រៀនបាលីតាមរូបភាព ៤

បច្ចេកសព្ទ

កាឡំ គុ. ខ្មៅ

សិរោតាណំ នបុំ. មួក

កាឡំ សិរោតាណំ មួកខ្មៅ

កាឡំ សិរោតាណំ រោចេមិ នោ បន រត្តំ សិរោតាណំ

ខ្ញុំចូលចិត្តមួកខ្មៅ ប៉ុុន្តែមិនចូលចិត្តមួកក្រហមទេ ។

និវាសនបារុបនំ នបុំ. សម្លៀកបំពាក់

មនុស្សត្រូវការសម្លៀកបំពាក់ដើម្បីបិទបាំងរាងកាយ ។

មនុស្សា សរីរំ បដិច្ឆាទេតុំ និវាសនបារុបនំ អាកង្ខន្តិ

នីល គុ. ខៀវ

ឧត្តរិកញ្ចុកោ បុំ. អាវក្រៅ

សោ នីលំ ឧត្តរិកញ្ចុកំ បរិទហិត្វា កម្មន្តំ កាតុំ អគមិ

គាត់ពាក់អាវក្រៅពណ៌ខៀវទៅធ្វើការ ។

សេត គុ. ស

អន្តរវាសកោ បុំ. សំពត់, ស្បង់

នាងស្លៀកសំពត់សទៅវត្ត ។

សា សេតំ អន្តរវាសកំ និវាសេត្វា វិហារំ អគមិ

បាទុកា ឥ. ទ្រនាប់ជើង, ស្បែកជើង

ពាក់ស្បែកជើង = បាទុកំ អារុហតិ, បាទុកំ អារុយ្ហ ឬ អារុហិត្វា 

សោ បឋមំ បាទុកំ អារុយ្ហ ឧទកកោដ្ឋកំ បាវិសិ ។

គាត់ពាក់ទ្រនាប់ជើងមុនហើយទើបចូលបន្ទប់ទឹក ។

ឧទកកោដ្ឋកោ បុំ. បន្ទប់ទឹក bathroom

នហានកោដ្ឋកោ បុំ.បន្ទប់ងូតទឹក bathroom

បាទាវរណំ នបុំ. ស្រោមជើង

បាទាវរណំ អច្ឆាទេតិ ពាក់ស្រោមជើង

សេយ្យំ កប្បេតិ = ដេក, សម្រាន្ត, សិង, ផ្ទំ

សោ បាទាវរណំ អច្ឆាទេត្វា សេយ្យំ កប្បេតិ ។ គាត់ពាក់ស្រោមជើងដេក ។

នីលរត្តំ គុ. ពណ៌ស្វាយ

ឧបនេត្តំ នបុំ. វ៉ែនតា

ឧបនេត្តំ ធារេតិ = ពាក់វ៉ែនតា

សា នីលរត្តំ ឧបនេត្តំ ធារេត្វា អាបណំ អគមិ

នាងពាក់វ៉ែនតាពណ៌ស្វាយទៅផ្សារ ។

បិង្គល គុ. ពណ៌ត្នោត

ថវិកា ឥ. សំពាយ, ថង់យាម

ភិក្ខុកាន់ថង់យាមនិងបាត្រដើរបិណ្ឌបាត ។

ភិក្ខុ ថវិកញ្ចេវ បត្តញ្ច អាទាយ បិណ្ឌាយ ចរតិ

ហត្ថថវិកា ឥ. សំពៀត, កាប៉ូប

បាដល គុ. ពណ៌ស៊ីជម្ពូ

loading…

477 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS