មេរៀន ទី ១ អក្ខរវិធី ៥

ករណៈ បានដល់ គ្រឿងធ្វើសំឡេងរបស់អក្ខរៈ មាន ៤ យ៉ាង គឺ

  1. ជិវ្ហាមជ្ឈៈ ពាក់កណ្តាលអណ្តាត ជាករណៈរបស់អក្ខរៈតាលុជៈ
  2. ជិវ្ហោបគ្គៈ ពីចុងអណ្តាតចូលទៅ ជាករណៈរបស់អក្ខរៈមុទ្ធជៈ
  3. ជិវ្ហគ្គៈ ចុងអណ្តាត ជាករណៈរបស់អក្ខរៈទន្តជៈ
  4. សកដ្ឋាន ទីកើតរបស់ខ្លួន ជាករណៈរបស់អក្ខរៈក្រៅពីនេះ

បយតនៈ បានដល់ ការប្រឹងប្រចេញសំឡេង មាន ៤ យ៉ាង គឺ

  1. សំវុតបយតនៈ ការប្រឹងបិទឋានករណ៍ប្រចេញសំឡេង គឺ ស្រៈ អ ។
  2. វិវដបយតនៈ ការប្រឹងបើកឋានករណ៍ប្រចេញសំឡេង គឺ ស្រៈដែលនៅសល់ និង​ ហ អក្សរ ។
  3. ផុដ្ឋបយតនៈ ការប្រឹងឲ្យឋានករណ៍ប៉ះខ្ទប់គ្នាខ្លាំង ៗ គឺ ព្យញ្ជនវគ្គទាំងអស់ ។
  4. ឦសំផុដ្ឋបយតនៈ ការប្រឹងឲ្យឋានករណ៍ប៉ះខ្ទប់គ្នាស្រាល ៗ គឺ ព្យញ្ជនៈ ៤ តួ គឺ យ រ ល វ ។

 

loading…

122 total views, 1 views today

Facebook Comments