ប្រែលោតសព្ទ អនិច្ចា

trans_anicca

អនិច្ចា វត សង្ខារា                 ឧប្បាទវយធម្មិនោ

ឧប្បជ្ជិត្វា និរុជ្ឈន្តិ                  តេសំ វូបសមោ សុខោ.

ប្រែលោតសព្ទ

សង្ខារា រីសង្ខារទ. អនិច្ចា វត មិនទៀងមែនពិត ឧប្បាទវយធម្មិនោ មានកិរិយា កើតឡើងនិងកិរិយាសូន្យទៅជាធម្មតា ឧប្បជ្ជិត្វា កើតឡើងហើយ និរុជ្ឈន្តិ រមែងរលត់ទៅវិញ វូបសមោ រីកិរិយាចូលទៅស្ងប់រម្ងាប់ តេសំ សង្ខារានំ នៃសង្ខារទ. នោះ ហោតិ រមែងជា សុខោ ជាគុណនាំមកនូវសេចក្តីសុខ ។

ប្រែដោយអត្ថ

សង្ខារទាំងឡាយពិតជាមិនទៀងមានកិរិយាកើតឡើងនិងកិរិយាសូនទៅជាធម្មតា កើតឡើងហើយក៏រលត់ទៅវិញ កិរិយាចូលទៅស្ងប់រម្ងាប់នៃសង្ខារទាំងនោះទើបនាំមកនូវសេចក្តីសុខ ។

សម្ពន្ធ

អនិច្ចា ក្តី ឧប្បាទវយធម្មិនោ ក្តី វិសេសនៈរបស់ សង្ខារា ៗ សយកត្តា ក្នុង និរុជ្ឈន្តិ ៗ អាខ្យាតបទ កត្តុវាចកៈ វត សព្ទ បទបូរណៈ ឧប្បជ្ជិត្វា បុព្វកាលកិរិយា ក្នុង និរុជ្ឈន្តិ ។

វូបសមោ បកតិកត្តា ក្នុង ហោតិ ៗ អាខ្យាតបទ កត្តុវាចកៈ តេសំ វិសេសនៈ របស់ សង្ខារានំ  ៗ ភាវាទិសម្ពន្ធៈ ក្នុង វូបសមោ សុខោ វិកតិកត្តា ក្នុង ហោតិ ។

1,799 total views, 1 views today

Facebook Comments