ការសិក្សាភាសាបាលីនៅប្រទេសថៃ

pali_study

ការសិក្សាភាសាបាលីរបស់ប្រទេសថៃមានមកតាំងពីសម័យក្រុងអយុធ្យារហូតដល់សម័យក្រុងរតនកោសិន្ទចាប់តាំងពីរជ្ជកាលទី ១ ដល់រជ្ជកាលទី ៩ បច្ចុប្បន្ន  នៅសម័យអធុយ្យាមានការចាត់ប្រឡងរាល់ ៣ ឆ្នាំម្តង  ជាការប្រឡងដោយមាត់ទទេមានព្រះថេរាចារ្យដែលមានចំណេះដឹងផ្នែកភាសាបាលីជាកម្មការផ្ទៀងផ្ទាត់ការប្រែផ្ទាល់មាត់របស់បេក្ខជនប្រឡង ពោលគឺ នៅសម័យនោះមិនមានការប្រឡងដោយការសរសេរទេ ។

វិធីប្រឡងនៅសម័យអយុធ្យា គឺ ឲ្យបេក្ខជនប្រឡងចូលទៅប្រែគម្ពីរអដ្ឋកថានៅចំពោះមុខព្រះថេរាចារ្យដែលជាកម្មការប្រឡង  ហើយព្រះថេរាចារ្យក៏សួរដេញដោលបេក្ខជនប្រឡងតាមអធ្យាស្រ័យ រហូតដល់កើតជាពាក្យថា ប្រឡងដេញប្រយោគ

ប្រធានគណៈកម្មការភាសាបាលី ហៅថា មេកងបាលី មាន ៨ រូបតាំងពីគ.ស. ១៩២៨ ដល់ គ.ស. ២០១៦ នេះ មានរយៈពេល ៨៨ ឆ្នាំហើយ ។

មេកងបាលីរូបទី ១ ឈ្មោះថា សម្តេចព្រះអរិយវង្សាគតញាណ  វត្តសុទស្សនទេពវរារាម សម្តេចព្រះសង្ឃរាជកាន់តំណែងមេកងបាលីតាំងពី គ.ស.១៩២៨ ដល់គ.ស. ១៩៣១ ។

មេកងបាលីរូបទី ២ សម្តេចព្រះវនរ័ត វត្តមហាធាតុ គ.ស.១៩២៨ ដល់ គ.ស. ១៩៣៣ ។

pali_leader_01

មេកងបាលីរូបទី ៣ សម្តេចព្រះសង្ឃរាជជាម្ចាស់ ក្រុមហ្លួងវជិរញាណវង្ស វត្តបវរនិវេសវិហារ គ.ស. ១៩៣៤-គ.ស.១៩៣៥ ។

មេកងបាលីរូបទី ៤ សម្តេចព្រះអរិយវង្សាគតញាណ សម្តេចព្រះសង្ឃរាជ វត្តបេញ្ចមបពិត្រ គ.ស.១៩៣៦-គ.ស.១៩៥៩

pali_leader_02

មេកងបាលីរូបទី ៥ សម្តេចព្រះពុទ្ធឃោសាចារ្យ វត្តសាមព្រះញា គ.ស. ១៩៦០ -គ.ស.១៩៨៨ ។

មេកងបាលីរូបទី ៦ សម្តេចព្រះពុទ្ធជិនវង្ស វត្តបេញ្ចមបពិត្រ គ.ស.១៩៨៨-គ.ស.១៩៩៤ ។

pali_leader_03

loading…

មេកងបាលីរូបទី ៧ សម្តេចព្រះមហារជ្ជមង្គលាចារ្យ វត្តប៉ាកណាម គ.ស.១៩៩៤-គ.ស.២០១៦ ។

មេកងបាលីរូបទី ៨ ព្រះព្រហ្មមោលី វត្តប៉ាកណាម គ.ស.២០១៦ រូបបច្ចុប្បន្ន

pali_leader_05

កម្រិតឬថ្នាក់នៃការសិក្សាភាសាបាលី ហៅថា ប្រយោគ កម្មវិធីសិក្សាដែលប្រឡងក្នុងប្រយោគនីមួយ ៗ កំណត់យកគម្ពីរអដ្ឋកថាជាគោលដោយរាប់ចាប់ពីប្រយោគ ១ ដល់ ប្រយោគ ៩  ក្នុងកំលុងប្រឡង បើបេក្ខជនប្រឡងបានប្រយោគ ១/២ ប៉ុន្តែមិនទាន់បានប្រយោគ ៣ គណៈកម្មការកំណត់ឲ្យប្រឡងប្រយោគ ១/២ សាថ្មី លុះត្រាតែប្រឡងបានប្រយោគ ៣ ឡើងទៅ ទើបអាចប្រឡងឡើងទៅកាន់ប្រយោគខ្ពស់ ៗទៅបាន ។

នៅសម័យដើមរតនកោសិន្ទរហូតដល់សម័យផ្លាស់ប្តូររបបគ្រប់គ្រង ភិក្ខុសាមណេររាល់រូបត្រូវតែសិក្សារៀនសូធ្យភាសាបាលីនិងចូលប្រឡងបាលីស្នាមហ្លួង  ភិក្ខុរូបណាប្រឡងបានប្រយោគ ៣ ភិក្ខុនោះត្រូវបានព្រះរាជទានងារថាជាព្រះមហាប្ររៀនព្រះមហាប្រៀន ដែលជាពាក្យខ្មែរសម័យថ្មីថា ព្រះមហាបង្រៀនហ្នឹងឯង ព្រោះប្រយោគ ៣ ឡើងទៅជាថ្នាក់គ្រូបង្រៀន ។

លុះដល់រជ្ជកាលទី ៥ ការប្រឡងបាលីបែបមាត់ទទេទើបចាប់ផ្តើមផ្លាស់ប្តូរជាការប្រឡងដោយការសរសេរលើក្រដាសប្រឡង វិញនៅពេលព្រះបាទសម្តេចព្រះចុល្លចមក្លាវរជ្ជកាលទី ៥ បានស្ថាបនាមហាមកុដរាជវិទ្យាល័យឡើងក្នុងផ្នែកគណៈធម្មយុត្តិកនិកាយនៅថ្ងៃទី ១ តុលា គ.ស. ១៨៩៣ ទើបទ្រង់ព្រះរាជទានតាំងឲ្យសម្តេចព្រះមហាសមណចៅ ក្រុមព្រះញាវជិរញាណវរោរសខាងធម្មយុត្តិកនិកាយទ្រង់រៀបចំកម្មវិធីសិក្សាឡើងក្នុងមហាមកុដរាជវិទ្យាល័យ ដោយទ្រង់កំណត់ឲ្យសិស្សានុសិស្សសិក្សាតាមសៀវភៅជាភាសាថៃដែលពីមុនសិក្សាជាភាសាខ្មែរ  ព្រមទាំងបាលីវេយ្យាករណ៍ ។

ដោយអាស្រ័យសិស្សានុសិស្សដែលសិក្សាក្នុងមហាមកុដរាជវិទ្យាល័យនោះមានទាំងភិក្ខុសាមណេរទាំងឃរាវាស ទើបកំណត់ឲ្យចាត់ការប្រឡងបាលីស្នាមហ្លួងជា ២ ផ្នែក គឺ ផ្នែកដែលប្រឡងមាត់ទទេបែបដើម និង ផ្នែកដែលប្រឡងតាមកម្មវិធីសិក្សាក្នុងមហាមកុដរាជវិទ្យាល័យដែលប្រើវិធីប្រឡងដោយការសរសេរ  ក្នុងការប្រឡង បែងចែកជា ៣ ថ្នាក់ គឺប្ររៀនត្រី ធៀបស្មើគុណវុឌ្ឍិប្ររៀន ៤ បែបដើម ប្ររៀនទោ ធៀបស្មើគុណវុឌ្ឍិប្ររៀន ៥ និង ប្ររៀនឯក ធៀបស្មើគុណវុឌ្ឍប្ររៀន ៧ ។

ការប្រឡងដេញប្រយោគតាមកម្មវិធីសិក្សារបស់មហាមកុដរាជវិទ្យាល័យបានប្រព្រឹត្តទៅរហូតដល់ដើមរជ្ជកាលទី ៦ គឺ រជ្ជកាលរបស់ព្រះបាទសម្តេចព្រះមកុដក្លាវ ទើបកែសម្រួលកម្មវិធីសិក្សារបស់មហាមកុដរាជវិទ្យាល័យមកជាកម្មវិធីសិក្សាបាលីស្នាមហ្លួង និងបញ្ឈប់ការសិក្សាបែបប្ររៀនត្រី ប្ររៀនទោ និង ប្ររៀនឯក មកជាមហាប្រយោគរហូតមកដល់សព្វថ្ងៃនេះ ។

180 total views, 1 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS