២៤.រេវត្តភិក្ខុសាត់អណ្តែតសែតអញ្ជង់

ម្នាលលោកដ៏មានអាយុ ! អំពើក្បត់ទុយ៌សរបស់លីលាវតីធ្វើឲ្យខ្ញុំព្រះករុណាលែងស្រណោះអស់អាល័យ ចំពោះអ្វីៗទាំងពួងរួមទាំងជីវិតរបស់ខ្លួនឯងផង ខ្ញុំព្រះករុណាស្ពាយបាត្រលីក្លស់ត្រាច់រង្គត់ទៅបីដូចជា មនុស្សគ្មានវិញ្ញាណ ពេលវេលាកន្លងទៅប៉ុន្មានខែប៉ុន្មានថ្ងៃ ខ្ញុំព្រះករុណាមិននឹកនាដល់ទេ រយៈចម្ងាយដែល ដើរឆ្លងកាត់រួចហើយមានប៉ុន្មានយោជន៍ប៉ុន្មានគីឡូ ខ្ញុំព្រះករុណាក៏មិនយកចិត្តទុកដាក់ដែរ មុខនាទីរបស់ខ្ញុំ ព្រះករុណា គឺ ធ្វើដំណើរដើរទៅមុខជារឿយៗលុះត្រាតែនឹងអស់កម្លាំងស្មង ខ្ញុំព្រះករុណាត្រាច់ចច្រប់ទៅ ដោយសេរី ហាក់បីដូចជាមច្ឆជាតិហែបហែលទៅក្នុងមហាសមុទ្រធំល្វឹងល្វើយ ឬហាក់ដូចជាបក្សាបក្សីហោះ ហើរច្រៀវច្រៃទៅឰដ៏ផ្ទៃនភាកាសល្ហល្ហេវ រហូតចម្ងាយផ្លូវដ៏វែងអន្លាយឆ្ងាយលន្លោចមកនោះ  ខ្ញុំព្រះករុណា​បានពើបពះប្រទះឃើញភូមិប្រទេសប្លែកៗនិងបានភប់ប្រសព្វសេចក្តីលំបាកយ៉ាប់យ៉ឺនជាអនេកប្បការ​បានសមគប់រាប់រកនឹងមនុស្សមនាជាច្រើនស្ទើរគ្រប់ស្រទាប់វណ្ណៈ ច្រើនទំនៀមទម្លាប់ប្រពៃណី  ព្រឹត្តិការណ៍ទាំងនេះប្រៀបបីដូចជាឱសថជួយផ្សះផ្សាមុខរបួសក្នុងបេះដូងរបស់ខ្ញុំព្រះករុណាឲ្យជាសះ      ស្បើយស្រស់ស្រោងឡើង លីលាវតីចាប់ផ្តើមរលុបរលាយចេញពីស្មារតីចងចាំរបស់ខ្ញុំព្រះករុណាបន្តិចម្តងៗ រឿងរ៉ាវដែលចូលមកជំនួសវិញ គឺ ការស្រឡាញ់ចូលចិត្តក្នុងការធ្វើដំណើរគយគន់ទស្សនាទេសភាពប្លែកៗ ក្នុងលោកធាតុដ៏ល្ហធ្លុងត្លេវនេះ គឺថា សេចក្តីស្រឡាញ់ចូលចិត្តដ៏ត្រជាក់ត្រជុំចំពោះធម្មជាតិព្រៃភ្នំទ្រនំថ្មដ៏ ប្រាសចាកកិច្ចកលមារយាផ្សេងៗ ភូមិតូចភូមិធំ ស្រុកតូចស្រុកធំច្រើនហួសវិស័យនឹងគណនាដែលខ្ញុំព្រះ ករុណាដើរឆ្លងកាត់មក ឃើញថា គ្មានទីកន្លែងណារីករាយមនោរម្យសមដូចនឹងល្អាងភ្នំនិងដងព្រៃដ៏ស្ងប់ ស្ងាត់ត្រឈៃនៃជនបទដ៏ឆ្ងាយសន្លឹមសន្លាយនោះទេ សម្រាប់ខ្ញុំព្រះករុណានាពេលនោះ ផែនថ្មដ៏រាបធេងនិង រុក្ខជាតិដ៏ត្រឈឹងត្រឈៃមានអត្ថន័យក្រៃលែងជាងគ្រឹះស្ថានវិមានប្រាសាទដ៏ស្កឹមស្កៃទៅទៀត សូរសព្ទ សម្លេងទឹកឈូហូរច្រោះសស្រឹមតាមក្រហែងថ្មត្រង់ញោចភ្នំនិងសម្លេងស្រែកយំនៃរៃកណ្តឹងក្នុងព្រៃព្រឹក្សា លតាវល្លិ៍ ស្តាប់ឮទៅពីរោះរណ្តំជាងសម្លេងចម្រៀងប្រគំកំដរដោយតូរ្យតន្ត្រីនៃនគរវាសីទៅទៀត ពន្លឺព្រះចន្ទ និង តារាករក្នុងរាត្រីកាលគន់មើលទៅត្រជាក់ភ្នែកគួរឲ្យពិតពិលរមិលមើលជាងពន្លឺប្រទីបជ្វាលាក្នុងរាជធានី ទៅទៀត សត្វម្រឹគីម្រឹគាក្នុងព្រៃ ប្រសិនបើយើងសេពគប់រាប់រកវាដោយចិត្តប្រកបដោយមេត្តា មើលទៅគួរ ឲ្យសេពគប់មិនចាញ់មនុស្សដែលចម្រើនលូតលាស់ដោយវប្បធម៌ និង អរិយធម៌ទេ ។
ក្នុងខណៈដែលខ្ញុំព្រះករុណាដើរសាត់អណ្តែតសែតអញ្ជង់ទៅនោះ ខ្ញុំព្រះករុណាក៏ឆ្លៀតឱកាសបង្ហាត់     បង្រៀនប្រជាជនផង ការបង្ហាត់បង្រៀនអ្នកដទៃក៏ស្មើនឹងការបង្ហាត់បង្រៀនខ្លួនឯង ចិត្តរបស់ខ្ញុំព្រះករុណា ក៏កាន់តែល្អប្រសើរឡើងរាល់ៗថ្ងៃដែលកន្លងទៅ កាលបើប្រទះឃើញភូមិស្រុកណា ខ្ញុំព្រះករុណាក៏ឈប់ ស្នាក់ក្នុងព្រៃក្បែរៗភូមិស្រុកនោះ លុះភ្ញាក់ពីព្រលឹមហើយក៏ចូលទៅបិណ្ឌបាតក្នុងភូមិស្រុកនោះ កាលបើ បានចង្ហាន់ល្មាក់ល្មមចិញ្ចឹមជីវិតឲ្យប្រព្រឹត្តទៅសម្រាប់មួយៗថ្ងៃហើយ ខ្ញុំព្រះករុណាក៏ត្រឡប់មកឆាន់ឯទី សម្នាក់វិញ ប្រសិនបើមានអ្នកស្រុកតាមមកសន្ទនាជាមួយ ខ្ញុំព្រះករុណាក៏សន្ទនាជាមួយនឹងគេ បង្ហាត់ បង្រៀនគេឲ្យយល់ដឹងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ បើអ្នកស្រុកនិមន្តឲ្យស្នាក់នៅច្រើនថ្ងៃ ទាំងបើបានទទួលសប្បាយៈសមរម្យ ក៏ស្នាក់នៅយូរគួរសម ប៉ុន្តែមិនដែលស្នាក់នៅកន្លែងណាហួសពី ៥ ថ្ងៃទេ រឿងរបស់អ្នកស្រុកអ្នកភូមិគឺជារឿងចៅចាក់ស្មុគ សាញប្រដាញស្មុគស្មាញគ្មានអន្តភាព(ទីបំផុត) ប្រសិនបើខ្ញុំព្រះករុណាស្នាក់នៅយូរជាងនោះ ខ្ញុំព្រះករុណាក៏ដោយរវល់ខ្វល់ខ្វក់តាមពួកគេដែរ ដើម្បីគេច ឲ្យផុតពីកង្វល់ខ្វល់ខ្វក់ទាំងនេះ ខ្ញុំព្រះករុណាទើបធ្វើដំណើរដើរផ្លូវតទៅទៀត ។

អ្នកស្រុកម្នាក់នោះធ្វើមុខអង្គឺអង្គែហើយឆ្លើយថា “ខ្ញុំកណាសំដៅយកសេចក្តីសុខទាំង ២ យ៉ាង”
“រួមសេចក្តីថា សេចក្តីសុខទាំង ២ យ៉ាងហ្នឹង ព្រះមុនីទាំង ៧ ជាអ្នកផ្តល់ឲ្យញោមឬ?” ខ្ញុំព្រះករុណាសួរផ្ទួន សម្តីម្តងទៀត លុះគាត់ឆ្លើយទទួលយល់ព្រមហើយ ខ្ញុំព្រះករុណាទើបអធិប្បាយរំគាយសេចក្តីដូចតទៅ
“ដូចដែលញោមដឹងស្រាប់ហើយថា សេចក្តីសុខប្រភេទទី ១​ កើតមកពីការមានគ្រប់គ្រាន់ សេចក្តីសុខបែប នេះរមែងកើតឡើងបាន ញោមព្រមទទួលហើយថា ទ្រព្យទាំងអម្បាលម៉ានដែលញោមមាននៅសព្វថ្ងៃនេះ ញោមស្វះស្វែងរកមកបានដោយខ្លួនឯង មិនមានព្រះអាទិទេពអង្គណាប្រគល់ឲ្យទេ នៅពេលញោមស្វែងរក ទ្រព្យដោយខ្លួនឯង បានសេចក្តីសុខដោយខ្លួនឯងបែបនេះ នឹងនិយាយថា ព្រះមុនីទាំង ៧ ជាអ្នកប្រគល់ឲ្យ តើត្រឹមត្រូវតាមហេតុផលដែរឬទេ”
សំណួររបស់ខ្ញុំព្រះករុណាធ្វើឲ្យអ្នកស្រុកម្នាក់ៗបាត់មាត់ឈឹង លុះឃើញថាចង្វាក់ស្រួលខ្ញុំព្រះករុណាទើប ពន្យល់តទៅទៀតថា “ម្នាលឧបាសក ! សេចក្តីសុខប្រភេទទី ២ គឺ សេចក្តីសុខមិនពឹងពាក់អាស្រ័យវត្ថុសម្ភារៈ ជាសេចក្តីសុខកើតឡើងពីវិសុទ្ធិភាពនៃចិត្ត ញោមធ្វើចិត្តរបស់ឲ្យស្អាតបរិសុទ្ធ ប្រាសចាកអំពល់កង្វល់ ប្រាស ចាកលោភៈ ទោសៈ និង មោហៈបានទាំងស្រុង ហើយសេចក្តីស្ងប់សុខដ៏ត្រជាក់ត្រជុំរមែងកើតឡើងបាន ចិត្តរបស់ញោមរមែងស្អាតបរិសុទ្ធបានព្រោះការដុសខាត់របស់ញោមដោយខ្លួនឯង ញោមត្រូវតែដុសខាត់ ស្តារចិត្តរបស់ញោមដោយខ្លួនឯង នៅពេលដៃរបស់ញោមប្រឡាក់ប្រឡូសដោយវត្ថុស្មោគគ្រោគ ញោមត្រូវ តែយកទឹកមកលាងជម្រះដៃទើបស្អាតបាន ទោះបីជាញោមធ្វើការបូជាចំពោះព្រះអាទិទេព អង្វរបួងសួងឲ្យ ដៃរបស់ញោមស្អាតប៉ុនណា ដៃរបស់ញោមក៏នៅតែមិនស្អាតដដែល វត្ថុស្មោគគ្រោគនឹងមិនហើរហាយន៍ ផាយចេញពីដៃរបស់ញោមជាដាច់ខាត”
កាលដែលខ្ញុំព្រះករុណាពន្យង់ពន្យល់ហេតុផលតទៅទៀត អ្នកស្រុកក៏កើតមានសទ្ធាជ្រះថ្លា នាំគ្នាប្រគល់ កាយថ្វាយខ្លួនជាសិស្សរបស់ខ្ញុំព្រះករុណា
“ម្នាលឧបាសក និង ឧបាសិកា ! ឆ្ងាយលន្លឹមពីទីនេះទៅទិសបស្ចិម មានក្រុងមួយឈ្មោះថា “សាវត្ថី” ជារាជធានីនៃកោសលរដ្ឋ ឰដ៏ក្រុងនោះ ព្រះបរមសាស្តាចារ្យសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រថាប់នៅ ទ្រង់ជាព្រះ បរមគ្រូរបស់ទេវតា និង មនុស្សទាំងឡាយ អាត្មាគ្រាន់តែជាសាវ័ករបស់ព្រះអង្គទេ សូមប្រកាន់យកព្រះអង្គ ជាបង្គោលចិត្តហើយបដិបត្តិតាមពាក្យប្រៀនប្រដៅរបស់ព្រះអង្គចុះ ហើយញាតិញោមទាំងឡាយនឹង ចួបប្រទះតែសេចក្តីសុខតាមសមគួរដល់ការបដិបត្តិរបស់ខ្លួន”
បន្ទាប់ពីនោះមក ខ្ញុំព្រះករុណាបានពន្យល់ប្រាប់មធ្យោបាយចិញ្ចឹមជីវិតតាមបែបផែនព្រះពុទ្ធសាសនាឲ្យ យង់យល់រាល់គ្នាហើយទើបក្រើនរំលឹកថា
“កុំភ្លេចថា អ្វីៗទាំងអស់ ញោមត្រូវតែធ្វើដោយខ្លួនឯង ញោមតោងតែធ្វើដំណើរដោយខ្លួនឯងទើបបានទៅ ដល់គោលដៅដែលញោមប្រាថ្នា ព្រះសម្មាសម្ពុទ្ធជាម្ចាស់ក្តី អាត្មាក្តី និង អ្នកប្រាជ្ញរាជបណ្ឌិតដទៃទៀតក្តី គ្រាន់តែជាអ្នកចង្អុលប្រាប់ផ្លូវប៉ុណ្ណោះ” ខ្ញុំព្រះករុណាបានស្នាក់នៅក្នុងភូមិនោះអស់ ៦ ថ្ងៃតាមពាក្យនិមន្ត របស់អ្នកស្រុកហើយក៏ចេញធ្វើដំណើរដើរចច្រប់តទៅទៀត
គ្រាមួយនោះ ខ្ញុំព្រះករុណាបានធ្វើដំណើរទៅដល់ភូមិមួយមានឈ្មោះថា កណ្ណិកគ្រាម ក្នុងដែនមគធៈ ប្រជាជនក្នុងភូមិនោះគោរពរាប់អានព្រះអាទិត្យជាទីពឹងនិងជឿជាក់ចំពោះប្រសិទ្ធិភាពនៃមន្ត ១ បទដែល ហៅថា មន្តគយាត្រី ពួកគេជឿថា មន្តគយាត្រីនេះឆុតខ្លាំងណាស់ សូម្បីតែទេព្តាបើបានស្តាប់មន្តនេះហើយ តោងតែញញើតតក់ស្លុតឧត្រាមិនខាន មានតែមនុស្សវណ្ណៈព្រាហ្មណ៍ទេទើបមានសិទ្ធិស្វាធ្យាយមន្តបទនេះ បាន ហើយត្រូវស្វាធ្យាយដោយសម្លេងខ្សឹបៗទៀត មិនត្រូវឲ្យមនុស្សវណ្ណៈអ្នកងារស្តាប់ឮជាដាច់ខាត សូម្បី តែភរិយាកំពុងមានរដូវ ក៏មិនត្រូវឲ្យឮដែរ គ្រាន់តែខ្ញុំព្រះករុណាទៅដល់ភូមិនោះ អ្នកស្រុកក៏នាំគ្នានិយាយអួត ប្រសិទ្ធិភាពរបស់មន្តគយាត្រីនោះឲ្យខ្ញុំព្រះករុណាស្តាប់ កាលបើខ្ញុំព្រះករុណាស្នើសុំឲ្យគេសូធ្យឲ្យស្តាប់ ពួកគេក៏សាកសួរដល់វណ្ណៈរបស់ខ្ញុំព្រះករុណាជាសារវន្ត បើខ្ញុំព្រះករុណាឆ្លើយប្រាប់ពួកគេតាមត្រង់ថាខ្ញុំព្រះ ករុណាជាចណ្ឌាល មុខជាគ្មានឱកាសបានស្តាប់មន្តគយាត្រីរបស់ពួកគេទេ ទើបប្រាប់ពួកគេថាជាបព្វជិត ពួក គេយល់ថាខ្ញុំព្រះករុណាជាព្រាហ្មណ៍ ទើបស្វាធ្យាយមន្តគយាត្រីឲ្យខ្ញុំព្រះករុណាស្តាប់ដូចតទៅនេះ
ត័គ សាវិត្រ វារេន យ័ម ភារតោ
ទេវាសយ ធិមហិ ធិយោនា បរឆោទយ័ត ។
“ពួកយើងខ្ញុំសូមលំឱននមស្ការនូវរស្មីដ៏ខ្ពង់ខ្ពស់របស់ព្រះសុរិយទេព ទ្រង់ជាធំលើអ្វីៗទាំងពួង ទ្រង់អាចនាំ ពួកយើងឲ្យកើតចំណេះចេះយល់ ទ្រង់ដូចជាកែវភ្នែកលើពិតាននៃសួគ៌” ។
លុះបានស្តាប់មន្តដ៏ស័ក្តិសិទ្ធិរបស់អ្នកស្រុកហើយ ខ្ញុំព្រះករុណាពិចារណាមើលទៅក៏មិនឃើញថាពាក្យត្រឹម តែប៉ុណ្ណេះនឹងអាចបន្លាចទេវតាយ៉ាងណាបាននោះទេ ប៉ុន្តែក៏នៅស្ងៀមសិន មិនជំទាស់នឹងពួកគេទេ
“ចុះព្រះតេជគុណមានមន្តសម្រាប់ការពារខ្លួនខ្លះទេ?”អ្នកស្រុកម្នាក់សួរឡើង “បើមិនមានទេ ខ្ញុំកណានឹងបង្រៀនឲ្យ ព្រះតេជគុណដើរផ្លូវត្រាច់ចរទៅតែម្នាក់ឯង មានឧបទ្ទវន្តរាយច្រូងច្រាង បើគ្មានមន្តការពារខ្លួនទេ ខ្លាចក្រែងគ្មានសុវត្ថិភាព”
“មានដែរ” ខ្ញុំព្រះករុណាឆ្លើយតបទាំងនឹកអស់សំណើចចំពោះបំណងល្អរបស់គាត់ “បើញោមចង់ស្តាប់ អាត្មា នឹងសូធ្យឲ្យស្តាប់”
គ្រាន់តែឃើញអ្នកស្រុកសម្តែងចិត្តអន្ទះសាចង់ស្តាប់ ខ្ញុំព្រះករុណាទើបលើកយកឱវាទបាដិមោក្ខដែល ប្រជុំរួបរួមពាក្យប្រៀនប្រដៅឡើងមកស្វាធ្យាយថា
សព្វបាបស្ស អករណំ ការមិនធ្វើអំពើអាក្រក់គ្រប់យ៉ាង
កុសលស្សូបសម្បទា ការធ្វើអំពើល្អទាំងពួង
សចិត្តបរិយោទបនំ ការដុះខាត់ចិត្តរបស់ខ្លួនឲ្យផូរផង់
នេះឯងជាមន្តរបស់អាត្មា អ្នកណាបដិបត្តិបានតាមនេះ អ្នកនោះនឹងមានតែសេចក្តីសុខសព្វកាល
ខ្ញុំព្រះករុណាព្យាយាមបកស្រាយប្រសិទ្ធិភាពរបស់ពុទ្ធមន្តនេះឲ្យអ្នកស្រុកស្តាប់ទាល់តែម្នាក់ៗកើតមាន ជំនឿជឿជាក់និងចង់រៀនយកទៅការពារខ្លួន អ្នកស្រុកម្នាក់សួរថា “ចុះមន្តនេះមានវិធីរក្សាដូចម្តេចខ្លះ?”
” មានវិធីរក្សាដូចតទៅនេះ គឺ មុនពេលញោមនឹងគិតអ្វី នឹងនិយាយអ្វី សូមឲ្យគិតពិចារណាមើលឲ្យល្អិត ល្អន់ជាមុនថា ការធ្វើ ការនិយាយរបស់ញោមនោះនឹងបង្កទុក្ខក្តៅក្រហាយដល់ខ្លួនឯងនិងអ្នកដទៃឬទេ បើឃើញថាបង្កទុក្ខទោសទេ ចូរកុំគិត កុំនិយាយ កុំធ្វើអំពើនោះជាដាច់ខាត ប៉ុន្តែបើឃើញថា ការគិត ការ និយាយរបស់ញោមនោះបង្កបង្កើតសេចក្តីសុខ សេចក្តីស្ងប់ដល់ខ្លួនឯងនិងអ្នកដទៃ មិនខុសសីលធម៌ មិន ល្មើសច្បាប់បញ្ញត្តិទេ ក៏ចូរធ្វើទៅចុះ បើរក្សាបានយ៉ាងនេះ មន្តរបស់ញោមនឹងឆុតស័ក្តិសិទ្ធិខ្លាំងឡើង ផ្ទុយទៅវិញ បើរក្សាមិនបានទេ មន្តរបស់ញោមនឹងសាបរលាបអស់អានុភាព អាត្មាដើរផ្លូវមកតែម្នាក់ឯង គ្មានអាវុធមួយដើមជាប់នឹងខ្លួនទេ បានប្រឈមមុខនឹងសត្វសាហាវនិងចោរឃោរឃៅមកច្រើនណាស់ ប៉ុន្តែព្រោះអាស្រ័យមន្តបទនេះទើបជួយការពារអាត្មាឲ្យបរវាសចៀសឆ្ងាយភយន្តរាយបានរហូតមក បម្រាមផ្សេងក្រៅពីនេះគ្មានទេ ញោមស្វាធ្យាយដោយសម្លេងឮខ្លាំងប៉ុនណាក៏បានដែរ រឹតតែប្រាប់អ្នក ផ្សេងបានច្រើនប៉ុនណា មន្តរបស់ញោមរឹតតែស័ក្តិសិទ្ធិប៉ុនណោះ”
កាលបើខ្ញុំព្រះករុណាបានជូនពុទ្ធមន្តដល់អ្នកស្រុកកណ្ណិកគ្រាមហើយ ខ្ញុំព្រះករុណាក៏ធ្វើដំណើរដើរផ្លូវតទៅមុខទៀត ។

loading…

139 total views, 1 views today

Facebook Comments