ฺពង្សាវតារយួន6

yuanhist01

ចៅហ្វាយក្រុងក្វាងណាំក៏ទទួលយកឲ្យធ្វើរាជការ លុះនៅយូរទៅ ចៅហ្វាយក្រុងក្វាងណាំយល់ឃើញថា អាយបាយមានសតិប្រាជ្ញា និង ឧស្សាហភាពប្រឹងប្រែងខ្នះខ្នែងល្អ ទើបតែងតាំងជាមន្រ្តីរាជការមានអំណាចដាច់ខាតជំនួសខ្លួនតទៅ ត្បិតចៅហ្វាយក្រុងក្វាងណាំជាជនចាស់ជរា ។

តាំងពីពេលនោះមក អ្នកផងទាំងពួងក៏ហៅ អាយយ៉ាក អាយបាយ អាយដាម ថាជាអុងយួនទាំង ៣ នាក់បងប្អូន ។

អុងបាយក្លៀវក្លមប្រជាជនឲ្យស្រឡាញ់ចូលចិត្ត បានបក្សពួកច្រើន ចំណែកឯ អុងយ៉ាកជាបងប្រុស អុងដាមជាប្អូនប្រុសដឹកនាំកម្លាំងពលនៅក្នុងព្រៃ គិតគ្នាថា អុងទើងក្វាងជាព្រះចៅក្រុងវេនេះមិនតាំងនៅក្នុងយុត្តិធម៌ ទើបចូលមកក្នុងក្រុងក្វាងណាំ ទៅរកប្អូនប្រុស គិតព្រមគ្នាថានឹងលើកអុងវ៉ាងតុនជាកូនប្រុសរបស់អុងឌឹកមូឡើងជាព្រះចៅ(អង្គចក្រី Prince) ។

អុងវ៉ាងតុននេះមានមនុស្សម្នាគោរពស្រឡាញ់ច្រើន មនុស្សទាំងពួងក៏យល់ស្រប ហើយអុងទាំង ៣ ក៏ចាប់ផ្តើមពង្រឹងឯករាជ្យក្រុងក្វាងណាំ ។

រឿងនេះក៏លេចឮទៅដល់ព្រះចៅក្រុងវេ ៗ ទើបបញ្ជាអុងភ័រម៉ាជាមន្រ្តីជាន់ខ្ពស់ឡើងជាមេទ័ពនាំកងទ័ពមកវាយក្រុងក្វាងណាំ លុះអុងភ័រម៉ាមកដល់ក្រុងក្វាងណាំ អុងបាយជារាជានុសិទ្ធិក្រុងក្វាងណាំក៏មានលិខិតទៅក្លៀវក្លមអុងភ័រម៉ាជាមេទ័ពក្រុងវេថា ការដែលគិតដណ្តើមរាជកិច្ចលើកនេះក៏ដើម្បីយកនគរឲ្យ អុងវ៉ាងតុន នឹងលើកអុងវ៉ាងតុនឡើងជាស្តេច ។

អុងភ័រម៉ាក៏ព្រមចូលជាមួយអុងបាយ អុងបាយក៏មានលិខិតទៅដល់ពួកចោរ និង បក្សពួកឲ្យលើកចូលមកសន្ធាប់កងទ័ពអុងភ័រម៉ាមួយកងទៀត ហើយក៏មានលិខិតទៅដល់ក្រុងតុងកឹងថា អង្គចក្រីក្រុងវេមិនតាំងនៅក្នុងយុត្តិធម៌ គិតនឹងលើកកងទ័ពទៅកម្ចាត់ លើកអុងវ៉ាងតុនឡើងជាអង្គចក្រីក្រុងវេតទៅ សូមឲ្យកងទ័ពមកជួយផង អុងចក្រីតុងកឹងក៏យល់ស្រប ទើបឲ្យអុងក្វាក់ឡៅនាំកងទ័ពមកជួយមួយកងទៀត ។

loading…

អុងបាយក៏នាំអ្នកក្រុងក្វាងណាំទៅជាមួយ ចូលវាយយកក្រុងវេបានដោយងាយ ព្រោះមន្រ្តីនិងប្រជានុរាស្រ្តស្អប់ព្រះចៅយ៉ាងខ្លាំង គ្មានអ្នកណាចេញច្បាំងតស៊ូទេ ។

អុងទើងក្វាងចៅមឿងក្រុងវេឃើញដូច្នោះ ក៏នាំអុងឈាងស៊ុនជាប្អូន និងអុងយ៉ាបា អុងឈាងស៊ឺ អុងហ្មាន់ ចៅ ៣ នាក់ ភៀសខ្លួនមកក្រុងព្រៃនគរ  ប៉ុន្តែអុងវ៉ាងតុនមិនគេចខ្លួនទេ ព្រោះឮព័ត៌មានថា គេនឹងលើកខ្លួនឡើងជាចៅមឿង ។

អុងយ៉ាក អុងបាយ អុងដាម លុះបានក្រុងវេហើយក៏ឲ្យនាំខ្លួនអុងវ៉ាងតុនទៅទុកនៅក្រុងគុយយើន ។

ចំណែកឯអុងទាងបុត្រទី ៥ គេចខ្លួនមិនទាន់ក៏ត្រូវអុងក្វាក់ឡៅជាមេទ័ពក្រុងតុងកឹងចាប់ខ្លួនបានហើយក៏នាំទៅក្រុងតុងកឹង ។

ចំណែកខាងអុងវ៉ាងតុនឃើញថា អុងទាំង ៣ មិនសុចរិត គិតឧបាយតាំងខ្លួនត្រឹមជាអាយ៉ង បំពេញរាជកិច្ចបានសម្រេចហើយនឹងសម្លាប់ចោល ទើបគិតជាមួយអ្នកជំនិតរកទូកខ្នាតតូចលួចភៀសខ្លួនមកក្រុងព្រៃនគរ នៅជាមួយអុងទើងក្វាង ។

 

274 total views, 1 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS