ប្រែលោតសព្ទ យេ សន្តា ១

យេ សន្តា សន្តចិត្តា               តិសរណសរណា ឯត្ថ លោកន្តរេ វា

ភុម្មាភុម្មា ច ទេវា                    គុណគណគហនព្យាវដា សព្វកាលំ ។

ប្រែលោតសព្ទ

យេ ទេវា រីទេព្តាទ. ណា ភុម្មា ច អ្នកកើតហើយលើផែនដីក្តី អភុម្មា ច អ្នកកើតហើយឰដ៏លំហក្តី សន្តា​ អ្នកប្រសើរ សន្តចិត្តា អ្នកមានចិត្ត​ស្ងប់​រម្ងាប់ តិសរណសរណា​ អ្នកមានព្រះរតនត្រ័យជាសរណៈ វសន្តា អ្នកកំពុងនៅ ឯត្ថ លោកេ វា  ក្នុងលោកនេះ ឬ លោកន្តរេ វា ឬថា ក្នុងលោកដទៃ ហោន្តិ រមែងជា គុណគណគហនព្យាវដា ជាអ្នកខ្វល់ខ្វាយក្នុងការកាន់យកនូវប្រជុំនៃគុណ បរេសំ ជនានំ នៃជនទ. ដទៃ សព្វកាលំ សព្វកាល ។

ប្រែដោយព្យញ្ជនៈ

រីទេព្តាទ. ណា អ្នកកើតហើយលើផែនដីក្តី អ្នកកើតហើយឰដ៏លំហក្តី អ្នកប្រសើរ អ្នកមានចិត្តស្ងប់រម្ងាប់ អ្នកមានព្រះរតនត្រ័យជាសរណៈ អ្នកកំពុងនៅ ក្នុងលោកនេះ ឬ ឬថា ក្នុងលោកដទៃ រមែងជា ជាអ្នកខ្វល់ខ្វាយក្នុងការកាន់យកនូវប្រជុំនៃគុណ នៃជនទ. ដទៃ សព្វកាល ។

ប្រែដោយអត្ថ

ពួកភុម្មទេព្តាក្តី អាកាសទេព្តាក្តី អ្នកប្រសើរ មានចិត្តស្ងប់រម្ងាប់ មានព្រះ​រតនត្រ័យជាសរណៈ កំពុងរស់នៅក្នុងចក្រវាលនេះ ឬ ចក្រវាលដទៃ តែងខ្វល់ខ្វាយប្រកាន់យក​ប្រជុំគុណរបស់​ពួក​ជន​ដទៃសព្វកាល ។

ឯតេ អាយន្តុ ទេវា         វរកនកមយេ មេរុរាជេ វសន្តោ

សន្តោ សន្តោសហេតុំ            មុនិវរវចនំ សោតុមគ្គំ សមគ្គំ.

ឯតេ ទេវា រីទេព្តាទ. នោះ អាយន្តុ ចូរមក ទេវោ រីទេព្តា សន្តោ អ្នកប្រសើរ វសន្តោ អ្នកកំពុងរស់នៅ មេរុរាជេ លើភ្នំ ឈ្មោះថា មេរុរាជ​ វរកនកមយេ ដ៏សម្រេចហើយដោយមាសដ៏ប្រសើរ អាយតុ ចូរមក សមគ្គំ កាន់ទីប្រជុំ សោតុំ ដើម្បីស្តាប់ មុនិវរវចនំ នូវព្រះ​តម្រាស់​​របស់ព្រះមុនីដ៏ប្រសើរ សន្តោសហេតុំ ជាហេតុនៃសេចក្តី​សន្តោស អគ្គំ ដ៏ឆ្នើមឆ្នៃ ។

ប្រែដោយព្យញ្ជនៈ

រីទេព្តាទ. នោះ រីទេព្តា អ្នកប្រសើរ អ្នកកំពុងរស់នៅ លើភ្នំ ឈ្មោះថា មេរុរាជ ដ៏សម្រេចហើយដោយមាសដ៏ប្រសើរ ចូរមក កាន់ទីប្រជុំ ដើម្បីស្តាប់ នូវព្រះតម្រាស់របស់ព្រះមុនីដ៏ប្រសើរ ជាហេតុនៃសេចក្តីសន្តោស ដ៏ឆ្នើមឆ្នៃ ។

ប្រែដោយអត្ថ

ទេព្តាទាំងនោះអ្នកប្រសើរកំពុងរស់នៅលើភ្នំមេរុរាជដ៏ហើយដោយមាសសុទ្ធ  ចូរមកកាន់ទីប្រជុំដើម្បីស្តាប់ព្រះតម្រាស់ព្រះមុនីដ៏ប្រសើរ ដែលជាហេតុនៃសេចក្តីសន្តោសដ៏ឆ្នើមឆ្នៃ ។

ពាក្យថ្មី

ប្រឡង កិ. វីមំសតិ

ថ្នាក់វិជ្ជា ន. វិជ្ជាភូមិ ឥ.

ឧ. ខ្ញុំប្រឡងថ្នាក់វិជ្ជាភាសាបាលី អហំ បាលិភាសាយ វិជ្ជាភូមឹ វីមំសាមិ ។

 

loading…

695 total views, 3 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS