ល្បះផ្សំ គឺ អ្វី?

មុននឹងឆ្លើយថា ល្បះផ្សំ គឺ អ្វី?  សូមលើកឧទាហរណ៍មួយសិន

ខ្ញុំទៅផ្សារទិញអីវ៉ាន់
ប្រយោគក្នុងភាសាខ្មែរហៅថា ល្បះ
ល្បះខាងលើហៅថា ល្បះទោល simple sentence ទោល ប្រែថា មួយ  មានន័យថា ប្រយោគដែលមានអត្ថន័យ​តែមួយ​និងប្រកប​ដោយ​ខ្លឹមសារពេញលេញស្តាប់បាន ។
យើងអាចញែកល្បះខាងលើជា ២ ល្បះ គឺ
ខ្ញុំទៅផ្សារ ។
ខ្ញុំទិញអីវ៉ាន់ ។
បើយើងចង់តែងឲ្យជាល្បះផ្សំ(compound sentence) យើងប្រើពាក្យថា ហើយ នៅចន្លោះល្បះទាំងពីរ គឺ
ខ្ញុំទៅផ្សារហើយខ្ញុំទិញអីវ៉ាន់

ពាក្យថា ខ្ញុំ ជាន់គ្នាពេក ក៏លុបចោលមួយ ក្លាយជា ខ្ញុំទៅផ្សារហើយទិញអីវ៉ាន់
ពាក្យថា ហើយ ឈ្មោះថា បទឈ្នាប់ ភាសាបាលីថា សន្ធាន  អង់គ្លេសថា conjunction

សរុបសេចក្តីមក
ខ្ញុំទៅផ្សារ = ល្បះទោល
ហើយ = បទឈ្នាប់
ខ្ញុំទិញអីវ៉ាន់ = ល្បះទោល
ល្បះទោលផ្សំគ្នាតាំងពី ២ ល្បះឡើងទៅដោយ​មានបទឈ្នាប់នៅកណ្តាល ហៅថា ល្បះផ្សំ

ឧទាហរណ៍ល្បះផ្សំបន្ថែម
ខ្ញុំចូលចិត្តគណិត ចំណែកគាត់ចូលចិត្តអក្សរសាស្រ្ត ។ ចំណែក = បទឈ្នាប់
ខ្ញុំធ្លាប់បួសប៉ុន្តែមិនបានរៀនបាលីទេ ។ ប៉ុន្តែ = បទឈ្នាប់

loading…

 

99 total views, 2 views today

Facebook Comments