មេរៀន ទី ១ អក្ខរវិធី ៧

កម្មវាចាសម្រេចឬទេ?

សិថិលំ ធនិតញ្ច ទីឃរស្សំ        គរុកំ លហុកញ្ចេវ និគ្គហីតំ

សម្ពន្ធវវត្ថិតំ វិមុត្តំ                      ទសធា ព្យញ្ជនពុទ្ធិយា បភេទោ.

ចំណេះដឹងរឿងអក្សរ ១០ ប្រការ គឺ

  1. សិថិល សំឡេងស្រាល
  2. ធនិត សំឡេងធ្ងន់
  3. ទីឃៈ សំឡេងវែង
  4. រស្សៈ សំឡេងខ្លី
  5. គរុកៈ បានដល់ សំយោគាទិគរុ ឬ ស្រៈខ្លីដែលមានអក្សរសង្កត់
  6. លហុកៈ បានដល់ រស្សៈសុទ្ធគ្មានអក្សរសង្កត់
  7. និគ្គហិត សំឡេងឡើងច្រមុះ បិទឋាន និង ករណ៍របស់ស្រៈ​និស្ស័យ​របស់ខ្លួន
  8. សម្ពន្ធៈ សំឡេងជាប់គ្នា បានដល់ អក្សរដែលធ្វើសន្ធិ
  9. វវត្ថិតៈ សំឡេងញែកគ្នា បានដល់ អក្សរដែលមិនធ្វើសន្ធិ
  10. វិមុត្ត រលាស់សំឡេង ប្រចេញសំឡេងធម្មតាតាមឋាននិងករណ៍​របស់និស្ស័យ

កម្មវាចា ២ យ៉ាង

១.កម្មវាចាវិកោបៈ កម្មវាចាខូចព្រោះសូធ្យ

សិថិល ជា ធនិត ដូចជា នាគោ ជា នាឃោ

ធនិត ជា សិថិល ដូចជា ភន្តេ ជា​ ពន្តេ

និគ្គហិត ជា​ វិមុត្ត ដូចជា បត្តកល្លំ ជា បត្តកល្លា

វិមុត្ត ជា និគ្គហិត ដូចជា សុណាតុ ជា​ សុណំតុ

២.កម្មវាចាទុរុត្តៈ កម្មវាចាមិនរៀបរយ ព្រោះសូធ្យ

គរុ ជា លហុ ដូចជា នក្ខមតិ ជា ន ខមតិ

លហុ ជា គរុ ដូចជា ន ជានាតិ ជា នជ្ជានាតិ

សម្ពន្ធៈ ជា វវត្ថិតៈ ដូចជា តុណ្ហស្ស ជា​ តុណ្ហ អស្ស

ទីឃៈ ជា រស្សៈ  ដូចជា សុណាតុ ជា សុណតុ

រស្សៈ ជា ទីឃៈ ដូចជា យទិ ជា យទី

ចប់អក្ខរវិធី ។

loading…

178 total views, 1 views today

Facebook Comments