ការតស៊ូមិនមែនមានតែការបោះឆ្នោត

ចូឆូ

ការតស៊ូមិិនមែនមានតែការបោះឆ្នោត
ការតស៊ូចាត់ជាការប្រឈមមុខនឹងសត្រូវ បើកម្លាំងយើងខ្សោយ ការតស៊ូប្រាកដជាប្រឈមនឹងបរាជ័យ ប៉ុន្តែបើកម្លាំងយើងខ្លាំង សត្រូវប្រាកដជាប្រឈមនឹងបរាជ័យ ហេតុនោះ ការតស៊ូអាស្រ័យទៅលើកម្លាំងខ្លាំង ម្យ៉ាងទៀត ភ្លើងដែលឆេះខ្លាំងអាចឆេះកម្ទេចអ្វី ៗដែលនៅចំពោះមុខបាន យ៉ាងណាមិញ កំហឹងមហាជនដែលខឹងខ្លាំងដល់កម្រិតក៏អាចឆេះកម្ទេចភាគីផ្ទុយគ្នាបានដូច្នោះដែរ ។ សព្វថ្ងៃ កំហឹងមហាជនកំពុងពុះកញ្ជ្រោលខ្លាំងព្រោះតែការបាត់បងវីរជនតស៊ូរបស់ខ្លួន គឺ លោកបណ្ឌិត កែម ឡី វាជាឱកាសល្អសម្រាប់អ្នកនយោបាយដែលត្រូវការឈ្នះដោយកំហឹងមហាជន ទោះជាការឈ្នះប្រកបដោយ ការបាត់បង់ខ្លះក៏ដោយ ប៉ុន្តែអ្នកនយោបាយក្លាហានត្រូវតែប្រថុយនិងឆក់យកឱកាសនេះ ផ្ទុយទៅវិញ បើរង់ចាំការបោះឆ្នោតដែលគេជាអ្នកចាត់ចែងឲ្យទេ នោះ ចាត់ទុកថាជាការបើកឱកាសឲ្យសត្រូវឈ្នះយ៉ាង ត្រជាក់បំផុត ។ ធម្មតា ការដែលសត្រូវចាត់ចែងការបោះឆ្នោត វាមិនដែលបើកឱកាសឲ្យយើងឈ្នះ ដាច់ខាតនោះទេ ព្រោះអ្វី ៗ ស្ថិតនៅក្នុងកណ្តាប់ដៃចាត់ចែងរបស់វា ។

ឧទាហរណ៍ជាក់ស្តែង កាលពិឆ្នាំ ២០១៣ យើងមានឱកាសឈ្នះម្តងហើយ ព្រោះសត្រូវវាភ្លាត់ស្នៀតមិននឹក ស្មានដល់ ប៉ុន្តែយើងនៅតែមិនព្រមឈ្នះ ទុកឱកាសឲ្យវាឈ្នះរហូតដល់សព្វថ្ងៃ សួរថា តើយើងមិនព្រមឈ្នះ យ៉ាងម៉េច?

ខុងបេង

ពេលនោះ សត្រូវយើងបានភ័យស្លន់ស្លោយ៉ាងខ្លាំងរហូតដល់បញ្ជូនទ័ពឡោមព័ទ្ធការរាប់សន្លឹកឆ្នោត ហើយក្រោយមកក៏ប្រកាសរដ្ឋាភិបាលដោយខ្លួនឯង ភាគីយើងបានត្រឹមតែទប់ទល់ដោយកម្លាំងមហាជន ដែលគាំទ្រយ៉ាងមហិមា ប៉ុន្តែគ្មាននយោបាយយកប្រៀបលើសត្រូវទេ យ៉ាងម៉េចទៅ នយោបាយយកប្រៀប គឺ យើងមិនព្រមបង្កើតរដ្ឋាភិបាលនិរទេសមួយនៅក្រៅប្រទេសដែលកើតចេញពីការឈ្នះឆ្នោតនោះ ហើយ ប្រកាសឲ្យអន្តរជាតិជ្រើសរើសយករវាងរដ្ឋាភិបាលដែលយើងបង្កើត និង រដ្ឋាភិបាលដែលសត្រូវយើងបង្កើត ពេលនោះ អន្តរជាតិប្រាកដជានឹងរើសយករដ្ឋាភិបាលដែលយើងបង្កើត ព្រោះយើងឈ្នះមែនដោយសន្លឹកឆ្នោត

នេះជាឱកាសឈ្នះដែលយើងបានបណ្តោយចោលទៅឲ្យដល់សត្រូវរបស់យើង ពេលនេះសត្រូវវាដឹងខ្លួនហើយ វានឹងមិនទុកឱកាសឲ្យយើងបានឈ្នះម្តងទៀតលើវិថីនៃការបោះឆ្នោតទេ ។ ហេតុនោះ ផ្លូវតស៊ូរបស់យើងទើប តូចចង្អៀត មិនអាចដើរលើផ្លូវច្រំដែលបានទេ ។ បាតុកម្មមហាជន គឺជាជម្រើសចុងក្រោយដែលអាចមាន ឱកាសឈ្នះបាន ព្រោះជាការឈ្នះដោយងាយបំផុត ។ យើងសង្កេតឃើញបានទាំងអស់គ្នាថា ឥឡូវនេះសត្រូវ របស់យើងកំពុងតែបានប្រៀប គេទើបមិនត្រូវការសម្របសម្រួលអ្វីជាមួយយើង ហើយគេអាចសំឡេះអ្នកតស៊ូ ក្លាហានរបស់យើបានដោយងាយទៀតផង ព្រោះគេមើលស្រាលនឹងអ្នកនយោបាយដែលមិនសូវចេះឆក់ ឱកាសឈ្នះ ។

kemley03

 

ដោយព្រះមហាភិរម្យ

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.