វិគ្រោះសព្ទបាលីផ្សេង ៗ

 

អក្ខិ នបុំ. ភ្នែក
វិ. ឥក្ខតិ វិសយំ អនេនាតិ អក្ខិ
-អវយវៈជាគ្រឿងឃើញអារម្មណ៍
-ឥក្ខ-ធាតុ ក្នុងអត្ថថា ឃើញ
-ឥ-បច្ច័យ
-ផ្លាស់ ឥ ដើមធាតុជា អ

កុល នបុំ.ត្រកូល, គ្រួសារ
កុលតិ ឯតេនាតិ កុលំ ពូជពង្សជាគ្រឿងចងឆ្វាក់
-កុល-ធាតុ ក្នុងអត្ថថា ចងឆ្វាក់
-អ-បច្ច័យ

វត្ថុ នបុំ. វត្ថុ,របស់;រឿង;ទីដី
វសន្តិ ឯត្ថាតិ វត្ថុ
-ទីជាទីនៅនៃពួកជន
-វស-ធាតុ ក្នុងអត្ថថា រស់នៅ, នៅ
-រត្ថុ-បច្ច័យ
-លុប ស ទីបំផុតធាតុ និង លុប រ ខាងដើមបច្ច័យ

អត្ត បុំ. អាត្មា អត្តា អាត្ម័ន ខ្លួន
សុខទុក្ខំ អទតីតិ អត្តា សភាវៈសោយសុខនិងទុក្ខ
-អទ-ធាតុ ក្នុងអត្ថថា សោយ ស៊ី រង ទទួល
-ត-បច្ច័យ
-ផ្លាស់ ទ ទីបំផុតធាតុជា ត

សុនខ បុំ. ឆ្កែ វេវចនៈ សុន,សូណ,សាន,សុវាន,សាឡូរ
សុនតិ​ គច្ឆតីតិ សុនខោ សត្វដែលដើរទៅ សុន+អ ផ្លាស់ ឧន ជា ឧនខ បានជា សុនខ ។
សាមិកស្ស វចនំ សុណាតីតិ សុនខោ សត្វដែលស្តាប់ពាក្យរបស់ម្ចាស់ សុ + អ ផ្លាស់ ឧ ជា ឧនខ ។
សុន្ទរា នខា ឯតស្សាតិ សុនខោ សត្វដែលមានក្រចកល្អ ។

មជ្ជារោ បុំ. ឆ្មា
លីហណេន អត្តនោ សរីរំ មជ្ជតិ និម្មលត្តំ ករោតីតិ មជ្ជារោ សត្វដែលសម្អាតខ្លួនដោយការលិឍ គឺ ឆ្មា ។

វានរោ បុំ. ស្វា
វានរោ < វា + នរ វា = សទិស ដូច
វាតិ សមេតីតិ វា, វា សទិសោ នរោ សត្វដូចមនុស្ស ឈ្មោះថា ស្វា ។
នរោ ឥវាតិ វានរោ សត្វដូចមនុស្ស ។
វានំ វុច្ចតិ គមនំ, តំ ឯតស្ស អត្ថីតិ វានរោ សត្វដែលមានទំនៅ ។ ទំនៅ គឺ ការទៅ
វាន + គម + រ = វានរោ
វេវចនៈ កបិ,មក្កដ បលវង្គ ប្លវង្គម សាខាមិគ វលីមុខ = វានរ ស្វា ។

149 total views, 4 views today

Facebook Comments