរិវារទ.ទាំងពួង របស់ខ្លួន ៗ ចូរជា ជាអ្នកមានសេចក្តីសុខ ។

រីសត្វទ. ព្រមទាំងញាតិទ. ទាំងពួង ចូរជា ជាអ្នកមិនមានទុក្ខ ជាអ្នកមានចិត្តល្អ ។

ប្រែដោយអត្ថ

សត្វទាំងពួងព្រមទាំងបរិវារទាំងពួងរបស់ខ្លួនចូរមានសេចក្តីសុខ ។

ពពួកសត្វព្រមទាំងញាតិទាំងពួងចូរមិនមានទុក្ខតែមានចិត្តល្អ ។

784 total views, 1 views today

Facebook Comments