ប្រែលោតសព្ទ សមន្តា ចក្កវាឡេសុ

ទេវានិមន្តនគាថា

សមន្តា ចក្កវាឡេសុ               អត្រាគច្ឆន្តុ ទេវតា

សទ្ធម្មំ មុនិរាជស្ស                 សុណន្តុ សគ្គមោក្ខទំ.

ប្រែលោតសព្ទ

ទេវតា រីទេព្តាទ. ចក្កវាឡេសុ ក្នុងចក្រវាឡទ. សមន្តា ដោយជុំវិញ អាគច្ឆតុ ចូរមក អត្រ ក្នុងទីនេះ សុណន្តុ ចូរស្តាប់ សទ្ទម្មំ នូវព្រះសទ្ធម្ម មុនិរាជស្ស របស់ស្តេចនៃអ្នកប្រាជ្ញ សគ្គមោក្ខទំ ដែលផ្តល់នូវស្ថានសួគ៌និងនិព្វាន ។

ប្រែដោយព្យញ្ជនៈ

រីទេព្តាទ. ក្នុងចក្រវាឡទ. ដោយជុំវិញ ចូរមក ក្នុងទីនេះ ចូរស្តាប់ នូវព្រះសទ្ធម្ម របស់ស្តេចនៃអ្នកប្រាជ្ញ ដែលផ្តល់នូវស្ថានសួគ៌និងនិព្វាន ។

ប្រែដោយអត្ថ

សូមពួកទេព្តាក្នុងចក្រវាឡដោយជុំវិញអញ្ជើញមកប្រជុំគ្នាក្នុងទីនេះ ចូរស្តាប់ព្រះសទ្ធម្មរបស់ស្តេចអ្នកប្រាជ្ញដែលផ្តល់សួគ៌និងនិព្វាន ។

បច្ចេកសព្ទ

សមន្តា និបាត. ដោយជុំវិញ ជុំវិញ វេវ. សព្វតោ, បរិតោ, សមន្តតោ

សគ្គមោក្ខទោ [សគ្គ + មោក្ខ + ទា + ក្វិ]បុំ.  ការផ្តល់សួគ៌និងនិព្វាន

សគ្គំ ច មោក្ខំ ច ទទាតីតិ សគ្គមោក្ខទោ (សទ្ធម្មោ)

កាផីបានំ នបុំ. កាផែ, កាហ្វេ

ចាហាបានំ នបុំ. ទឹកតែ

អហំ ចាហាបានំ រោចេមិ នោ បន កាផីបានំ

ខ្ញុំចូលចិត្តទឹកតែ ប៉ុន្តែមិនចូលចិត្តកាហ្វេទេ ។

1,201 total views, 1 views today

Facebook Comments