មេរៀន ទី ១ អក្ខរវិធី ៤

អក្ខរៈកើតមកពីអ្វី?

អក្ខរៈកើតមកពីហេតុ ៣ យ៉ាង គឺ ឋានៈ ករណៈ បយតនៈ ដូចសំឡេងរគាំឮឡើង ព្រោះហេតុ ៣ យ៉ាង គឺ រគាំង អន្លូង និង អ្នកវាយ ។

ឋានៈ  បានដល់ ទីកើតរបស់អក្ខរៈ មាន ៦ គឺ

  • កណ្ឋ
  • តាលុ ពិដាន
  • មុទ្ធ អញ្ចាញ
  • ទន្ត ធ្មេញ
  • ឱដ្ឋ បបូរមាត់
  • នាសិកា ច្រមុះ

អក្ខរៈកើតត្រង់ណា?

  • អ-វណ្ណៈ ក-វគ្គ និង ហ កើតត្រង់ ក ហៅថា កណ្ឋជៈ
  • ឥ-វណ្ណៈ ច-វគ្គ និង យ កើតត្រង់ ពិដាន ហៅថា តាលុជៈ
  • ដ-វគ្គ និង រ ល កើតត្រង់ អញ្ចាញ ហៅថា មុទ្ធជៈ
  • ត-វគ្គ និង ល ស កើតត្រង់ ធ្មេញ ហៅថា​ ទន្តជៈ
  • ឧ-វណ្ណៈ និង ប-វគ្គ កើតត្រង់ បបូរមាត់ ហៅថា ឱដ្ឋជៈ
  • ឯ កើតត្រង់ ក និង ពិដាន ហៅថា កណ្ឋតាលុជៈ
  • ឱ កើតត្រង់ ក និង បបូរមាត់ ហៅថា កណ្ឋោដ្ឋជៈ
  • វ កើតត្រង់ ធ្មេញ និង បបូរមាត់ ហៅថា ទន្តោដ្ឋជៈ
  • ំ កើតត្រង់ ច្រមុះ ហៅថា នាសិកដ្ឋានជៈ

ង ញ ណ ន ម កើតត្រង់ឋានៈរបស់ខ្លួន និង ច្រមុះ ហៅថា

សកដ្ឋាននាសិកដ្ឋានជៈ

អក្សរដែលផ្សំនឹងព្យញ្ជនៈចុងវគ្គ ៥ តួ គឺ ង ញ ណ ន ម និង អន្តដ្ឋអក្សរ ៤ តួ គឺ យ រ ល វ លោកថា កើតត្រង់ទ្រូង ប៉ុន្តែបើ មួយតួកើតត្រង់ក ដូចជា បញ្ហា, តុណ្ហី, ន្ហានំ, អម្ហិ, វុល្ហោ, (វុឡ្ហោ) ជិវ្ហា ជាដើម សម្រាប់ ង្ហ និង រ្ហ មិនមានប្រើក្នុងភាសាបាលីទេ ។

 

loading…

283 total views, 1 views today

Facebook Comments