មុខ្យកិរិយា public static void main(String[] args) មានន័យដូចម្តេច?

សម្រាប់អ្នកចាប់ផ្តើមរៀនភាសា JAVA ប្រាកដជាជួបប្រទះប្រយោគ JAVA ខាងក្រោមនេះ

តើប្រយោគនេះមានន័យដូចម្តេច អាចប្រែសម្រួលជា​ភាសាខ្មែរ​បានទេ

ថ្ងៃនេះ យើងនឹងវែកញែកប្រយោគទាំងនេះឲ្យលម្អិត ដើម្បីងាយយល់ និង ងាយស្រួលសម្រាប់អ្នកទើបចាប់ផ្តើម

ពាក្យថា public static void ជាពាក្យរាយរង ឬ ពាក្យបរិវាររបស់ main()  ហើយពាក្យថា String [] args ក្នុងវង់ក្រចករបស់ main ជាពាក្យទទួលតម្លៃបែបកន្សោមអត្ថ ដែលហៅថា array of string

ហើយពាក្យថា main() ជាមុខ្យកិរិយា គឺ កិរិយាធំរបស់ប្រូក្រាម​ទាំងមូល ។

ឥឡូវនេះ សូមពន្យល់ពាក្យនីមួយ ៗ ដូចតទៅ

public = ទូទៅ មានន័យថា មុខ្យកិរិយា main() អាចកោះហៅបានពីគ្រប់ទិសទី

static ​= អព្យយ, ថេរ​ មានន័យថា មុខ្យកិរិយា main()​  មិនមែនជារបស់សព្វនាម(object) ណាមួយទេ

void ​= មិនវេរតម្លៃ មានន័យថា មុខ្យកិរិយា main() មិនវេរតម្លៃណាមួយទេ

main()= មុខ្យកិរិយា  មានន័យថា នេះជាកិរិយាធំរបស់ប្រូក្រាម ទាំងមូល

String [] = កន្សោមអត្ថ មានន័យថា កន្សោមអត្ថ (array of string)

args = ឈ្មោះកន្សោមអត្ថខាងក្នុងតួមុខ្យកិរិយា យើងអាចដាក់​ពាក្យអ្វីក៏បាន ព្រោះជាឈ្មោះដែល​យើងសន្មតឡើងបាន​ដោយ​ខ្លួនឯង ដូចជា hello

យើងអាចសរសេរប្រយោគនេះជា ២ បែប ដូចខាងក្រោម

ឬថា

loading…

243 total views, 2 views today

Facebook Comments