កច្ចាយនសូត្រទី ៥

៥ : ៥ អញ្ញេ ទីឃា

*តត្ថ សរេសុ រស្សេហិ អញ្ញេ សរា ទីឃា ហោន្តិ*

✺ប្រែដោយអត្ថ

បណ្តាស្រៈទាំងនោះ ស្រៈផ្សេងអំពីរស្សៈ ឈ្មោះថា ទីឃៈ ។

ស្រៈទីឃៈ ៥ តួ គឺ អា ឦ ឩ ឯ ឱ ។

✺ ប្រែលោតប្រយោគ

តត្ថ សរេសុ បណ្តាស្រៈទ. អម្បាលនោះ អញ្ញេ សរា រីស្រៈទ. ផ្សេង រស្សេហិ អំពីរស្សៈទ. ហោន្តិ រមែងជា ទីឃា ឈ្មោះថាជាទីឃៈ ។

✺ សម្ពន្ធ

តត្ថ  វិសេសនៈ របស់ សរេសុ ៗ និទ្ធារណៈ ក្នុង អញ្ញេ សរា, អញ្ញេ វិសេសនៈ របស់ សរា ៗ និទ្ធារណីយៈ និង សយកត្តា ក្នុង ហោន្តិ  ៗ អាខ្យាតបទ កត្តុវាចកៈ រស្សេហិ អបាទាន ក្នុង អញ្ញេ, ទីឃា វិកតិកត្តា ក្នុង ហោន្តិ

✺ ក្នុងសូត្រនេះមាន ២ បទ គឺ

អញ្ញេ-ទីឃា

អញ្ញេ ឡើងពាក្យថា សរា ប្រែថា ស្រៈទាំងឡាយ ផ្សេង គឺ ស្រៈទីទៃក្រៅពីស្រៈរស្សៈ ៣ តួ អ ឥ ឧ ។
ពាក្យថា អញ្ញេ បានដល់ ស្រៈផ្សេងដែលមិនទាន់បានសម្តែងនៅក្នុងសូត្រទី ៤ ថា លហុមត្តា តយោ រស្សា ស្រៈមានសំឡេងខ្លី ៣ តួ គឺ អ ឥ ឧ  ឈ្មោះថា រស្សៈ គឺ ស្រៈ ទាំង ៥ តួ ក្រៅពី​ស្រៈដែលបានពោលរួចហើយ ទើបព្រះគន្ថរចនាចារ្យសម្តែងថា អញ្ញេ ប្រែថា សល់ពីនោះ ក្រៅពីនោះ ទីទៃអំពីនោះ ក៏បាន

ទីឃា ប្រែថា ទីឃៈ គឺ ស្រៈមានសំឡេងវែង ៥ តួ គឺ អា ឦ ឩ ឯ ឱ ព្រះគន្ថរចនាចារ្យឲ្យឈ្នោះ​ថា ទីឃៈ ព្រោះជាស្រៈដែលពេលសូធ្យ ត្រូវហាមាត់ឲ្យធំ វែងៗ ថា អា ឦ ឩ ឯ ឱ

✺ គោលបំណងនៃសូត្រ

ក្នុងសូត្រទី ៥ នេះ ព្រះមហាកច្ចាយនត្ថេរបានចែកស្រៈក្នុងភាសាបាលី ថា សល់ពីស្រៈរស្សៈ ៣ តួ  ឈ្មោះថា ទីឃៈ សំដៅដល់ ស្រៈទីឃៈ ៥ តួ គឺ  អា ឦ ឩ ឯ ឱ នោះឯង ។

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.