កច្ចាយនសូត្រទី ៣

 

៣: ៣  តត្ថោទន្តា សរា អដ្ឋ.

ប្រែលោតប្រយោគ

តត្ថ អក្ខរេសុ បណ្ដារអក្សរទ. នោះ អដ្ឋ អក្ខរា រីអក្សរទ. ៨ តួ ឱទន្តា ដែលមាន ឱ ជាទីបំផុត ហោន្តិ រមែងជា សរា  ឈ្មោះថា ជាស្រៈ  ។

ប្រែដោយអត្ថ

បណ្តាអក្សរទាំងនោះ អក្សរ ៨ តួ ដែលមាន ឱ ជាទីបំផុត ឈ្មោះថា ស្រៈ ។

សម្ពន្ធមាលា

តត្ថ វិសេសន របស់ អក្ខរេសុ ៗ និទ្ធារណ ក្នុង អដ្ឋ អក្ខរា ៗ និទ្ធារណីយ របស់ តត្ថ អក្ខរេសុ អដ្ឋ ក្ដី ឱទន្តា ក្ដី វិសេសន របស់ អក្ខរា ៗ សយកត្តា ក្នុង ហោន្តិៗ អាខ្យាតបទ កត្តុវាចក  សរា វិកតិកត្តា ក្នុង ហោន្តិ ។

ចំនួនបទក្នុងសូត្រ

ក្នុងសូត្រនេះមាន ៤ បទ គឺ

តត្ថ ឱទន្តា សរា អដ្ឋ

តត្ថ ឡើងបទថា អក្ខរេសុ ប្រែថា បណ្ដារអក្សរទាំងនោះ

ឱទន្តា កាត់បទជា ឱ + អន្ត ចុះ ទ អាគម សម្រេចរូបជា ឱទន្ត ឲ្យឈ្មោះថា ព្យញ្ជនាគមសន្ធិ ចុះ យោ បឋមាវិភត្តិ ពហុវចន ផ្លាស់ យោ ជា អា សម្រេចរូបជា ឱទន្តា ឱទន្តា ចងវិគ្រោះថា ឱ អន្តោ យេសំ អត្ថីតិ ឱទន្តា ( អក្ខរា ) ឲ្យឈ្មោះសមាសថា ឆដ្ឋីតុល្យាធិករណពហុព្វីហិសមាស ។

សរា ប្រែថា ស្រៈ

អដ្ឋ ប្រែថា ៨ ឡើងបទថា អក្ខរា
គឺ អក្សរភាសាបាលី ៨ តួខាងដើម គឺ អអា ឥឦ ឧឩ ឯឱ ឈ្មោះថា ស្រៈ

អត្ថន័យនៃសូត្រ

ក្នុងសូត្រនេះពព្រះមហាកច្ចាយនត្ថេរ បានចែកអក្សរក្នុងភាសាបាលីដែលអ្នកត្រូវយល់ដឹង ជា ២ ផ្នែក គឺ ផ្នែកស្រៈមាន ៨ តួ ផ្នែកព្យញ្ជនៈ មាន ៣៣តួ រួមជា ៤១ ។

និយាយឲ្យខ្លី គឺ ក្នុងអក្ខរ ៤១ តួ អក្ខរ ៨ គឺ មាន អ ជាខាងដើម មាន ឱ ជាទីបំផុត លោកឲ្យឈ្មោះ ស្រៈ ។

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.