ฺពង្សាវតារយួន8

yuanhist01

ក្រុងតុងកឹងក៏ចាំឃ្លាំមើល មិនព្រមចំណុះចុះចូល អុងឡុងយឿងទើបគិតឧបាយសរសេរឈ្មោះអុងឈាងស៊ឺលើទង់ហើយលើកកងទ័ពទៅ ចំណែកឯពួកតុងកឹង និងមន្រ្តីឃើញដូច្នោះ យល់ថា អុងឈាងស៊ឺក្លៀវក្លមមនុស្សតាំងខ្លួនបានហើយ ទើបលើកទ័ពមក កាលគ្មានសេចក្តីសង្ស័យ ក៏បើកទ្វារក្រុងទទួល អុងឡុងយឿងចូលក្រុងតុងកឹងបាន ក៏បញ្ជាឲ្យចាប់មន្រ្តីជាបក្សពួកចៅមឿងសម្លាប់ចោល ប៉ុន្តែចៅមឿងតុងកឹងនោះក្អួតឈាមស្លាប់ ហើយឧបរាជក៏ត្រូវកាត់ក ។

អុងឡុងយឿងទើបតាំងអុងចៀវទុងជាបុត្រអុងក្វាងទ្រី ត្រូវជាក្មួយចៅមឿងតុងកឹងឲ្យជាចៅមឿងតុងកឹងនៅរក្សាក្រុង អុងឡុងយឿងក៏ប្រមូលយកទ្រព្យសម្បត្តិ អាវុធតូចធំ និង គ្រឿងសស្រ្តាវុធមកក្រុងវេ ។

 

loading…

អុងចៀវទុងជាក្មួយចៅមឿងតុងកឹងគិតគុំកួន ទើបមានលិខិតសម្ងាត់ទៅស្នើសុំកងទ័ពស្តេចក្រុងចិន ៗ ទើបឲ្យ ចុងតុកក្វាងទុង ជាមេទ័ពមកច្បាំងអុងឡុងយឿង ៗក៏លើកកងទ័ពទៅវាយកងទ័ពក្រុងចិនបែករបាយត្រឡប់ទៅវិញ ។

អុងចៀវទុងជាចៅមឿងតុងកឹងព្រមទាំងបក្សពួកក៏ភៀសខ្លួនទៅនៅក្រុងចិន អុងឡុងយឿងទើបតាំងអុងកាវីជាបុត្រឡើងជាចៅមឿងតុងកឹង ។

អុងឡុងយឿងក៏ត្រឡប់ទៅក្រុងវេវិញ លុះអុងឡុងយឿងឈឺស្លាប់ហើយ មន្រ្តីទើបលើកអុងក្លាក់ជាបុត្រទី ២ ឡើងជាចៅមឿងវេ ។

188 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS