ប្រែលោតសព្ទ អគ្គតោ វេ

                         aggatove

                         អគ្គប្បសាទសុត្តគាថា

អគ្គតោ វេ បសន្នានំ                       អគ្គំ ធម្មំ វិជានតំ  

អគ្គេ ពុទ្ធេ បសន្នានំ                       ទក្ខិណេយ្យេ អនុត្តរេ  ។

អគ្គេ ធម្មេ បសន្នានំ                       វិរាគូបសមេ សុខេ

អគ្គេ សង្ឃេ បសន្នានំ                    បុញ្ញក្ខេត្តេ អនុត្តរេ  ។

អគ្គស្មឹ ទានំ ទទតំ                           អគ្គំ បុញ្ញំ បវឌ្ឍតិ

អគ្គំ អាយុ ច វណ្ណោ ច                    យសោ កិត្តិ សុខំ ពលំ  ។

អគ្គស្ស ទាតា មេធាវី                      អគ្គធម្មសមាហិតោ

ទេវភូតោ មនុស្សោ វា                     អគ្គប្បត្តោ បមោទតិ ។

ប្រែលោតសព្ទ

អគ្គំ បុញ្ញំ រីបុណ្យដ៏ប្រសើរ អគ្គំ អាយុ ច គឺ អាយុដ៏ប្រសើរផង អគ្គោ វណ្ណោ ច គឺ សម្បុរកាយដ៏ប្រសើរផង អគ្គោ យសោ ច គឺ យសដ៏ប្រសើរផង អគ្គា កិត្តិ ច គឺ កេរិ៍្តឈ្មោះដ៏ប្រសើរផង អគ្គំ សុខំ ច គឺ សេចក្តីសុខដ៏ប្រសើរផង អគ្គំ ពលំ ច គឺ កម្លាំងកាយដ៏ប្រសើរផង បវឌ្ឍតិ រមែងចម្រើន ជនានំ ដល់ជនទ. បសន្នានំ ដែលជ្រះថ្លាហើយ អគ្គេ រតនត្តយេ ក្នុងប្រជុំបីនៃរតនៈដ៏ប្រសើរ អគ្គតោ វេ ដោយភាវៈនៃវត្ថុដ៏ប្រសើរមែនពិត អគ្គំ ធម្មំ វិជានតំ កាលដឹងច្បាស់ នូវព្រះធម៌ ដ៏ប្រសើរ អគ្គេ ពុទ្ធេ បសន្នានំ ដែលជ្រះថ្លាហើយក្នុងព្រះពុទ្ធជាម្ចាស់ទ្រង់ប្រសើរ ទក្ខិណេយ្យេ ទ្រង់ជាទក្ខិណេយ្យបុគ្គល អនុត្តរេ ទ្រង់មិនមានបុគ្គលដទៃក្រៃលែងជាង  អគ្គេ ធម្មេ បសន្នានំ ដែលជ្រះថ្លាហើយក្នុងព្រះធម៌ដ៏ប្រសើរ វិរាគូបសមេ ជាទីទៅប្រាសចាករាគៈនិងជាទីស្ងប់រម្ងាប់ សុខេ ដ៏ជាសុខ អគ្គេ សង្ឃេ បសន្នានំ ដែលជ្រះថ្លាហើយក្នុងព្រះសង្ឃដ៏ប្រសើរ បុញ្ញក្ខេត្តេ ជាស្រែនៃបុណ្យ អនុត្តរេ ដែលមិនមានស្រែនៃបុណ្យដទៃក្រៃលែងជាង ទទតំ កាលឲ្យ ទានំ នូវទាន អគ្គស្មឹ បុគ្គលស្មឹ ក្នុងបុគ្គលដ៏ប្រសើរ ។

មេធាវី រីបុគ្គលអ្នកមានប្រាជ្ញា អគ្គស្ស-ទាតា អ្នកឱ្យ ( នូវវត្ថុ ) ដ៏ប្រសើរ អគ្គធម្មសមាហិតោ អ្នកតាំងនៅព្រមហើយក្នុងធម៌ដ៏ប្រសើរ ហុត្វា ជា ទេវភូតោ វា ជាទេវតា ឬ មនុស្សោ វា ឬថា ជាមនុស្ស អគ្គប្បត្តោ ដល់ហើយនូវភាវៈនៃបុគ្គលដ៏ប្រសើរ បមោទតិ រមែងរីករាយ ។

ប្រែរៀងសេចក្តី

បុណ្យដ៏ប្រសើរ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កេរិ៍្តឈ្មោះ និង យសៈ ដ៏ប្រសើរតែងចម្រើនដល់ជនទាំងឡាយដែលជ្រះថ្លាក្នុងព្រះរតនត្រៃដ៏ប្រសើរ ដោយភាពជារបស់ប្រសើរពិត យល់ដឹងច្បាស់នូវព្រះធម៌ដ៏ប្រសើរ

ជ្រះថ្លាក្នុងព្រះពុទ្ធជាម្ចាស់ទ្រង់ប្រសើរជាទក្ខិណេយ្យបុគ្គលដែលគ្មានបុគ្គលណាប្រៀបផ្ទឹម ។

ជ្រះថ្លាក្នុងព្រះធម៌ដ៏ប្រសើរជាទីរំសាយរាគៈនិងស្ងប់រម្ងាប់ដ៏ជាសុខ ។

ជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរជាស្រែបុណ្យដែលគ្មានស្រែបុណ្យណាប្រៀបផ្ទឹម នៅពេលឲ្យទានក្នុងបុគ្គលដ៏ប្រសើរ ។

អ្នកមានប្រាជ្ញាឲ្យរបស់ប្រសើរ មានចិត្តខ្ជាប់ខ្ជួនក្នុងព្រះធម៌ដ៏ប្រសើរ ទោះកើតជាទេវតាឬមនុស្សតែងដល់ភាពជាបុគ្គលប្រសើរសប្បាយរីករាយ ។

ដោយព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ ។  

302 total views, 2 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS