កច្ចាយនសូត្រទី ៦

 

៦ :  ៨ សេសា ព្យញ្ជនា.

*អដ្ឋហិ សរេហិ សេសា វណ្ណា ព្យញ្ជនា ហោន្តិ*

✸ ប្រែដោយអត្ថ

អក្សរដែលសល់អំពីស្រៈ  ៨ តួ ឈ្មោះថា ព្យញ្ជនៈ ។

✸ ប្រែលោតប្រយោគ

សេសា វណ្ណា អក្សរទ. ដែលសល់ អដ្ឋហិ សរេហិ អំពីស្រៈទ.​ ៨ តួ ហោន្តិ  រមែងជា  ព្យញ្ជនា ឈ្មោះថាជាព្យញ្ជនៈ  ។

✹ សម្ពន្ធ

អដ្ឋហិ វិសេសនៈ របស់ សរេហិ ៗ អបាទាន ក្នុង សេសា ៗ វិសេសនៈ របស់ វណ្ណា ៗ សយកត្តា ក្នុង ហោន្តិ  ៗ អាខ្យាតបទ កត្តុវាចកៈ ព្យញ្ជនា វិកតិកត្តា ក្នុង ហោន្តិ

✸ ក្នុងសូត្រទី ៦ នេះ មាន ២ បទ គឺ សេសា-ព្យញ្ជនា

សេសា ឡើងពាក្យថា វណ្ណា ប្រែថា អក្សរដែលសល់ និង ឡើង ២ បទថា អដ្ឋហិ សរេហិ ដើម្បីបន្ថែមសេចក្តីឲ្យងាយយល់ ប្រែថា អំពីស្រៈ ៨ តួ ពោលគឺ អក្សរក្រៅពីស្រៈ ៨ តួ ព្រះគន្ថរចនាចារ្យមិនទាន់សម្ដែង​ក្នុងសូត្រខាងដើមនៅឡើយ ប៉ុន្តែសម្ដែងត្រឹមស្រៈ  ៨ តួ ប៉ុណ្ណោះ តើអក្សរដែលសល់នោះមានអ្វីខ្លះមិនទាន់បានលើកឡើងកាន់សូត្រ ?

ព្យញ្ជនា គឺ ព្យញ្ជនៈ ៣៣ គឺ កខគឃង ចឆជឈញ ដឋឌឍណ តថទធន បផពភម យរល​វសហឡ ំ ឈ្មោះថា ព្យញ្ជនៈ បានដល់ អក្សរដែលសល់ពីស្រៈ ឬ ផ្សេងពីស្រៈ ៨ តួ នោះឯង

✷ កម្មវត្ថុនៃសូត្រនេះ  គឺ ចង់ឲ្យអ្នកសិក្សាយល់ពីព្យញ្ជនៈ ៣៣ តួនោះឯង ។

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.