ប្រែលោតសព្ទ វិសុទ្ធិមគ្គ ធុតង្គនិទ្ទេស ១

២. ធុតង្គនិទ្ទេសោ

២២. ឥទានិ យេហិ អប្បិច្ឆតាសន្តុដ្ឋិតាទីហិ គុណេហិ វុត្តប្បការស្ស សីលស្ស វោទានំ ហោតិ, តេ គុណេ សម្បាទេតុំ យស្មា សមាទិន្នសីលេន យោគិនា ធុតង្គសមាទានំ កាតព្វំ ។ ឯវញ្ហិស្ស អប្បិច្ឆតាសន្តុដ្ឋិតាសល្លេខបវិវេកាបចយវីរិយារម្ភសុភរតាទិគុណសលិលវិក្ខាលិតមលំ សីលញ្ចេវ សុបរិសុទ្ធំ ភវិស្សតិ, វតានិ ច សម្បជ្ជិស្សន្តិ ។ ឥតិ អនវជ្ជសីលព្វតគុណបរិសុទ្ធសព្វសមាចារោ បោរាណេ អរិយវំសត្តយេ បតិដ្ឋាយ ចតុត្ថស្ស ភាវនារាមតាសង្ខាតស្ស អរិយវំសស្ស អធិគមារហោ ភវិស្សតិ ។ តស្មា ធុតង្គកថំ អារភិស្សាម ។

ប្រែលោតសព្ទ

ធុតង្គសមាទានំ រីការសមាទានូវធុតង្គ យោគិនា គឺ ព្រះយោគី សមាទិន្នសីលេន អ្នកមានសីលដែលសមាទានហើយ កាតព្វំ គប្បីធ្វើ ។ ហិ ព្រោះថា ឯវំ ភាវេ នាកាលភាវៈយ៉ាងនេះ សន្តេ មាន សីលំ រីសីល អស្ស យោគិស្ស របស់ព្រះយោគីនោះ អប្បិច្ឆតាសន្តុដ្ឋិតាសល្លេខបវិវេកាបចយវីរិយារម្ភសុភរតាទិគុណសលិលវិក្ខាលិតមលំ អ្នកមានមន្ទិលដែលលាងជម្រះហើយដោយទឹក គឺ គុណមានភាវៈនៃបុគ្គលជាអ្នកមានសេចក្តីប្រាថ្នាតិចផង ភាវៈ គឺ សេចក្តីសន្តោសផង សេចក្តីដុសខាត់ផង សេចក្តីស្ងប់ស្ងៀមផង ការមិនសន្សំផង កិរិយាប្រារព្ធនូវសេចក្តីព្យាយាមផង ភាវៈនៃបុគ្គលជាអ្នកដែលទាយកចិញ្ចឹមដោយងាយផងជាដើម សុបរិសុទ្ធំ ភវិស្សតិ ច ឯវ នឹងជា ជាគុណជាតបរិសុទ្ធហើយដោយល្អផងនុះឯង វតានិ រីព្រតទ. (អស្ស យោគិស្ស របស់ព្រះយោគីនោះ)សម្បជ្ជិស្សន្តិ ច នឹងដល់ព្រមផង ។ យោគី រីព្រះយោគី អនវជ្ជសីលព្វតគុណបរិសុទ្ធសព្វសមាចារោ អ្នកមានសមាចារទាំងពួងដ៏បរិសុទ្ធដោយគុណ គឺ សីលផង ព្រតផង ដែលមានទោសមិនមាន បតិដ្ឋាយ តាំងនៅស៊ប់ហើយ អរិយវំសត្តយេ ក្នុងប្រជុំបីនៃវង្សរបស់ព្រះអរិយបុគ្គល បោរាណេ ដ៏ចំណាស់ ភវិស្សតិ នឹងជា អធិគមារហោ ជាអ្នកគួរដល់កិរិយាសម្រេច អរិយវំសស្ស នូវវង្សនៃព្រះអរិយបុគ្គល ចតុត្ថស្ស ទី ៤ ភាវនារាមតាសង្ខាតស្ស ដែលបណ្ឌិតរាប់ព្រមហើយថាជាភាវៈ គឺ សេចក្តីមកត្រេកអរក្នុងភាវនា ឥតិ ដោយប្រការដូច្នេះ យស្មា ព្រះហេតុឯណា តស្មា ព្រោះហេតុនោះ ឥទានិ ក្នុងកាលនេះ មយំ រីខ្ញុំព្រះករុណា អារភិស្សាម នឹងប្រារព្ធ ធុតង្គកថំ នូវកថាស្តីពីធុតង្គ យេហិ អប្បិច្ឆតាសន្តុដ្ឋិតាទីហិ គុណេហិ វុត្តប្បការស្ស សីលស្ស វោទានំ ហោតិ, តេ គុណេ សម្បាទេតុំ ដើម្បីញ៉ាំងគុណទ. – រីសេចក្តីផូរផង់ របស់សីល ដែលមានប្រការគឺខ្ញុំព្រះករុណាពោលហើយ រមែងមាន ដោយ​គុណ​ទ. មានភាវៈនៃបុគ្គលជាអ្នកមានសេចក្តីប្រាថ្នាតិចផង ភាវៈគឺសេចក្តីសន្តោសផងជាដើម អម្បាលណា -អម្បាលនោះ ឲ្យដល់ព្រម ។

ប្រែរៀងសេចក្តី

ឥឡូវនេះ ដើម្បីញ៉ាំងគុណទាំងឡាយមានសេចក្តីប្រាថ្នាតិច​និង​សេចក្តីសន្តោសជាដើមដែលជាហេតុនៃសេចក្តីផូរផង់នៃសីលដែលមានប្រការពោលហើយឲ្យដល់ព្រម ខ្ញុំព្រះករុណានឹង​ប្រារព្ធ​ធុតង្គកថា ព្រោះហេតុថា ព្រះយោគីអ្នកសមាទានសីល​តោង​ធ្វើការ​សមាទានធុតង្គ ព្រោះ​កាល​បើដូច្នេះ សីលរបស់ព្រះយោគីនោះ​ដែល​មានមន្ទិល​ត្រូវលោងជម្រះដោយទឹក គឺ គុណ មានសេចក្តីប្រាថ្នាតិច សេចក្តីសន្តោស សេចក្តីដុសខាត់ សេចក្តីស្ងប់ស្ងួត សេចក្តីមិនសន្សំ ការប្រារព្ធសេចក្តីព្យាយាម និង ភាវៈជាអ្នកចិញ្ចឹមងាយជាដើម​ក៏នឹង​បរិសុទ្ធល្អទាំងព្រតទាំងឡាយរបស់ព្រះយោគីនោះក៏នឹងដល់ព្រម ។ ព្រះយោគីអ្នកមានមារយាទល្អទាំងពួងដ៏បរិសុទ្ធដោយគុណ គឺ សីល និង ព្រតដែលឥតទោស ដូចពោលមកនេះ ស្ថិតនៅស៊ប់ក្នុង​អរិយវង្ស​ចំណាស់ ៣ ប្រការហើយនឹងសមគួរដល់ការសម្រេចអរិយវង្សទី ៤ ពោលគឺ ភាវៈជាអ្នកត្រេកអរក្នុងភាវនា ។

 

loading…

295 total views, 3 views today

Facebook Comments