ហេតុអ្វីបានត្រូវលើកតម្កើងការសិក្សាភាសាបាលី?

សេចក្តីសម្រាយដែលខេមរជនបានអាននិងយលដឹងថា ព្រះពុទ្ធ​ជាបុគ្គលបែបណា បង្ហាត់បង្រៀនអ្វីដល់មនុស្សជាដើមនោះ កើត​ចេញពីការចេះដឹងភាសាបាលីរបស់អ្នករៀនភាសាបាលីដែលបកប្រែពាក្យពេចន៍របស់ព្រះពុទ្ធមកជាសេចក្តីសម្រាយទាំងនោះ តាំងពីណាពីណីមក ពាក្យសម្តីព្រះពុទ្ធត្រូវបាន​កត់ត្រាទុកជា​ភាសាបាលី ទាំងព្រះពុទ្ធសាសនាក៏តាំង​នៅបានដោយសារ​ភាសា​បាលី ព្រះពុទ្ធសាសនាប្រៀបដូចជាដើមឈើ ភាសាបាលីប្រៀបដូច​ជាឫសកែវ បើពុទ្ធសាសនិកជនត្រូវការឲ្យ​ព្រះពុទ្ធសាសនាចម្រើន​រុងរឿង គប្បីលើកតម្កើងការសិក្សាភាសាបាលី ដែលប្រៀបបីដូចជា​ការដាក់ជីស្រោចទឹកឫសកែវឲ្យស្ថិតនៅដូច្នោះ ដរាបណា ឫសកែវ​ស្ថិត​នៅ ដរាបនោះ ដើមឈើក៏តាំងនៅបាន យ៉ាងណាមិញ ដរាបណា ភាសាបាលីស្ថិតនៅ ព្រះពុទ្ធសាសនាក៏ស្ថិត​នៅបាន​ដរាបនោះ ភិក្ខុដែលសិក្សាភាសាបាលី ១ រូប ស្មើនឹងដើមឈើ ១ ដើម យើងដាក់បាត្រប្រគេនចង្ហាន់លោក ស្មើនឹងដាក់ជីស្រោចទឹក​ដើមឈើ គឺ ព្រះពុទ្ធសាសនាឲ្យស្ថិតនៅ​ដើម្បីបញ្ចេញផ្លែផ្កា​ដល់​យើង កូនចៅយើង និង សង្គមជាតិយើង

ទាំងភាសាបាលីក៏ជា​ភាសា​​បច្ចេកទេសក្នុងភាសាខ្មែរផង ហេតុនោះ យើងជាខេមរជនត្រូវស្រុះស្រួលគ្នាស្រឡាញ់ជាតិ សាសនា របស់​យើង ប្រទេសជប៉ុនមានសេចក្តីចម្រើន​រុងរឿងគ្រប់​ផ្នែក​ក៏​ព្រោះតែ​ប្រជាជន​ជប៉ុនស្រឡាញ់ជាតិសាសនារបស់ខ្លួនយ៉ាងមុតមាំ យ៉ាង​ណា យើងក៏គប្បីដើរតាមលំអានប្រជាជនជប៉ុនយ៉ាងដូច្នោះដែរ ។

290 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS