ការប្រើពាក្យផ្ទួនគ្នា

ការប្រើពាក្យផ្ទួនគ្នាក្នុងភាសាមគធ(ភាសាបាលី)

សារត្ថទីបនី ភាគ ៤ ទំព័រ១០០

គាថា

៙ភយេ កោធេ បសំសាយំ តុរិតេ កោតូហលច្ឆរេ
ហាសេ សោកេ បសាទេ ច ករេ អាមេឌិតំ ពុធោ

ប្រែ

ពុធោ រីអ្នកដឹង ករេ គប្បីធ្វើ អាមេឌិតំ ពាក្យផ្ទួន
ភយេ ច ក្នុងការខ្លាចផង កោធេ ច ក្នុងការក្រោធផង បសំសយំ ច ក្នុងការសរសើរផង តុរិតេ ច ក្នុងការប្រញាប់ផង កោតូហលច្ឆរេ ច
ក្នុងការភ្ញាក់ផ្អើលផងអស្ចារ្យផង ហាសេ ច ក្នុងការសប្បាយផង សោកេ ច ក្នុងការសោកផង បសាទេ ច ក្នុងសេចក្ដីជ្រះថ្លាផង

ឧទាហរណ៍

១ ខ្លាច សប្បោ សប្បោ ពស់ៗ ចោរោ ចោរោ ចោរៗ
២ ក្រោធ វិជ្ឈ វិជ្ឈ ចាក់ៗ បហរ បហរ វ៉ៃៗ
៣សរសើរ សាធុ សាធុ ល្អណាស់ៗ
៤ប្រញាប់ប្រញាល់ គច្ឆ គច្ឆ ទៅៗ អបេហិ ជៀសចេញទៅ ៗ
៥ កោលាហល អាគច្ឆ អាគច្ឆ មកៗ
៦ អស្ចារ្យ ពុទ្ធោ ពុទ្ធោ ព្រះពុទ្ធៗ
៧ សប្បាយ អភិក្កមថាយស្មន្តោ អភិក្កមថាយស្មន្តោ សូមអញ្ជើញអស់លោកទៅខាងមុខ ៗ
៨ ជ្រះថ្លា អហោ សុខំ អហោ សុខំ សុខហ្ន ៗ
៩ តិះដៀល បាបោ បាបោ អាក្រក់ណាស់ ៗ
១០ បូជា អភិរូបក អភិរូបក រូបល្អ រូបល្អ

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.