អ្នកមាន អ្នកមធ្យម និង អ្នកក្រ តើសង្គមខ្មែរមានមួយណាច្រើនជាង?

Aristotle (384-322 មុន គ.ស) ទស្សនវិទូជនជាតិក្រិចម្នាក់បានពោលថា មនុស្សត្រូវការរស់នៅ​ក្នុងសង្គម ធម្មជាតិមនុស្ស គឺ ការហួង​ហែងសេរីភាព(សិទ្ធិ)របស់ខ្លួន ដូច្នេះ សង្គមមិនគួរមានការបែងចែកវណ្ណៈទេ សង្គមល្អ គឺ សង្គម​ដែល​សមាជិកមានអារម្មណ៍ថាមនុស្សគ្រប់រូបជាមិត្តនឹងគ្នា ហើយ​ការដែលធ្វើឲ្យមនុស្សគិតដូច្នោះបានលុះត្រាតែមនុស្សក្នុងសង្គមមានសិទ្ធិស្មើគ្នា(យុត្តិធម៏) ដោយធម្មជាតិ មនុស្សយើងកើតមក​មាន​សិទ្ធិស្មើគ្នា(អ្នកមាន អ្នកក្រ អ្នកតូច អ្នកធំ កើតមកស្រាតននលគក) សតិបញ្ញាមិនស្មើគ្នា គឺ អ្នកខ្លះមិនអាចគ្រប់គ្រង រឺ ដោះស្រាយ​បញ្ហា​របស់ខ្លួនបានទេ ប៉ុន្តែសមាជិកទាំងអស់នេះមករួមគ្នា​(ធ្វើឲ្យកើត​បញ្ញារួម)ប្រគល់សិទ្ធិដែលខ្លួនមានជ្រើសរើសយកអ្នកដែលមានសមត្ថភាព មានចំណេះដឹង មានបទពិសោធន៌ឲ្យជួយគ្រប់គ្រង រឹដោះស្រាយបញ្ហារបស់ខ្លួន មានន័យថា អំណាចរដ្ឋបាលបាន​មក​ពីប្រជាជន ជារបស់ប្រជាជន សម្រាប់ប្រជាជន(By the people, Of the people, For the people)ហើយលោកអរិស្តូតបានបន្ថែមទៀតថា រដ្ឋបាល រឺ ថ្នាក់អ្នកដឺកនាំគួរប្រយ័ត្ន​កុំឲ្យមានទំនាស់ផ្នែក​សេដ្ឋកិច្ច​ក្នុង​សង្គម ព្រោះថា នៅក្នុងសង្គមនីមួយៗតែងតែ​មានលំដាប់ថ្នាក់​ផ្នែកសេដ្ឋកិច្ច ពោលគឺ ថ្នាក់ខ្ពស់ ថ្នាក់កណ្ដាលនិង​ថ្នាក់ទាប​(អ្នកមាន អ្នកមធ្យម និង អ្នកក្រ)រដ្ឋដែលល្អ សង្គមដែលគួរឲ្យបា្រថ្នា គឺសង្គមដែលប្រកបដោយប្រជាជនថ្នាក់មធ្យមច្រើនជាងថ្នាក់ខ្ពស់និងថ្នាក់ទាបព្រោះបើសង្គមណាមានតែអ្នកមាននិងអ្នកក្រ រដ្ឋ រឺ សង្គម​នោះនឹងក្លាយទៅជារដ្ឋ រឺ សង្គមមានគម្លាតខ្ពស់រវាងទាសករ និង ចៅហ្វាយនាយ មិនអាចញ៉ាំងសេចក្ដីសុខឲ្យកើត​មានក្នុង​សង្គម​បានទេ ៕

សម្គាល់ : សង្គមទាសករនិងចៅហ្វាយនាយ គឺ ការគ្រប់គ្រងដោយ​របបស្ដេច របបកុម្មុយនិស្ត ចំណែកសង្គមដែលប្រកប​ដោយ​ប្រជាជន​ថ្នាក់មធ្យមច្រើន គឺការគ្រប់គ្រងដោយរបបប្រជាធិប្បតេយ្យ

តើសង្គមខ្មែរយើងបច្ចុបន្ននេះជាសង្គមប្រភេទណា?

ដោយព្រះមហាសុទេព វិជា វរឃោសោ មហា ៦ ប្រយោគ

អនុបណ្ឌិតរដ្ឋសាស្រ្ត

loading…

125 total views, 1 views today

Facebook Comments