ពាក្យថា មិនដឹងខ្យល់ មានន័យដូចម្តេច

ពាក្យជេររបស់ចាស់ៗ ពេលខ្លះគឺមានន័យជ្រៅណាស់។ ដូចជាពាក្យជេរមួយដែលចាស់ៗច្រើនជេរកូន ចៅគឺ “អាមិនដឹងខ្យល់”
ពាក្យនេះស្តាប់មួយភ្លែតគឺសំដៅថា អ្នកនោះល្ងង់ ប៉ុន្តែពាក្យនេះ មានន័យ​ជ្រៅជាងគ្រាន់តែថា “ល្ងង់ គឺបានឆ្លុះបញ្ចាំងទៅ សង្គមសម័យនោះ ក្រៅតែពីការធ្វើត្រឹមត្រូវតាម​ច្បាប់ ប្រើគំនិតឲ្យឈ្លាសវៃក្នុងការរកស៊ី ឬ ធ្វើការ​ មនុស្សត្រូវគិតពិតតថសង្គម តើអ្នកកំពុងតែស្ថិតនៅ​ក្នុងកាលៈទេសៈអ្វី? តើស្ថានភាពសង្គម និង នយោបាយវាបោកបក់ទៅទិសណា? បើខ្យល់បោកពីទិស​ខាងកើត
តើយើងត្រូវព្រឈម និង គិតតែឈ្មុះឈ្មុលបញ្រ្ចាសទិសនៃខ្យល់ នោះឬយ៉ាងណា? តើ កម្លាំងខ្យល់នោះខ្លាំងខ្សោយប៉ុណ្ណា? តើពេលណាខ្យល់នោះវាអន់កម្លាំងបោកបក់ទៅវិញ ដែលយើង​អាចធ្វើដំណើរទៅមុខទៀតបាន។
ដូចនេះ មិនត្រូវ មិនដឹងខ្យល់ នោះទេ!
ដោយលោកមេធាវី សុខ សំអឿន

75 total views, 2 views today

Facebook Comments