២៥ ខែធ្នូ រាល់ឆ្នាំ ជាថ្ងៃប្រសូតរបស់ព្រះយេស៊ូ

គ្រិស្តមសប្បវត្តិ

អនុសំវច្ឆរំ ហិ មិគសិរមាសស្ស បញ្ចវីសតិមទិនំ ឦសុ នាម សត្ថុនោ ជាតិទិនំ ហោតិ ។

ក៏ថ្ងៃទី ២៥ ខែធ្នូ រាល់ឆ្នាំ ជាថ្ងៃប្រសូតរបស់ព្រះយេស៊ូ ។

អដ្ឋតឹសសំវច្ឆរាធិកសំវច្ឆរសហស្សកាលេ  បន គ្រិស្តមស្សេតំ អធិវចនំ, យំ​ អដ្ឋតឹសសំវច្ឆរាធិកសំវច្ឆរសហស្សកាលេ បុរាណកបោត្ថកេ ទិដ្ឋំ ។

ក៏នៅឆ្នាំ ១០៣៨ ពាក្យថា ថ្ងៃគ្រិស្តមស្ស នេះត្រូវបានរកឃើញ​ក្នុង​គម្ពីរបុរាណ ។

អថវា,  មិគសិរមាសស្ស បញ្ចវីសតិមទិនំ រោមានាណាចក្កស្ស សុរិយទេវស្ស ជាតិទិនំ ហោតិ ។

ម្យ៉ាងទៀត ថ្ងៃទី ២៥ ធ្នូ ជាថ្ងៃប្រសូតរបស់ព្រះសុរិយទេព​ក្នុង​អាណាចក្ររោមាន (Roman) ។

តត្ថ កិរ គ្រិស្តសមយោ ចតុសដ្ឋីសំវច្ឆរតោ បដ្ឋាយ យាវ តិទសសំវច្ឆរុត្តរតិសំវច្ឆរសតា​ អភិភូតោ អហោសិ ។

បានឮថា ក្នុងអាណាចក្ររោមាននោះ សាសនាគ្រិស្តត្រូវ​បាន​ជិះ​ជាន់​សង្កត់សង្កិនតាំងពីឆ្នាំ ៦៤ រហូតដល់ឆ្នាំ ៣១៣​ ។

តឹសសំវច្ឆរាធិកតិសំវច្ឆរសតកាលេ ហិ  គ្រិស្តសាសនិកា មិគសិរមាសស្ស បញ្ចវីសតិមទិនេ អត្តនោ អត្តនោ គ្រិស្តមសបូជំ អាវីករឹសុ ។

លុះដល់ឆ្នាំ ៣៣០ ថ្ងៃទី ២៥ ខែធ្នូ គ្រិស្តសាសនិកទើបធ្វើពិធីបូជា​គ្រិស្តមស្សរបស់ខ្លួនយ៉ាងបើកចំហ ។

តតោ បន បដ្ឋាយ យាវ អជ្ជត្តនា តេ អនុសំវច្ឆរំ មិគសិរមាសស្ស បញ្ចវីសតិមទិនេ គ្រិស្តមសបូជំ​ ករោន្តិ ។

ក៏តាំងពីពេលនោះរហូតមកដល់ឥឡូវនេះ គ្រិស្តសាសនិកតែង​ធ្វើ​ពិធីបូជាគ្រិស្តមស្សនៅថ្ងៃទី ២៥ ខែធ្នូ រាល់ឆ្នាំ ។

មិគសិរមាស្ស តុ ឯកតឹសមទិនំ  មនុស្សលោកស្ស សំវច្ឆរច្ឆេទទិនំ ហោតិ ។

ចំណែកខាងថ្ងៃទី ៣១ ខែឆ្នូ ជាថ្ងៃដាច់ឆ្នាំសម្រាប់មនុស្សលោក ។

បច្ចេកសព្ទសម្រាប់ពិធីបុណ្យគ្រិស្តមស្ស

គ្រិស្តទេវោ បុំ. ព្រះគ្រិស្ត

គ្រិស្តសមយោ បុំ. សាសនាគ្រិស្ត

គ្រិស្តសាសនិកោ បុំ. គ្រិស្តសាសនិក

គ្រិស្តទេវបូជា ឥ. ការបូជាព្រះគ្រិស្ត, គ្រិស្តមសៈ

គ្រិស្តមសបូជា ឥ. គ្រិស្តមស្ស Christmas, Xmas

មិគសិរមាសស្ស បញ្ចវីសតិមទិនំ ថ្ងៃទី ២៥ ខែធ្នូ

ឦសុ បុំ. យេស៊ូ Jesu

ឦសុ នាម សត្ថា = ព្រះយេស៊ូ

ឦសុសត្ថា = ព្រះយេស៊ូ

ជាតិទិនំ នបុំ. ថ្ងៃប្រសូត, ថ្ងៃកំណើត

805 total views, 4 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS