វត្ត គឺ ​អ្វី

watreajbour

 កោ វិហារោ.

វត្ត គឺ អ្វី ។

បព្វជិតា វិហរន្តិ ឯត្ថាតិ វិហារោ.

វត្តជាលំនៅនៃបព្វជិត.

និស្សរណត្ថាយ វា ទុក្ខអន្តកិរិយាយ វា សេដ្ឋត្តំ វជតីតិ បព្វជិតោ.

អ្នកដែលទៅកាន់ភាពជាបុគ្គលប្រសើរបំផុតដោយការរលាស់ចេញចាកកាម ឬ ធ្វើទីបំផុតទុក្ខ ឈ្មោះថា​ បព្វជិត ។

តស្ស អាវាសោ វិហារោ នាម.

លំនៅរបស់បព្វជិតនោះ ឈ្មោះថា វត្ត ។

វិហារោតិ បព្វជិតានំ សកលំ អាវាសំ សន្ធាយ វុច្ចតិ.

វត្ត សំដៅដល់ លំនៅទាំងមូលរបស់បព្វជិត ។

និទស្សនញ្ចេត្ថ វេទិតព្វំ.  ដូចជា​

ឧបោសថាគារំ ច ឧបដ្ឋានសាលា ច បឋមភូមិកំ បរិយត្ត្យាគារំ ច បឋមភូមិកំ សិក្ខាគារំ ច ធម្មចេតិយំ ច ចេតិយំ ច អាឡាហនំ ច វ​ច្ចកុដិ​ ច សន្តិ, យេ អាកិណ្ណា ហុត្វា បាសាទិកាយ បាលិយា តិដ្ឋន្តិ ។  

ឧបោសថាគារ ឧបដ្ឋានសាលា សាលាពុទ្ធិកបឋមសិក្សា សាលាបឋមសិក្សា ហោត្រ័យ ចេតិយ ឈាបនដ្ឋាន វច្ចកុដិ តាំងនៅព្រោងព្រាត ជាជួរ គួរជាទីជ្រះថ្លា ។

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.