កច្ចាយនសូត្រទី ១

សន្ធិកណ្ឌ សូត្រទី ១

១ : ១ អត្ថោ អក្ខរសញ្ញាតោ. 

*អត្ថោ បុគ្គលេន អក្ខរសញ្ញាតោ ហោតិ*

ប្រែរៀងសេចក្តី : បុគ្គលដឹងសេចក្តីបានដោយអក្សរ ។

ប្រែលោតប្រយោគ : អត្ថោ រីសេចក្តី ហោតិ រមែងជា បុគ្គលេន អក្ខរសញ្ញាតោ ជាសេចក្តីដែលបុគ្គលដឹងព្រមហើយដោយអក្សរ ។

សម្ពន្ធមាលា : អត្ថោ សយកត្តា ក្នុងហោតិ ៗ អាខ្យាតបទ កត្តុវាចក

បុគ្គលេន អនភិហិតកត្តា ក្នុងអក្ខរសញ្ញាតោ ៗ វិកតិកត្តា ក្នុង ហោតិ

អត្ថ មាន ៣ ប្រការ គឺ

១.លោកិយត្ថ បានដល់ លោកិយចិត្ត ៨១, ចេតសិក ៥២, រូប ២៨

២.លោកុត្តរត្ថ បានដល់ មគ្គ ៤ ផល ៤ និព្វាន ១

៣.​បញ្ញត្តិអត្ថ បានដល់ បញ្ញត្តិ ដូចជា មនុស្ស ទេព្តា ជាដើម

 

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.