ប្រែលោតសព្ទ សុបដិបន្នោ

សុបដិបន្នោ ភគវតោ សាវកសង្ឃោ,

ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ,

ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ,

សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ,

 យទិទំ ចត្តារិ បុរិសយុគានិ អដ្ឋ បុរិសបុគ្គលា,

 ឯស ភគវតោ សាវកសង្ឃោ អាហុនេយ្យោ,

 បាហុនេយ្យោ ទក្ខិណេយ្យោ អញ្ជលិករណីយោ,

 អនុត្តរំ បុញ្ញក្ខេត្តំ លោកស្ស.

ប្រែលោតសព្ទ

សាវកសង្ឃោ រីប្រជុំនៃសាវ័ក ភគវតោ របស់ព្រះមានជោគជាម្ចាស់ ហោតិ រមែងជា សុបដិបន្នោ ជាអ្នកបដិបត្តិដោយប្រពៃហើយ

សាវកសង្ឃោ រីប្រជុំនៃសាវ័ក ភគវតោ របស់ព្រះមានជោគជាម្ចាស់ ហោតិ រមែងជា ឧជុបដិបន្នោ ជាអ្នកបដិបត្តិត្រឹមត្រង់ហើយ ។

សាវកសង្ឃោ រីប្រជុំនៃសាវ័ក ភគវតោ របស់ព្រះមានជោគជាម្ចាស់ ហោតិ រមែងជា ញាយបដិបន្នោ ជាអ្នកបដិបត្តិដើម្បីធម៌​ជាគ្រឿង​ចេញហើយ ។

សាវកសង្ឃោ រីប្រជុំនៃសាវ័ក ភគវតោ របស់ព្រះមានជោគជាម្ចាស់ ហោតិ រមែងជា សាមីចិបដិបន្នោ ជាអ្នកបដិបត្តិសមគួរហើយ ។

យំ ឥទំ (យទិទំ) ធម្មជាតំ រីធម្មជាតនេះឯណា ចត្តារិ បុរិសយុគានិ រីគូនៃបុរស​ទ. ៤ យេ ឥមេ អដ្ឋ បុរិសបុគ្គលា រីបុគ្គលជាបុរសទ. ៨ នេះឯណា ឯស ភគវតោ សាវកសង្ឃោ រីប្រជុំនៃសាវ័ក របស់ព្រះ​មាន​ជោគជាម្ចាស់ នុះ ហោតិ រមែងជា អាហុនេយ្យោ ជាអ្នកគួរដល់​ទាន​ដែលបុគ្គលគប្បីនាំមកបូជា,

បាហុនេយ្យោ ជាអ្នកគួរបានទទួលរបស់ទទួលភ្ញៀវ,

ទក្ខិណេយ្យោ ជាអ្នកគួរដើម្បីទទួលនូវទក្ខិណា,

អញ្ជលិករណីយោ ជាអ្នកគួរនូវអញ្ជលីកម្មដែលបុគ្គលគប្បីធ្វើ,

បុញ្ញក្ខេត្តំ ជាស្រែនៃបុណ្យ អនុត្តរំ ដ៏គ្មានស្រែណាប្រសើរជាង

លោកស្ស របស់ត្រៃលោក ។

វចនត្ថ

សាវកានំ សង្ឃោ សាវកសង្ឃោ ។ ឆដ្ឋីតប្បុរិស ។ 

សុបដិបន្ន [សុ + បដិ + បទ + ត] បដិបត្តិដោយប្រពៃហើយ

សុ = សុដ្ឋុ ដោយប្រពៃ ដោយល្អ

ញាយោ បុំ. ព្រះនិព្វាន

ញាយស្ស បដិបន្នោ ញាយបដិបន្នោ ។ ចតុត្ថីតប្បុរិស ។

អាហុនេយ្យ [អា + ហុ + យុ>អណ>អន + ឯយ្យ]

អា = អានេត្វា នាំមក

ហុ = បូជេ បូជា

ឯយ្យ = អហរតិ គួរ

ឯយ្យ-បច្ច័យ ក្នុងឋានតទ្ធិត

វិ. អានេត្វា ហុនិតព្វន្តិ អាហុនំ យំ ទានំ​ រីទាន ណា បុគ្គលេន គឺបុគ្គល អានេត្វា​ នាំមកហើយ ហុនិតព្វំ គប្បីបូជា ឥតិ ព្រោះហេតុនោះ តំ​​ ទានំ រីទាន នោះ អាហុនំ ឈ្មោះថា អាហុនៈ ដែលបុគ្គល​គប្បីនាំ​មកបូជា ។

ម្យ៉ាងទៀត អាហុនេយ្យ ប្រែថា អ្នកគួរទទួលចតុប្បច្ច័យដែល​បុគ្គល​នាំមកអំពីចម្ងាយបូជា

វិ.  វិទូរតោ អានេត្វា ហុតោតិ អាហុណោ យោ ចតុប្បច្ចយោ រីចតុប្បច្ច័យ ឯណា បុគ្គលេន គឺបុគ្គល អានេត្វា នាំមកហើយ វិទូរតោ អំពីចម្ងាយ ហុតោ បូជាហើយ ឥតិ ព្រោះហេតុនោះ សោ ចតុប្បច្ចយោ រីចតុប្បច្ច័យនោះ អាហុណោ ឈ្មោះថា អាហុណៈ ដែលបុគ្គលនាំមកអំពីចម្ងាយបូជា ។

អាហុណោ ច សោ ចតុប្បច្ចយោ ចាតិ អាហុណចតុប្បច្ចយោ ។ វិសេសនបុព្វបទ កម្មធារយសមាស ។

អាហុណចតុប្បច្ចយស្ស គហណំ អាហុណចតុប្បច្ចយគហណំ ការទទួលនូវបច្ច័យ ៤ ដែលបុគ្គលនាំមកអំពីចម្ងាយបូជា ។

ឆដ្ឋីកម្មតប្បុរិស ។

អាហុណចតុប្បច្ចយគហណមរហតីតិ អាហុណេយ្យោ យោ បុគ្គលោ រីបុគ្គលណា  អរហតិ រមែងគួរ អាហុណចតុប្បច្ចយគហណំ នូវកិរិយាទទួលនូវបច្ច័យ ៤ ដែលបុគ្គលនាំមកអំពីចម្ងាយបូជា ឥតិ ព្រោះហេតុនោះ សោ បុគ្គលោ រីបុគ្គលនោះ អាហុណេយ្យោ ឈ្មោះថា អាហុណេយ្យៈ អ្នកគួរនូវកិរិយាទទួលនូវបច្ច័យ ៤ ដែលបុគ្គលនាំមកអំពីចម្ងាយបូជា ។

បាហុនេយ្យ [បាហុន + ឯយ្យ] អ្នកគួរទទួលរបស់ទទួលភ្ញៀវ

បាហុនទានំ បដិគ្គហេតុំ អរហតីតិ បាហុនេយ្យោ យោ បុគ្គលោ រីបុគ្គលណា អរហតិ រមែងគួរ បដិគ្គហេតុុំ ដើម្បីទទួល បាហុនទានំ នូវវត្ថុដែលបុគ្គលឲ្យដល់ភ្ញៀវ ឥតិ ព្រោះហេតុនោះ សោ បុគ្គលោ រីបុគ្គលនោះ បាហុនេយ្យោ ឈ្មោះថា បាហុនេយ្យៈ  អ្នកគួរដើម្បី​ទទួល​នូវវត្ថុដែលបុគ្គលឲ្យដល់ភ្ញៀវ ។

ទក្ខិណេយ្យ [ទក្ខិណ + ឯយ្យ] អ្នកគួរដើម្បីទទួលនូវទក្ខិណា

១.អ្នកគួរដើម្បីទទួលនូវទក្ខិណា

វិ. ទក្ខិណំ បដិគ្គហិតុំ អរហតីតិ ទក្ខិណេយ្យោ

២.អ្នកគួរនូវទក្ខិណា

វិ. ទក្ខិណំ អរហតីតិ ទក្ខិណេយ្យោ អ្នកគួរនូវទក្ខិណា ។

៣.អ្នកសមគួរដល់ទក្ខិណា

វិ. ទក្ខិណាយ អនុច្ឆវិកោ ហោតីតិ ទក្ខិណេយ្យោ អ្នកសមគួរដល់​ទក្ខិណា ។

អញ្ជលិករណីយោ [អញ្ជលិករណ + ឦយ]

ឦយ-បច្ច័យ ក្នុងឋានតទ្ធិត ។

អញ្ជលិកម្មំ ករណំ អញ្ជលិករណំ ការធ្វើអញ្ជលិកម្ម

១.អ្នកគួរនូវអញ្ញលិកម្មដែលបុគ្គលគប្បីធ្វើ

កត្តព្វំ អញ្ជលិករណំ អរហតីតិ អញ្ជលិករណីយោ

២.អ្នកគួរដល់អញ្ជលិកម្មដែលបុគ្គលគប្បីធ្វើ

កត្តព្វស្ស អញ្ជលិករណស្ស អរហតីតិ អញ្ជលិករណីយោ

៣.អ្នកសមគួរដល់អញ្ជលិកម្មដែលបុគ្គលគប្បីធ្វើ

កត្តព្វស្ស អញ្ជលិកម្មស្ស អនុច្ឆវិកោ ហោតីតិ អញ្ជលិករណីយោ

ប្រែដោយព្យញ្ជនៈ

រីប្រជុំនៃសាវ័ក របស់ព្រះមានជោគជាម្ចាស់ រមែងជា ជាអ្នកបដិបត្តិដោយ​ប្រពៃហើយ

រីប្រជុំនៃសាវ័ក របស់ព្រះមានជោគជាម្ចាស់ រមែងជា ជាអ្នកបដិបត្តិត្រឹមត្រង់ហើយ ។

រីប្រជុំនៃសាវ័ក របស់ព្រះមានជោគជាម្ចាស់ រមែងជា ជាអ្នកបដិបត្តិដើម្បីធម៌ជាគ្រឿងចេញហើយ ។

រីប្រជុំនៃសាវ័ក របស់ព្រះមានជោគជាម្ចាស់ រមែងជា ជាអ្នកបដិបត្តិសមគួរហើយ ។

រីធម្មជាតនេះឯណា រីគូនៃបុរស​ទ. ៤ រីបុគ្គលជាបុរសទ. ៨ នេះឯណា

រីប្រជុំនៃសាវ័ក របស់ព្រះមានជោគជាម្ចាស់ នុះ រមែងជា ជាអ្នកគួរដល់ទានដែលបុគ្គលគប្បីនាំមកបូជា,

ជាអ្នកគួរបានទទួលនូវរបស់ទទួលភ្ញៀវ,

ជាអ្នកគួរដើម្បីទទួលនូវទក្ខិណា,

ជាអ្នកគួរនូវអញ្ជលីកម្មដែលបុគ្គលគប្បីធ្វើ,

ជាស្រែនៃបុណ្យ ដ៏គ្មានស្រែនៃបុណ្យណាប្រសើរជាង របស់ត្រៃលោក ។

ប្រែដោអត្ថ

ព្រះសង្ឃសាវ័ករបស់ព្រះដ៏មានព្រះភាគជាម្ចាស់ជាអ្នកបដិបត្តិល្អ

ព្រះសង្ឃសាវ័ករបស់ព្រះដ៏មានព្រះភាគជាម្ចាស់ជាអ្នកបដិបត្តិត្រឹមត្រូវ

ព្រះសង្ឃសាវ័ករបស់ព្រះដ៏មានព្រះភាគជាម្ចាស់ជាអ្នកបដិបត្តិដើម្បីព្រះនិព្វាន

ព្រះសង្ឃសាវ័ករបស់ព្រះដ៏មានព្រះភាគជាម្ចាស់ជាអ្នកបដិបត្តិសមរម្យ ។

បុរស ៤ គូ បានដល់ បុគ្គលជាបុរស ៨ រូប នុះឯង​ជាព្រះសង្ឃសាវ័ករបស់ព្រះដ៏មានព្រះភាគជាម្ចាស់ ជាអ្នកគួរដល់សក្ការៈដែលទាយកគប្បីនាំមកបូជា

ជាអ្នកគួរបានទទួលរបស់ទទួលភ្ញៀវ,

ជាអ្នកគួរដើម្បីទទួលទក្ខិណា,

ជាអ្នកគួរដល់អញ្ជលីកម្មដែលបុគ្គលទូទៅគប្បីធ្វើ,

ជាស្រែបុណ្យដ៏គ្មានស្រែបុណ្យណាប្រសើរជាងក្នុងលោក ។

loading…

912 total views, 1 views today

Facebook Comments